កញ្ញា ធី សុវណ្ណថា ។
RFI
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃអាទិត្យនេះ គឺកញ្ញា ធី សុវណ្ណថា ដែលជាអ្នក គាំទ្រគណបក្សសង្គ្រោះជាតិដ៏សកម្ម។ កញ្ញាយល់ឃើញថា ថ្នាក់ដឹកនាំគណបក្សសង្រោះជាតិ«បានក្បត់សន្យាជាមួយប្រជារាស្ត្រ» ប៉ុន្តែកញ្ញានៅបន្តការគាំទ្ររបស់ខ្លួនដដែល ដោយទុកឱកាសឲ្យគណបក្សនេះកែខ្លួន។ នេះដោយសារតែស្ត្រីវ័យ១៩ឆ្នាំរូបនេះ ស្រឡាញ់គោលនយោបាយផ្សេងទៀតរបស់គណបក្សប្រឆាំង ថ្វីបើកញ្ញាភ្លេចចំណុចទី៦នៃគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដែលលើកឡើងថា «យុវជនទទួលបានឱកាសដូចគ្នា ក្នុងការអប់រំ និងការងារធ្វើត្រឹមត្រូវ»ក៏ដោយ។ កញ្ញា ធី សុវណ្ណថា ថ្លែងបែបនេះចំថ្ងៃ ដែលគណបក្សប្រឆាំងធ្វើសន្និបាតក្រុមប្រឹក្សាជាតិលើកទី១។
បទសម្ភាសជាមួយកញ្ញា ធី សុវណ្ណថា
No comments:
Post a Comment