កម្លាំងអាជ្ញាធរខណ្ឌច្បារអំពៅ មានទាំងប៉ូលិស និងប៉េអិម បានចុះចាប់កម្មករជនជាតិវៀតណាម ៣នាក់ពីកប៉ាល់បូមខ្សាច់នៅចំណុចភូមិវាលស្បូវ សង្កាត់វាលស្បូវ នៅព្រឹកថ្ងៃទី៧ កញ្ញា។
ចំណាត់ការរបស់អាជ្ញាធរនេះ ធ្វើឡើងបន្ទាប់ពីមានការតវ៉ា ដោយមានការដុតកង់ឡានផង របស់ប្រជាពលរដ្ឋប្រមាណ ១០០នាក់ មកពី ៤ភូមិ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃដដែល ប្រឆាំងក្រុមហ៊ុនបូមខ្សាច់ទន្លេមេគង្គក្បែរភូមិពួកគាត់។
អ្នកភូមិនិងចៅសង្កាត់វាលស្បូវ គឺអ្នកស្រី យឹម ស៊ីម៉ន បញ្ជាក់ពីកន្លែងបាតុកម្មនៅមុខវត្តវាលស្បូវ ថា អ្នកភូមិមានការភ័យខ្លាចជាច្រើនខែមកហើយ ខ្លាចបាក់ដីច្រាំងទន្លេ ឬបាក់ផ្ទះពួកគាត់ចូលទន្លេ ដោយសារក្រុមហ៊ុនដែលគាត់មិនស្គាល់ឈ្មោះ ធ្វើអាជីវកម្មបូមខ្សាច់ខុសច្បាប់នៅក្នុងទន្លេក្បែរភូមិគាត់ទាំងយប់ទាំងថ្ងៃ ព្រមទាំងបង្កសំឡេងម៉ាស៊ីនថ្លង់រំខានទៀតផង។
សូមរង់ចាំអាននិងស្ដាប់ព័ត៌មាននេះពិស្ដារ...
1 comment:
ចាប់គ្រាន់អោយល្អមើល ស្អែកនឹងលែងវិញ នណាអាចចាប់ចៅហា្វយដាក់ គុកបាន…………….?
Post a Comment