RFA - ស្ត្រីអតីតអ្នកភូមិបុរីកីឡា ដែលត្រូវអាជ្ញាធរជម្លៀសឲ្យទៅនៅភ្នំបាត ម្នាក់ ឈ្មោះ ប៉ែន សារុន អាយុ ៤២ឆ្នាំ ត្រូវបានជនមិនស្គាល់មុខចាប់អារកដើម្បីប្លន់យកខ្សែកក្នុងបន្ទប់ជួល កាលពីយប់ថ្ងៃទី២៩ មិថុនា នៅបុរីកីឡា រាជធានីភ្នំពេញ។
ក្រុមគ្រួសារជនរងគ្រោះ និងមន្ត្រីប៉ូលិសប៉ុស្តិ៍បុរីកីឡា ឲ្យដឹងនៅថ្ងៃទី៣០ មិថុនា ថា អំពើប្លន់មិនបានសម្រេចនេះ កើតឡើងនៅម៉ោងប្រហែល ២រំលងអធ្រាត្រថ្ងៃទី២៩ មិថុនា ពេលជនរងគ្រោះត្រឡប់មកពីធ្វើការនៅហាង ស៊ូគីស៊ុប នៅក្បែរនោះ ត្រូវបានជនល្មើសបានតាមពីក្រោយចូលដល់ក្នុងបន្ទប់ ហើយដកកាំបិតភ្ជង់ទារខ្សែកពីជនរងគ្រោះ។ នៅពេលជនរងគ្រោះប្រកែក ជនល្មើសក៏ចាប់អាករ និងចាក់ជាច្រើនកាំបិតទៀតលើដងខ្លួននិងមុខជនរងគ្រោះ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ហៅមន្ទីរពេទ្យ រុស្ស៊ី។
មន្ត្រីប៉ូលិសប៉ុស្តិ៍ដែលមិនបញ្ចេញឈ្មោះឲ្យដឹងថា ប៉ូលិសកំពុងស៊ើបអង្កេតចាប់ជនល្មើសដោយអះអាងថា ជនល្មើសជាអ្នកធ្លាប់ស្គាល់ជនរងគ្រោះ ថែមទាំងធ្លាប់ចេញចូលផ្ទះជនរងគ្រោះទៀតផង៕
No comments:
Post a Comment