តំណាងរាស្ត្រជាប់ឆ្នោតគណបក្សប្រជាជនកម្ពុជា នៅពេលបើកសម័យប្រជុំសភាលើកដំបូងក្រោមព្រះរាជាអធិបតីព្រះមហាក្សត្រកាលពីចុងឆ្នាំមុន។ រូបហេង ជីវ័ន
ភ្នំពេញៈ ផ្នែកនៃកិច្ចព្រមព្រៀងចែករំលែកអំណាចក្នុងរដ្ឋសភា កាលពីសប្តាហ៍មុន គណបក្សប្រជាជនកម្ពុជានឹងផ្លាស់ប្តូរអនុប្រធានទី១ រដ្ឋសភា លោក ងួន ញិល ទៅជាអនុប្រធានទី ២ ចំណែកឯប្រធានគណៈកម្មការរដ្ឋសភាបច្ចុប្បន្ន និងអនុប្រធានទី ២ នឹងក្លាយជាសមាជិកដដែល។
លោក ជាម យៀប តំណាងរាស្រ្តពីគណបក្សប្រជាជន បានថ្លែងកាលពីថ្ងៃអាទិត្យថា ការផ្លាស់ប្តូរក្នុងរដ្ឋសភា នឹងត្រួសត្រាយផ្លូវដល់ការគោរពពេញលេញចំពោះកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ។
គណបក្សសង្គ្រោះជាតិនឹងទទួលបានតំណែងអនុប្រធានទី១ បន្ថែមពីលើតំណែងប្រធានគណៈកម្មការចំនួន ៥ ហើយគណបក្សប្រជាជននឹងនៅតែកាន់អាសនៈភាគច្រើនក្នុងគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា ដោយសារតែតំណែងប្រធានរដ្ឋសភា និងអនុប្រធានទី២ រដ្ឋសភា។
លោក យៀប បានបន្តថា៖ «យើងគ្មានបញ្ហាអំពីការផ្លាស់ប្តូរអាសនៈក្នុងរដ្ឋសភាទេ អនុប្រធានទី ១ របស់យើងអាចប្តូរទៅជាអនុប្រធានទី ២ អនុប្រធានទី ២ អាចប្តូរទៅជាសមាជិកធម្មតា ហើយប្រធានគណៈកម្មការចំនួន ៥ នាក់របស់យើងនឹងប្តូរទៅជាសមាជិក។ ឥឡូវនេះយើងកំពុងរង់ចាំគណបក្សសង្គ្រោះជាតិបញ្ជូនបញ្ជីបេក្ខជនកាន់តំណែងទាំងនេះ»។
ទោះជាយ៉ាងណា លោកបានបន្តថា រដ្ឋសភានឹងចាប់ផ្តើមកិច្ចប្រជុំនៅថ្ងៃចន្ទ ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តជាប់ឆ្នោតលោក សម រង្ស៊ី បន្ទាប់មក លោកនឹងដឹកនាំតំណាងរាស្រ្តជាប់ឆ្នោតទៅព្រះបរមរាជវាំងដើម្បីស្បថ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងកាលពីថ្ងៃអាទិត្យថា មានតែលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិម្នាក់គត់ ដែលនឹងចូលរួមប្រជុំក្នុងរដ្ឋសភា នៅថ្ងៃចន្ទ។
លោក សុវណ្ណ បានបន្តថា៖ «នៅពេលនេះ យើងមិនចាប់អារម្មណ៍អំពីបុគ្គល [បេក្ខជននឹងកាន់តំណែងប្រធានគណៈកម្មការរដ្ឋសភា និងអនុប្រធានទី១ ទេ] ព្រោះវាមិនសំខាន់ចំពោះយើងទេ។ ប៉ុន្តែយើងផ្តោតលើកំណែទម្រង់»។
លោក គល់ បញ្ញា នាយកប្រតិបតិ្តនៃអង្គការ ខុមហ្វ្រែល បានថ្លែងថា បទបញ្ជាផ្ទៃក្នុងរដ្ឋសភានឹងជាបញ្ហាសំខាន់សម្រាប់កំណែទម្រង់ ដើម្បីដាក់សម្ពាធលើរដ្ឋមន្ត្រីរដ្ឋាភិបាលឲ្យមានគណនេយ្យភាព។
លោកបន្តថា៖«គណបក្សប្រជាជននៅតែសំឡេងភាគច្រើន ប៉ុន្តែ គណបក្សសង្គ្រោះជាតិនឹងអាចដាក់សម្ពាធលើរដ្ឋមន្រ្តីរដ្ឋាភិបាលដើម្បីឲ្យមានគណនេយ្យភាព តាមរយៈការអញ្ជើញឲ្យសាកសួរ ប៉ុន្តែ ចំណុចនេះចាំបាច់ត្រូវធ្វើវិសោធនកម្មច្បាស់លាស់ទៅលើបទបញ្ជាផ្ទៃក្នុងរដ្ឋសភា»៕ TK
1 comment:
This is stupid Heng sarin who was a pagoda boy just read and write a little cambodian words but now he is a congressman leader,every time he was out to meet foreign country she he want to eat fish he has to draw a kind of fish when he want a restroom he draw a restroom he love to be a congress leader to lead all congressmen in parliament chheang Vun pray him as a god and Sihamony is a bad blood king who stay in the palace earned topple income and high class living and pray by cambodian but serve hun sen for Hanoi this is cambodian today should eliminate their obey of respecting in the future and find out the story now china knew this king who serve yuon so he can't get his treatment in china any more.
Post a Comment