A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 7 July 2014

Sam Rainsy accused Hun Sen's wife, Bun Rany, of killing actress Pisith Pilika ៦ កក្កដា ខួប​១៥​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​អ្នកស្រី ពិសិដ្ឋ ពិលីកា

Sam Rainsy: "I will allege his (Hun Sen's) wife, Bun Rany Hun Sen, as the killer of Pisith Pilika because I was the one who brought Pisith Pilika's family to France and they provided me with a lot of documents. I know a lot about that issue (the killing of Pisith Pilika)".
ពិសិដ្ឋ ពិលីកា ៣០៥a
អ្នកស្រី ពិសិដ្ឋ ពិលីកា នៅ​ក្នុង​ឈុត​សម្ដែង​ចម្រៀង​ខារ៉ាអូខេ​មួយ។
RFA/Screen-shot
អស់​រយៈពេល ១៥​ឆ្នាំ​មក​ហើយ​ដែល​ឃាតកម្ម​បាញ់​សម្លាប់​តារាភាពយន្ត​ដ៏​ល្បី​ឈ្មោះ​ក្នុង​ទសវត្ស​ទី​៩០ អ្នកស្រី ពិសិដ្ឋ ពិលីកា នៅ​តែ​ជា​អាថ៌កំបាំង​នៅ​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ឃាតក​ក្នុង​សំណុំ​រឿង​នេះ អាច​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់​បាន​ដោយសារ​តែ​កម្ពុជា មាន​ប្រព័ន្ធ​យុត្តិធម៌​មិន​រឹង​មាំ និង​ជាពិសេស​អាជ្ញាធរ​មាន​សមត្ថកិច្ច​ធ្វើ​ការ​ក្រោម​ឥទ្ធិពល​នយោបាយ។
សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ​ភូមិ​វិចិត្រ​សិល្បៈ និង​ជា​តារា​ភាពយន្ត​ដ៏​ល្បី អ្នកស្រី ពិសិដ្ឋ ពិលីកា ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​កណ្ដាល​ថ្ងៃ​ត្រង់​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៩។ អ្នកស្រី​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត តែ​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ ហើយ​អ្នកស្រី​ក៏​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​១៩៩៩។
ឃាតកម្ម​នេះ​មិន​មែន​ជា​សោកនាដកម្ម​របស់​គ្រួសារ​អ្នកស្រី ពិសិដ្ឋ ពិលីកា មួយ​គ្រួសារ​នោះ​ទេ តែ​វា​ជា​ការ​សោកសង្រេង​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ស្នេហា​វិស័យ​សិល្បៈ​ជា​ច្រើន​ពាន់​នាក់ និង​ជា​ការ​បាត់បង់​ធនធាន​មនុស្ស​ដ៏​កម្រ​មួយ​របស់​កម្ពុជា។ កាល​នោះ​អ្នក​ខ្លះ​ជេរប្រទេច​ដាក់​បណ្ដាសា​ឃាតក និង​ជំរុញ​ឲ្យ​អាជ្ញាធរ​ចាប់​ឃាតក​ដាក់​ទោស​ឲ្យ​ខាងតែបាន។
ទោះ​យ៉ាង​ណា​ក៏ដោយ ១៥​ឆ្នាំ​មក​នេះ ឃាតក​បាញ់​សម្លាប់​អ្នកស្រី ពិសិដ្ឋ ពិលីកា ទំនង​ជា​រស់​នៅ​គ្រហើៗ ឬ​ក៏​ត្រូវ​គេ​បំបិទ​មាត់​ផង​ក៏​មិន​ដឹង។
ប្រធាន​ផ្នែក​បច្ចេកទេស​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​បណ្ដែតបណ្ដោយ​ឲ្យ​ឃាតក​នៅ​ក្រៅ​ច្បាប់ ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​កង្វះ​សមត្ថភាព​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច។ ម្យ៉ាង​ទៀត វា​ក៏​អាច​បញ្ជាក់​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា មាន​ភាព​ទន់ជ្រាយ និង​មិន​អាច​ឲ្យ​ពលរដ្ឋ​អាច​ជឿ​ទុក​ចិត្ត​បាន។ លោក​បន្ត​ថា អ្នកស្រី ពិសិដ្ឋ ពិលីកា និង​ជន​រងគ្រោះ​ដទៃ​ទៀត រួម​មាន​តារា​ចម្រៀង អ្នក​នយោបាយ អ្នក​កាសែត មន្ត្រី​សហជីព ក៏​សុទ្ធ​តែ​បាន​ត្រូវ​សម្លាប់​យ៉ាង​អាណោចអាធ័ម។
