ពហិការមិនស្បថចូលកាន់តំណែងរបស់បក្សប្រឆាំងបានទាញឲ្យរដ្ឋសភាជាតិអាណត្តិទី៥ធ្វើការជាឯកបក្សដ៏យូរបំផុតមួយក្នុងប្រវត្តិសាស្ត្រលទ្ធិប្រជាធិប្បតេយ្យដ៏ក្មេងខ្ចីនៅកម្ពុជា។
ទោះបីជាកិច្ចព្រមព្រៀងនយោបាយក្រោមសម្ពាធដែលធ្វើឡើងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤នេះបានបង្ហាញពីការបង្រួបបង្រួមជាតិ និង បញ្ចប់ការជាប់គាំងនយោបាយដ៏យូរនេះក្តី ក៏ប៉ុន្តែវាបានក្លាយជាស្នូរសង្ស័យបន្លឺឡើងដល់អ្នកគាំទ្របក្សនេះចំពោះយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំរបស់បក្សប្រឆាំងដែលមានជំហរដាច់ខាតចំពោះការទាមទាររបស់ខ្លួនតាំងពីដំបូងៗ។
សម្រាប់កម្មវិធីសោតទស្សន៍អនឡាញ «គតិឧត្ដមជន» សប្ដាហ៍ទី១នេះ លោកស្រី មូរ សុខហួរ ពន្យល់ពីករណីកិច្ចចាំបាច់ដែលបក្សប្រឆាំងត្រូវត្រឡប់ទៅកាន់រដ្ឋសភាជាតិ។
No comments:
Post a Comment