Pen Sovann, Cambodia's first Prime Minister after the collapse of Khmer Rouge regime in 1979, and now lawmaker of opposition Cambodia National Rescue Party (CNRP), speaks to reporters Wednesday, September 3, 2014.
PHNOM PENH (The Cambodia Herald) -- Civil society groups campaigned Wednesday to seek support from three former Prime Ministers in order to limit terms for Premiership.
The campaign first began with Pen Sovann, Cambodia's first Prime Minister after the collapse of Khmer Rouge regime in 1979, and now lawmaker of opposition Cambodia National Rescue Party (CNRP).
Kol Panha, president of Committee for Free and Fair Election in Cambodia (Comfrel), told reporters that he met with Pen Sovann to ask him to support the campaign, and to push for constitutional amendment related to the terms of premiership to no more than two terms or 10 years.
He said Pen Sovann supported the campaign.
"If current Samdach Prime Minister gives supports, I think that this will move forward, and prompt 123 lawmakers to consider, and propose Constitutional amendment," Panha said.
He said one former Prime Minister supported the campaign, and two others also backed, but we haven't met with them.
RFA - អតីតនាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា លោក ប៉ែន សុវណ្ណ គាំទ្រឱ្យមានការកំណត់អាណត្តិសម្រាប់នាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជា យ៉ាងយូរបំផុត ២អាណត្តិ។
លោកមានប្រសាសន៍ក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី៣ កញ្ញា ថា ការកាន់អំណាចយូរពេក គឺនាំឱ្យមានបច្ច័យអាក្រក់ច្រើន ដូចជា ការនាំឱ្យមានភាពផ្ដាច់ការ អត្តនោម័តិ ការលើកកម្ពស់ខ្លួនឯង និងក្រុមគ្រួសារ ព្រមទាំងនាំឱ្យមានគ្រួសារនិយមមិត្តភ័ក្ដិនិយម។
លោកថា ប្រសិនបើនាយករដ្ឋមន្ត្រីមានតែមួយអាណត្តិ នឹងអាចលើកកម្ពស់ឱ្យសង្គមជាតិឱ្យបានល្អប្រសើរ ហើយសេដ្ឋកិច្ច និងទស្សនៈរបស់មនុស្សក៏នឹងវិវឌ្ឍល្អ។ លោកបន្តថា ការធ្វើចលនាកំណត់អាណត្តិនាយករដ្ឋមន្ត្រីនៅពេលនេះ គឺជាការត្រឹមត្រូវ ដើម្បីកុំឱ្យមានបច្ច័យអាក្រក់ដូចសព្វថ្ងៃ ដែលមាននាយករដ្ឋមន្ត្រីកាន់អំណាចជាង ៣០ឆ្នាំ។ លោកបញ្ជាក់ថា វាជាការប្រសើរ គឺការកំណត់អាណត្តិនាយករដ្ឋមន្ត្រីយ៉ាងយូរបំផុតត្រឹមពីរអាណត្តិ ដែលមានពេល ១០ឆ្នាំ។
ការថ្លែងរបស់ លោក ប៉ែន សុវណ្ណ គឺធ្វើក្រោយជំនួបរវាងលោក និងប្រតិភូអង្គការមិនមែនរដ្ឋាភិបាលមួយ ដឹកនាំដោយ លោក គល់ បញ្ញា ប្រធានអង្គការឃ្លាំមើលការបោះឆ្នោត ហៅថា ខុមហ្វ្រែល (Comfrel)។ គាំទ្រប្រសាសន៍ លោក ប៉ែន សុវណ្ណ លោក គល់ បញ្ញា ថ្លែងថា ការកាន់អំណាចយូរ អាចជាហានិភ័យដែលនាំឱ្យមានអំណាចប្រមូលផ្ដុំលើបុគ្គលម្នាក់ និងធ្វើឱ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកមេធាវី សុក សំអឿន ថ្លែងថា ពេលនេះជាពេលល្អសម្រាប់យុទ្ធនាការជំរុញឱ្យមានច្បាប់មួយ ជាពិសេសការកែរដ្ឋធម្មនុញ្ញសម្រាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីជំនាន់ក្រោយ។ លោកបញ្ជាក់ថា ជំនួបជាមួយ លោក ប៉ែន សុវណ្ណ នៅព្រឹកថ្ងៃទី៣ កញ្ញា គឺចង់ដឹងអំពីមតិយោបល់របស់លោកក្នុងនាមជាអតីតនាយករដ្ឋមន្ត្រីមួយរូប។
លោក គល់ បញ្ញា ឱ្យដឹងថា នៅសប្ដាហ៍ក្រោយ ក្រុមលោកនឹងជួបជាមួយអតីតនាយករដ្ឋមន្ត្រីមួយរូបទៀត គឺលោក អ៊ឹង ហួត និងបន្ទាប់មកទៀត គឺសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...
No comments:
Post a Comment