​លោក អំ សំអាត៖ «ទាក់ទង​នឹង​រឿង​នយោបាយ​ក្តី រឿង​ឧក្រិដ្ឋកម្ម​ធំៗ​ក្តី គេ​មិន​ទាន់​ឃើញ​តុលាការ​បង្ហាញ​ពី​លទ្ធភាព​និង​ប្រសិទ្ធភាព​ដែល​ថា​តុលាការ​អាច​រក​យុត្តិធម៌​បាន​ទេ នេះ​ធ្វើ​ឲ្យ​វប្បធម៌​និទណ្ឌភាព​ចេះ​តែ​បន្ត​កើត​មាន។ កាល​ណា​វប្បធម៌​និទណ្ឌភាព​កាន់​តែ​ច្រើន​នោះ​ប្រទេស​យើង​គ្មាន​ទេ​នីតិរដ្ឋ​នោះ»
​លោក​បន្ត​ថា កាល​ពី​ដំបូង​លោក​សង្ឃឹម​ថា ច្បាប់​ទាំង​បី​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​តុលាការ​នឹង​អាច​ក្លាយ​ជា​ឧបករណ៍​ពង្រឹង​ខឿន​យុត្តិធម៌​នៅ​កម្ពុជា ប៉ុន្តែ​ដល់​ពេល​សភា​អនុម័ត​ទើប​ដឹង​ថា ច្បាប់​នេះ​គ្រាន់តែ​បម្រើ​មហិច្ឆតា​អ្នក​នយោបាយ​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា បើ​គ្មាន​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ពិត​ប្រាកដ​ទេ ព្រលឹង​ជនរងគ្រោះ​ដោយ​ការ​ប្រហារ​ជីវិត​នៅ​ក្រៅ​ច្បាប់​នោះ​ពិត​ជា​បិទ​ភ្នែក​មិន​ជិត​នោះ​ទេ។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​បួន ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ក្រសួង​ជំនាញ​កំពុង​តាម​ដាន​និង​ស៊ើប​អង្កេត​ករណី​ឧក្រិដ្ឋកម្ម​នៅ​នានា ដែល​កើត​ឡើង​កាល​ពី​ឆ្នាំ​មុនៗ  មិន​ដែល​ធ្វេសប្រហែស​ឡើយ។ លោក​បន្ត​ថា លោក​ទទួល​ស្គាល់​ថា អាជ្ញាធរ​ពិត​ជា​ធ្វើការ​មិន​បាន​ល្អ​មែន ព្រោះ​ថា ច្រើន​ឆ្នាំ​ហើយ​នៅតែ​ចាប់​ឃាតក​មិន​បាន តែ​នេះ​គ្រាន់​ជា​បច្ចេកទេស​អង្កេត​ប៉ុណ្ណោះ។
លោក​បដិសេធ​ដាច់ខាត​ថា គ្មាន​ការ​លូកលាន់​ផ្នែក​នយោបាយ​ណា​មួយ​ក្នុង​ដំណើរ​ស៊ើបអង្កេត​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​លើ​សំណុំរឿង​ឧក្រិដ្ឋ​ទេ។
ទាក់ទង​នឹង​សំណុំ​រឿង​អ្នកស្រី ពិសិដ្ឋ ពិលីកា នេះ ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៉ី ធ្លាប់​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា អ្នកស្រី ពិសិដ្ឋ ពិលីកា ត្រូវ​បាន​ឃាតក​សម្លាប់​ដោយសារ​ស្នេហា​ត្រីកោណ៖ «ខ្ញុំ​នឹង​ចោទ​ភរិយា​គាត់ ប៊ុន រ៉ានី ហ៊ុន សែន ថា​ជា​អ្នក​សម្លាប់ ពិសិដ្ឋ ពិលីកា ពីព្រោះ​ក្រុម​គ្រួសារ ពិសិដ្ឋ ពិលីកា ខ្ញុំ​នាំ​មក​នៅ​ប្រទេស​បារាំង ហើយ​គេ​ឲ្យ​ឯកសារ​ច្រើន​ណាស់ ខ្ញុំ​ដឹង​រឿង​ច្រើន​ណាស់»
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​មន្ត្រី​រដ្ឋាភិបាល​តែង​ឆ្លើយ​តប​ថា ការ​លើក​ឡើង​របស់​លោក សម រង្ស៉ី ជា​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ​ប៉ុណ្ណោះ។ ក្រៅ​ពី​អ្នកស្រី ពិសិដ្ឋ ពិលីកា ក៏​អ្នក​សិល្បៈ​ដទៃ​ទៀត​មាន​ជា​អាទិ៍​សាស្ត្រាចារ្យ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កញ្ញា ទូច ស៊ុននិច  តារា​ចម្រៀង​កញ្ញា ពៅ បញ្ញាពេជ្រ តារា​ភាពយន្ត អ្នកស្រី តាត ម៉ារីណា។
​ក្រៅ​ពី​សំណុំ​រឿង​អ្នក​សិល្បៈ ក៏​នៅ​មាន​សំណុំរឿង​សម្លាប់​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា វិជ្ជា ឃាតកម្ម​លើ​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី  ឃាតកម្ម​លើ​ឧត្ដមសេនីយ៍​ហ៊្វុនស៊ិនប៉ិច កាល​ឆ្នាំ​១៩៩៧ និង​ឃាតកម្ម​កម្មករ និង​អ្នក​តវ៉ា​ជា​ច្រើន​ទៀត៕

No comments: