ប្រជាពលរដ្ឋនៅភូមិពីរក្នុងឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី នៅថ្ងៃអាទិត្យ ទី១០ ខែសីហា ឲ្យដឹងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម បានរំលោភធ្វើរបងហ៊ុមព័ទ្ធមកលើដីដែលក្រុមហ៊ុនបានយល់ព្រមបោះបង្គោលព្រំដី បែងចែករវាងក្រុមហ៊ុននិងដីសហគមន៍រួចហើយ។
ដីត្រៀមបម្រុងសហគមន៍ប្រមាណ ១០ហិកតារ ត្រូវបានកម្មករក្រុមហ៊ុន ហ័ង អាញ់ លំផាត់ (Hoang Anh LumPhat) រំលោភយកជាថ្មីទៀតដើម្បីពង្រីកដីសម្បទានសេដ្ឋកិច្ច។
កាលពីខែកុម្ភៈ ក្រុមហ៊ុន ហ័ង អាញ់ លំផាត់ បានព្រមព្រៀងកាត់ចេញផ្ទៃដីមានផលប៉ះពាល់ប្រជាពលរដ្ឋនៅជាប់នឹងតំបន់ជម្រកសត្វព្រៃស្រុកលំផាត់ ជិត ២ពាន់ហិកតារប្រគល់ឲ្យប្រជាពលរដ្ឋអភិរក្សបន្ទាប់ពីគម្រោងផ្តល់ដីសម្បទាននេះធ្វើឲ្យប្រជាពលរដ្ឋតវ៉ាអស់ជាងបីឆ្នាំកន្លងទៅ។
តំណាងសហគមន៍ភូមិស្រែសូក លោក កែវ ស៊ូឡេង រៀបរាប់ថា កម្មករក្រុមហ៊ុនបានចូលមកបោះបង្គោលព្រំដីថ្មីហួសបង្គោលចាស់ ហើយរាយលួសបន្លាធ្វើជារបងកាត់យកដីសហគមន៍ប្រមាណ ៣ថ្ងៃកន្លងទៅនេះ។
លោកបន្តថា សហគមន៍បានទៅប្រាប់ឲ្យកម្មករផ្អាកការធ្វើរបងបណ្តោះអាសន្នដើម្បីដោះស្រាយបញ្ជា ប៉ុន្តែពួកគេមិនយល់ព្រម៖ «អាហ្នឹងព្រមព្រៀងហើយ ដល់គេធ្វើរបងគេធ្វើចូលក្នុង គេអត់ធ្វើតាមច្បាប់ តាមព្រមព្រៀងហ្នឹងឯណា គេយកចូលមកក្នុងវិញ ដីប្រជាពលរដ្ឋរហូតក្រុមហ៊ុនហ្នឹង»។
ក្រុមហ៊ុនវៀតណាមឈ្មោះ ហ័ង អាញ់ លំផាត់ ទទួលបានសិទ្ធិធ្វើអាជីវកម្មបន្តលើដីសម្បទានរបស់ក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ (Daun Penh Agrico)។ កាលពីដើមខែមីនា គ្រឿងចក្រក្រុមហ៊ុនបានឈូសឆាយហួសព្រំដីសម្បទាន ១០០ម៉ែត្រ បន្ទាប់ពីក្រុមហ៊ុនបានវាស់វែងឯកភាពគ្នាជាមួយប្រជាពលរដ្ឋនៅភូមិចំនួនពីរនៅជាប់ដីសម្បទាននិងមានអាជ្ញាធរមូលដ្ឋាន និងមន្ត្រីដែនជម្រកសត្វព្រៃចូលរួមមួយលើករួចទៅ ប៉ុន្តែអ្នកភូមិបាននាំគ្នានៅបោះបង្គោលនោះឡើងវិញ ហើយមិនមានប្រតិកម្មណាមួយពីភាគីក្រុមហ៊ុនឡើយ។
ប្រធានភូមិស្រែឈូក លោក ម៉ៃ ចៃ ទទួលស្គាល់ថា ក្រុមហ៊ុនបានរំលោភជាលើកទីពីរបើទោះបីការបោះបង្គោលព្រំដីសម្បទានបានធ្វើរួចរាល់ក្តី។ លោកថា កំពុងស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរឃុំស្រុកដោះស្រាយបញ្ហានេះ៖ «អាព្រមព្រៀងពីមុនវាមានស្អី ឥឡូវវាចូលមកទៀតហ្នឹង វាលួចចូលមកទៀត វាហួសបង្គោលចាស់របស់គេ ខ្ញុំប្រាប់មេឃុំហើយ»។
វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ ខែសីហា មិនអាចទាក់ទងសុំការបំភ្លឺពីតំណាងក្រុមហ៊ុនទាក់ទិនការចោទប្រកាន់នេះបានទេ។
យ៉ាងណាក៏ដោយ អភិបាលស្រុកលំផាត់ លោក គង់ ស្រ៊ុន អះអាងថា លោកជាសាក្សីក្នុងការបោះបង្គោលព្រំដីរវាងសហគមន៍និងក្រុមហ៊ុន ដូច្នេះប្រសិនមានការរំលោភមែនលោកនឹងធ្វើរបាយការណ៍ជូនអាជ្ញាធរខេត្តចុះដោះស្រាយ៖ «គេឯកភាពគ្នាហើយតើបង! ប្រសិនបើមានភាពមិនប្រក្រតីទាល់តែយើងរាយការណ៍ជូនថ្នាក់ខេត្តដើម្បីឲ្យខេត្តរៀបចំគណៈកម្មការពិនិត្យឡើងវិញ»។
ដូចគ្នានេះដែរ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី អះអាងដែរថា នេះជាលើកទីពីរហើយដែលសហគមន៍បានប្តឹងសុំកិច្ចអន្តរាគមន៍ពីការរំលោភដីពីសំណាក់ក្រុមហ៊ុនវៀតណាមនេះ។ លោកថា នេះគឺជាការបំពានទៅលើប្រកាសរួមរបស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ស្តីពីការការកាត់ផលប៉ះពាល់ប្រជាពលរដ្ឋចេញពីដីសម្បទាន៖ «យើងនឹងស៊ើបអង្កេតមើលករណីនេះ។ អ្វីដែលក្រុមហ៊ុនធ្វើគឺខុសនឹងកិច្ចព្រមព្រៀងដែលមានអាជ្ញាធរចូលរួមកាលពីដើមឆ្នាំ២០១៤នោះ។ ប្រជាពលរដ្ឋគាត់មិនសុខចិត្ត គាត់ទាមទារឲ្យអនុវត្តកិច្ចព្រមព្រៀងមានពីមុនមក»។
ក្រសួងបរិស្ថានកាលពីឆ្នាំ២០១១ បានផ្តល់ដីសម្បទានជិត ៩ពាន់ហិកតារក្នុងដែនជម្រកសត្វព្រៃលំផាត់ ទៅឲ្យក្រុមហ៊ុនដូនពេញ អាហ្គ្រីកូ។ បន្ទាប់មកក្រុមហ៊ុននេះបានឈូសឆាយធ្វើព្រំដីសម្បទានចូលកៀកមកក្បែរភូមិប្រជាពលរដ្ឋហ៊ុមព័ទ្ធយកដីត្រៀមបម្រុងធ្វើស្រែចំការ ព្រៃចិញ្ចឹមសត្វនិងទីទួលប្រជាពលរដ្ឋស្នាក់នៅគ្រាមានទឹកជំនន់។ សកម្មភាពឈូសឆាយនេះធ្វើឲ្យប្រជាពលរដ្ឋរាប់រយនាក់លើកគ្នាទៅបញ្ឈប់មិនឲ្យគ្រឿងចក្របន្តការឈូសឆាយ៕
6 comments:
Dear Khmer and worldwide readers online,
-Drgunzet- is a former secret Yuon/Vietcong who used to hide in Khmer Rouges uniform during the Killing Fields from 1975 to 1979 along with hundred of thousands of secret Yuon/Vietnamese agents from Hanoi hiding in Khmer Rouges uniforms to fool gullible innocent Khmer people. They (secret Yuon/Vietcong agents and -Drgunzet-) have created secret "Angkar Leur or Cap Tren to scare helpless and voiceless innocent Khmer people and children. That is why a few millions of innocent Khmer people and children have been varnished or put to death before the evil Yuon/Vietcong and -Drgunzet- tried to steal the land of Cambodia and created false history of Vietnam by saying Cambodia belong to Vietnam along time ago including Southern Cambodia/Khmer Kampuchea Krom (South Vietnam), belonging to Vietnam a long time ago or their ancestor. Vietnam is fake, their language was created by French after stealing the Latin alphabets in writing. Vietnam and Vietnamese people are disgusted and hypocrite.
-Drgunzet- and his evil Yuon/Vietnamese agents are so cruel and murderous.
Wrong, I am a very talented Asian, a super Asian, sent by God to protect the poors in Cambodia. Let me demonstrate my power here:
Low ratio Cambodian students wearing eyeglass (1 percent):
https://www.youtube.com/watch?v=pIBWWNKOsuI
High ratio Vietnamese students wearing eyeglass (40 percent):
https://www.youtube.com/watch?v=Zj9fEfpYvbI
Do you see the effect of Khmer Rouges' killing all the people wearing eyeglasses during 1975-1978? I used to tutor Khmer students in school. They had very low learning aptitudes. But I already came up with a special formula to increase their learning aptitude many times over.
Instead of accusing me of being a fraud, why don't you folks challenge me for some demonstration.
-Drgunzet-
Hey -Drgunzet-,
Can you also say United Kingdom and France belong to your evil Vietnam long time ago?
Ken
Hey -Drgunzet-,
Can you also say United Kingdom and France belong to your evil Vietnam long time ago?
Ken
11 August 2014 5:32 pm
------------
Of course not. Why ask such a silly question? You need to act in good faith and be constructive.
-Drgunzet-
Hey -Drgunzet-,
You are a f**king liar, Vietcong poster.
Ken
-Drgunzet-,
Because you have wasted our time to skim your post until you we teased you with the question.
You are a silly Vietcong poster. I trust Cambodian posters because they are honest and real.
You (-Drgunzet-) and your Vietcong/Vietnamese folks are fake and flake with stupid egos, not telling the truth and always trying to impress us as Westerners.
Ken
Post a Comment