ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោកនាយឧត្ដមសេនីយ៍ ទៀ បាញ់ ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត នាក្រសួងការពារជាតិ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២។
RFA/Sok Serey
Read in English here.
ក្រុមការងារភាគីកម្ពុជា តំណាងឲ្យរដ្ឋាភិបាល ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ធ្វើទស្សនកិច្ចទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២៨ កក្កដា ដើម្បីពង្រឹងទំនាក់ទំនងល្អជាមួយគ្នា និងពិភាក្សាអំពីបញ្ហាជម្លោះប្រាសាទព្រះវិហារ។
កាលពីថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្តរជាតិ បានប្រកាសសាលក្រមឲ្យភាគីថៃ ដកទ័ពចេញពីតំបន់ក្បែរប្រាសាទព្រះវិហារ ដែលថៃ បានបញ្ជូនកងទាហានមកកាន់កាប់កាលពីខែកក្កដា ឆ្នាំ២០០៨ ដោយបានបកស្រាយថា តំបន់នោះស្ថិតក្នុងបូរណភាពដែនដីកម្ពុជា។ មកទល់ពេលនេះ ភាគីថៃ នៅមិនទាន់ដកទ័ពចេញពីតំបន់ក្បែរប្រាសាទព្រះវិហារតាមសាលដីកានោះនៅឡើយទេ។
ក្រៅតែពីកិច្ចពិភាក្សាអំពីជម្លោះរឿងប្រាសាទព្រះវិហារ កាសែតថៃ បាងកក ប៉ុស្តិ៍ (Bangkok Post) ផ្សាយថ្ងៃទី២៨ កក្កដា ថា ក្រុមការងារភាគីកម្ពុជា ដែលក្នុងនោះមានកូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ដែលដើរតួនាទីយ៉ាងសំខាន់ចូលរួមដែរនោះ នឹងជួបពិភាក្សាជាមួយមេទ័ពថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) រួមទាំងមេបញ្ជាការជាន់ខ្ពស់យោធាថៃ ដទៃទៀត អំពីប្រធានបទដទៃទៀត ដូចជាការសហការការពារសន្តិសុខព្រំដែន ភេរវកម្ម ពលករខុសច្បាប់ និងការទប់ស្កាត់ការជួញដូរគ្រឿងញៀន៕
No comments:
Post a Comment