A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 27 June 2014

The opposition: The ruling party is pushing democracy backward បក្សប្រឆាំង​៖​ បក្ស​កាន់​អំណាច​កំពុង​រុញឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុ​ជា​ដើរ​ថយក្រោយ​

ដោយ៖​ ញឹម សុខន​ | ថ្ងៃសុក្រ ទី27 មិថុនា 2014, VOD

តំណាងរាស្ត្រ​ជាប់ឆ្នោតបក្ស​ជំទាស់ មួយរូប នៅ​ថ្ងៃ​សុក្រ​នេះ បាន​រិះគន់ ជា​សាធារណៈ​ថា បក្ស​កាន់​អំណាច កំពុង​ធ្វើឲ្យ លិទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា ដើរ​ថយក្រោយ ខណៈ​ប្រជាពលរដ្ឋ នៅតែ​មិន​អាច សម្តែង​មតិ នៅ​ទីលាន​ប្រជាធិបេយ្យ។​
ជាថ្មី​ម្តងទៀត តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក រៀល ខេ​មរិ​ន្ទ្រ បាន​ប្រាប់​អ្នកសារព័ត៌មាន ជិត​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​២៧​ខែ​មិថុនា​ឆ្នាំ​២០១៤​នេះ​ថា បើ​រដ្ឋាភិបាល នៅតែ​បន្ត​បិទ​ទីលាន​ប្រជាធិបតេយ្យ មិន​ឲ្យ​ប្រជាពល​បាន​សម្តែងម​តិ​នោះ បង្ហាញថា កម្ពុជា​មិនមែន​ជា​ប្រទេស​ដែល​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ទេ​។
​លោក រៀល ខេ​មរិ​ន្ទ្រ ជំរុញ​ឲ្យ​រដ្ឋាភិបាល បើក​ទីលាន​ប្រជាធិបតេយ្យ ឲ្យ​ប្រជាពលរដ្ឋ​បាន​សម្តែង​មតិ​ឡើង​វី​ញ ដើម្បី​ធានា​សិទ្ធិ​ពលរដ្ឋ​ដែល​មានចែង​ក្នុង​ច្បាប់ និង​ផ្តល់​សេរីភាព ដល់​សមត្ថកិច្ច​ដែល​បាន​ដាក់ពង្រាយ​ដេកចាំ​ទាំង​យប់​ទាំង​ថ្ងៃ​។​
​វិធានការ​បិទ​ទីលាន​ប្រជាធិបតេយ្យ របស់​រដ្ឋាភិបាល​នេះ ត្រូវបានតំណាង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូ​ប៊ែ​ឌី ចាត់ទុកថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្នុង​រយៈ​ដ៍​ខ្លី​នេះ​បាន​រួម​តូច ដែល​ជា​កង្វល់​របស់​អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​។​
VOD ​មិនអាច​សុំ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ បានទេ ដោយ​មិន​មាន​អ្នក​លើក​ទូរស័ព្ទ​។ ​ប៉ុន្តែ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ អះអាងថា ទីលាន​នឹង​បើក​ឲ្យ​ប្រជាពលរដ្ឋ​សម្តែង​មតិ​ឡើងវិញ នៅពេល​ណា​មាន​សេចក្តីណែនាំ​ពី​រដ្ឋាភិបាល​។​
​បច្ចុប្បន្ននេះ ទីលាន​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​បន្លា​លួស​ច្រើន​ជាន់ និង​ដាក់ពង្រាយ​កងកម្លាំងប្រដាប់អាវុធ​យាម​ទាំងយប់​ទាំង​ថ្ងៃ ទប់ស្កាត់​ការព្យាយាម​ជួបជុំ​ណាមួយ​។
នាយិកា​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា លោក ស្រី រស់ សុភាព ឲ្យដឹង​ដែរថា ​រដ្ឋាភិបាល​ផ្តល់​សច្ចាប័ន​ជា​មួយអង្គ​ការ​សហប្រជាជាតិ ស្តី​ពី​ការគោរព​សិទ្ធិមនុស្ស គ្មាន​ហេតុ​ណាមួយ​ដែល​រដ្ឋាភិបាល បិទ​ទីលាន​ប្រជាធិបតេយ្យ​ទេ​។
ទីលាន​ប្រជាធិបតេយ្យ ត្រូវបាន​ក្រសួង​មហាផ្ទៃ ចេញ​សេចក្តីណែនាំ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ប្រកាស​ហាម​ជួបជុំ​តាំងពី​ថ្ងៃ​ទី​៤​ ខែ​មករា ​ឆ្នាំ​២០១៤ បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​បាញ់សម្លាប់ និង​ចាប់ខ្លួនក្រុមកម្មករ​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល នៅ​ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ​៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

No comments: