តំណាងអយ្យការលោកព្រះរាជអាជ្ញារង ជេត ខេមរា ចេញដីកាកោះហៅសមាជិកគ្រួសារមួយក្នុងសង្កាត់បឹងកក់ ដែលជនមិនស្គាល់មុខបោះពស់វែកចូលផ្ទះ ប៉ងសម្លាប់ ឲ្យទៅបំភ្លឺនៅតុលាការ ជុំវិញពីបទបំផ្លិចបំផ្លាញ និងប្រើហិង្សារំលោភលើសិទ្ធិកាន់កាប់អចលនវត្ថុរបស់អ្នកដទៃ។
លោក ជេត ខេមរា កោះហៅ កញ្ញា លី សៀវម៉ិញ និងយុវជន លី ប៊ុនហៀង ជាកូនប្រុសស្រីរបស់ លោក លី ស្រ៊ាខេង ដែលមានទំនាស់ដីធ្លីជាមួយឧកញ៉ា ឃុន សៀ ឲ្យចូលបំភ្លឺនៅតុលាការនៅថ្ងៃទី១៦ កក្កដា វេលាម៉ោង ៨ព្រឹក។
កញ្ញា លី សៀវម៉ិញ ប្រាប់វិទ្យុអាស៊ីសេរី ថា នាងមិនទាន់ច្បាស់ថានឹងចូលបំភ្លឺនៅតុលាការ តាមការកោះហៅរបស់តុលាការ ឬយ៉ាងណាទេ ដោយសារតែនាងមិនទាន់ច្បាស់ថា មេធាវីរបស់នាងទំនេរ ហើយអាចជូននាងទៅតាមការកំណត់របស់តុលាការដែរ ឬក៏អត់។ នាងបញ្ជាក់ថា នាងមិនហ៊ានចូលទៅតុលាការដោយគ្មានមេធាវីជួយការពារក្តីឲ្យទេ ដោយសារនាងមិនទុកចិត្តទៅលើប្រព័ន្ធតុលាការ ហើយខ្លាចមានការចាប់ខ្លួននាងដាក់ពន្ធនាគារ៖«ខ្ញុំគ្មានភាពជឿជាក់ទៅលើបញ្ហាច្បាប់នៅប្រទេសខ្មែរ សូម្បីតែបន្តិច ព្រោះអីដោយសារទោះបីជាគ្មានដីកាក្នុងការចាប់ខ្លួន ក៏អាចវ៉ៃខ្នោះទៅលើមនុស្សដូចអ្នកនោះមានពិរុទ្ធ»។
ទំនាស់ដីធ្លីរវាងពលរដ្ឋបីគ្រួសារ និងក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍន៍ នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក បានអូសបន្លាយពេលវេលាអស់ជាង ១ឆ្នាំទៅហើយ។ ពលរដ្ឋទាំងបីគ្រួសារ ធ្លាប់ត្រូវបានក្រុមហ៊ុនប្ដឹងប៉ូលិសឲ្យចាប់ដាក់ខ្នោះ បញ្ជូនទៅតុលាការ ជនមិនស្គាល់មុខយកពូថៅកាប់ និងឆាឆៅអុកឡុកស្ទើររាល់ថ្ងៃ ពិសេសគ្រួសារ លោក លី ស្រ៊ាខេង ជួបទុក្ខទោសច្រើនជាងគេ រហូតមានជនមិនស្គាល់មុខមួយក្រុម បោះពស់វែកបីក្បាលចូលផ្ទះទាំងកណ្ដាលយប់ ប៉ុនប៉ងសម្លាប់មួយពូជ។
យ៉ាងណា កាលពីថ្ងៃទី៧ ឧសភា ពលរដ្ឋមួយគ្រួសារក្នុងចំណោម ៣គ្រួសារនោះ បានយល់ព្រមទទួលសំណងពីក្រុមហ៊ុន ឃុន សៀ រួចហើយ ដោយប្រាក់សំណងនោះជាប្រាក់របស់លោកឧត្ដមសេនីយ៍ឯក យឹម លាង មានតួនាទីជាប្រធានអង្គរក្ស លោក ជា ស៊ីម និងជាកូនប្រុសលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី។ លក្ខខណ្ឌទទួលប្រាក់ជាង ១ម៉ឺនដុល្លារនោះ គឺសន្យាកុំឲ្យចេញមុខប្ដឹងផ្តល់ក្រុមហ៊ុន ឃុន សៀ ទៀត៕
3 comments:
Hun Sen's corruption! His family illegally evicted people and robbed the lands and sell making 14.5 mil dollars...Lao Meng Khin, ah Hun To never never paid Tax one cent? Illegally logging and drugs trafficking...Hun Sen's family so corrupted family!!
Ty SaKun involved in illegally logging Business suppose to be fired from the jobs, but got promoted to higher position instead? Hun Sen's corruption family...Senator Lao Meng Khin his inlaw robbed lands from people and making Multi-Millions of dollars..Hun Sen's corruption...Kiet Chhun's sister done the same thing in Muldok kiri/Ratanak kiri..Hun Sen's corruption!!
Gov. of Kompong Soam and his wife also taken the Beach area for building resort for their own personal Business purpose..Beach belonged to the country not for MR. SBORNG SARATH and his wife alone???
Post a Comment