A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 8 July 2014

People in Siem Reap worry about the illegally-built Vietnamese temples along the Tonle Sap River ប្រជាពលរដ្ឋ​៖ យួន​សង់​វត្ត​ខុសច្បាប់​នៅ​ចុង​ឃ្នៀស ខេត្តសៀមរាប​​

ដោយ៖​ បូ សាវី​ | ថ្ងៃអង្គារ ទី8 កក្កដា 2014 | VOD

​ប្រជា​ពលរដ្ឋ​ខ្មែរ​មួយចំនួន​នៅ​ខេត្ដ​សៀមរាប មិន​ពេញចិត្ដ​ចំពោះ​ជនជាតិ​វៀតណាម ដែល​សង់​វត្ត​ដោយ​ខុសច្បាប់​នៅក្នុង​ខេត្ត​នេះ ដោយ​បារម្ភ​ខ្លាច​ថា ទៅ​ថ្ងៃ​អនាគត នឹង​នាំ​ឲ្យ​ខ្មែរ​បាត់បង់​ទឹក​ដី​ដូច​ករណី​ខ្មែរ​កម្ពុជា​ក្រោម​។
ក្ដីបារម្ភ​នេះ កើតឡើង​បន្ទាប់ពី​អាជ្ញាធរ​ខេត្ត​នេះ មិន​ចាត់វិធានការ​លើ​ជនជាតិ​វៀតណាម ដែល​ពួកគេ​ហៅ​ថា​យួន នោះ​មិន​ឲ្យ​សាងសង់​វត្ត នៅក្នុង​ទឹកដី​ខេត្ត​នេះ​។
​ប្រជាពលរដ្ឋ​នៅសង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប ឲ្យ​VOD​ដឹង​នៅ​ព្រឹក​ថ្ងៃ​អង្គា​រនេះ​ថា នៅ​មូលដ្ឋាន​របស់​លោក ជនជាតិ​វៀតណាម​បាន​សាងសង់​វត្ត​ចំនួន​ពីរ ដោយ​ខុសច្បាប់មួយ​នៅ​លើ​ដីគោក និង​មួយ​ផ្សេង​ទៀត​សង់​បណ្ដែត​ទឹក​ក្នុង​ទន្លេសាប​។ ពលរដ្ឋ​បន្តថា គេ​ហៅ​ឈ្មោះ​វត្ត​នោះ​ថា“​វត្ដ​លោក​យួន​” កាន់​ពុទ្ធសាសនា​មហាយាន មាន​ព្រះសង្ឃ​ជនជាតិ​វៀតណាម ប្រមាណ​៤​អង្គ​។ ប្រជាពលរដ្ឋ​បន្ដថា ពួកគាត់​មិន​រើស​អើ​សនឹង​ឲ្យ​ជនជាតិ​វៀតណាម​បង្កើត​វត្ដ​នោះទេ ប៉ុន្ដែ​ពួកគាត់​បារម្ភ​ខ្លាច​សង្ឃ​វៀតណាម​ទាំងនោះ បម្រើ​នយោបាយ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ព្រោះ​សង្ឃ​ទាំងនោះ​មក​ពី​ប្រទេស​វៀតណាម និង​ខ្លាច​បាត់បង់​ទឹកដី​កម្ពុជា ដូច​បាត់​ទឹកដី​ខ្មែរក្រោម​ដែរ​។
​ប្រជាពលរដ្ឋ​បារម្ភ​ថា ជនជាតិ​វៀតណាម អាច​នឹង​ពង្រីក​វត្ត​បន្ថែមទៀត បើ​អាជ្ញាធរ​មិន​ហាមឃាត់ ហើយ​អំពាវនាវ​ឲ្យ​ស្ថាប័នពា​ក់​ព័ន្ធជួយ​រក្សា​ទឹក​ដី​នៅ​តំបន់​នោះ​ជា​របស់​កម្មសិទ្ធិ​របស់​ខ្មែរ​ដដែល​។
​ករណីនេះ ចៅសង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប លោក ឯម ម៉ាន មានប្រសាសន៍ថា វត្ត​នោះ សាងសង់ឡើងដោយ​មិន​មាន​ដាក់ឈ្មោះ និង​មិនមាន​ច្បាប់​អនុញ្ញាត​ទេ​។ លោក​ចៅសង្កាត់​ក៏​បារម្ភ​ខ្លាច​បាត់បង់​ដី​នោះ​ដែរ​។
បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ដ​សៀមរាប លោកស្រី កែ សុវណ្ណ​រតន៍ សម្ដែង​ការព្រួយបារម្ភ​ថា ការ​ដែល​រដ្ឋាភិបាល​មិន​អើពើ​នឹង​ជនជាតិ​វៀតណាម​សាងសង់​វត្ត​ដោយ​ខុសច្បាប់​នេះ គឺជា​ការលើកទឹកចិត្ត ឲ្យមាន​លំហូរ​ជនអន្ដោប្រវេស​ន៍​វៀតណាម​ខុសច្បាប់ មក​កម្ពុជា​កាន់តែ​ច្រើន​។ លោកស្រី​បន្ដ​ថា រដ្ឋាភិបាល​ខ្មែរ ត្រូវ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យមាន​ប្រសិទ្ធភាព ដើម្បី​អនាគត​កូន​ខ្មែរ​ជំនាន់​ក្រោយ ដោយ​លោកស្រី​ភ័យ​ខ្លាច​បាត់បង់​ទឹកដី​របស់​ខ្លួន ដូច​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ដែរ​។​
​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក​ម៉ៅ ពិសេស យល់ថា ការធ្វើ​ជនជាតិ​វៀតណាម​សាងសង់​វត្ត​នៅលើ​ដី​ខ្មែរ​នេះ គឺ​បង្ហាញ​ពី​មហិច្ឆតា​របស់​ជនជាតិ​នេះ ក្នុងការ​លេប​ទឹកដី​ខ្មែរ​យ៉ាង​ច្បាស់​ណាស់​។​

កាលពីដើមឆ្នាំ​២០១៤ ប្រជា​ពលរដ្ឋ​ខ្មែរ នៅ​សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប ធ្លាប់​សម្ដែង​ការព្រួយបារម្ភ​ម្ដង​ហើយ អំពី​ការ​កប់ខ្មោច​ជនជាតិ​វៀតណាម ដែល​មាន​លក្ខណៈ​រឹង​មាំ​យូរអង្វែង ខុសពី​ការ​កប់ខ្មោច​របស់​ជន​ជាតិខ្មែរ ដែល​បី​ឆ្នាំ​ត្រូវ​គាស់​ចេញ ដែល​កត្តា​នេះ​នឹង​ធ្វើឲ្យ​ពួកគេអ​ស់ដី​កប់ខ្មោចនៅ​ថ្ងៃ​ខាង​មុខ​៕
សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com

No comments: