ដោយ៖ ណុល ដារ៉ា | ថ្ងៃព្រហស្បតិ៍ ទី10 កក្កដា 2014, VOD
ក្រសួងយុត្តិធម៌ចេញបញ្ជាឲ្យក្រុមហ៊ុន KDCផ្អាកការឈូសឆាយដីធ្វើរបងលើដីមានជម្លោះនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាបណ្ដោះអាសន្ន។
តំណាងប្រជាពលរដ្ឋ លោក សៀង ហេង ឲ្យVODដឹងថា នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ក្រសួងយុត្តិធម៌បានចេញបញ្ជាឲ្យក្រុមហ៊ុន KDC របស់លោកស្រីជា ខេង ភរិយាលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មកពីគណបក្សប្រជាជនកម្ពុជា ផ្អាកការឈូសឆាយដី និងធ្វើរបងលើដីមានជម្លោះជាបណ្ដោះអាសន្ន ដើម្បីរង់ចាំដំណោះស្រាយ។
ក្រសួងយុត្តិធម៌ចេញបញ្ជាឲ្យក្រុមហ៊ុន KDC ផ្អាកការឈូសឆាយ និងធ្វើរបងនៅភូមិឡពាង ខេត្តកំពង់ឆ្នាំងនេះ បន្ទាប់ពីប្រជាពលរដ្ឋផ្ទុះការតវ៉ានឹងការឈូសឆាយរបស់ក្រុមហ៊ុន កាលពីថ្ងៃសៅរ៍ ទី៥ ខែកក្កដា បណ្ដាលឲ្យមនុស្សប្រមាណ២០នាក់រងរបួសធ្ងន់ និងស្រាល។
សូមជម្រាបថា កាលពីថ្ងៃទី២២ ខែមិថុនាកន្លងទៅ អ្នកភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានយកញត្តិទៅដាក់នៅក្រសួងយុត្តិធម៌ និងខុទ្ទការល័យនាយករដ្ឋមន្ត្រី ដើម្បីសុំអន្តរាគមន៍ ករណីដីមានជម្លោះរបស់ពួកគេ ជាមួយនឹងក្រុមហ៊ុន KDC របស់លោកស្រីជា ខេង ភរិយាលោកស៊ុយ សែម៕
សរសេរមកកាន់លោក ណុល ដារ៉ា តាមរយៈdara@vodhotnews.com
No comments:
Post a Comment