ពលរដ្ឋមកពីតាមបណ្ដាខេត្តនានា ចូលរួមសន្និបាតក្រុមប្រឹក្សាជាតិលើកទី១ របស់គណបក្សសង្គ្រោះជាតិ នាសួនច្បារមុខវត្តបទុមវតី នៅថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៤។
RFA/Uon Chhin
មេដឹកនាំគណបក្សសង្គ្រោះជាតិ ប្រកាសថា បញ្ហានយោបាយនឹងត្រូវបានដោះស្រាយឲ្យចប់សព្វគ្រប់នៅថ្ងៃស្អែក។
ការប្រកាសនេះធ្វើឡើងនៅក្នុងសន្និបាតក្រុមប្រឹក្សាជាតិលើកទី១ របស់គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី២៧ កក្កដា នេះ នាសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ ដែលមានសកម្មជន ព្រះសង្ឃ និងប្រជាពលរដ្ឋរាប់ពាន់នាក់ចូលរួម។
មេដឹកនាំបក្សសង្គ្រោះជាតិ អះអាងថា បេក្ខជនទី៩ របស់ គ.ជ.ប នឹងត្រូវបានប្រកាសឲ្យដឹងនៅថ្ងៃស្អែក ក៏ប៉ុន្តែមិនបានបញ្ជាក់ថានរណានៅឡើយទេ។
សន្និបាតគណបក្សនេះបានព្រមព្រៀងគ្នាថា បើសិនជាបេក្ខជនទី៩ គ.ជ.ប រើសមិនបានទេ នោះតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំង ៥៥រូប នឹងមិនចូលស្បថកាន់តំណែងឡើយ។
លោក សម រង្ស៊ី (ស្ដាំ) និងលោក កឹម សុខា នៅក្នុងវេទិកាសន្និបាតក្រុមប្រឹក្សាជាតិលើកទី១ របស់គណបក្សសង្គ្រោះជាតិ នាសួនច្បារមុខវត្តបទុមវតី នៅថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៤។
សូមរង់ចាំអាននិងស្ដាប់ព័ត៌មាននេះពិស្ដារ...
1 comment:
Why they let Hun Sen screw them again and again..?
Post a Comment