ក្រុមអង្គការមិនមែនរដ្ឋាភិបាលចំនួន៧ ថ្កោលទោសការចាប់ឃុំខ្លួន លោក លី ស្រ៊ាខេង និងកញ្ញា លី សៀវម៉ិញ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ក្នុងរឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនរបស់លោកឧកញ៉ា ឃុន សៀ។
សេចក្តីថ្លែងការណ៍រួមរបស់អង្គការ ផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២០ វិច្ឆិកា ចាត់ទុកការចាប់ខ្លួននេះថា ជាការចាប់មនុស្សតាមអំពើចិត្ត ហើយតុលាការជំនុំជម្រះដោយតក់ក្រហល់ និងសម្រេចឃុំខ្លួនអ្នកទាំងពីរ គឺលោក លី ស្រ៊ាខេង និងកញ្ញា លី សៀវម៉ិញ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ក្នុងរឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនរបស់លោកឧកញ៉ា ឃុន សៀ។
សេចក្តីថ្លែងការណ៍បន្តថា ការចាប់ខ្លួនឪពុក និងកូននេះ ដោយសារពួកគេមិនព្រមចាកចេញពីដីឡូត៍នៅក្នុងតំបន់បឹកកក់១ តាំងពីឆ្នាំ១៩៨២ មក ដែលក្រុមហ៊ុនចង់បាន។ ក្រុមគ្រួសារនេះក៏ធ្លាប់បានទទួលរង ការគំរាមសម្លាប់ ការវាយដំ និងការគំរាមកំហែងជាបន្តបន្ទាប់។
ក្រុមអង្គការទាំងនោះ ក៏អំពាវនាវសុំឲ្យតុលាការដោះលែងអ្នកទាំងពីរ និងធានាសុវត្ថិភាពដល់ក្រុមគ្រួសារនេះ៕
No comments:
Post a Comment