A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 10 May 2014

Young Cambodian Facebook users have denounced and disowned Mr. Hun Sen for misruling the country យុវជន​មួយ​ចំនួន​ប្រកាស​កាត់កាល់​លោក​ ហ៊ុន​ សែន​ តាម​ហ្វេសប៊ុក

កម្លាំង​យុវជន​ដែល​រួម​នៅ​ក្នុង​នយោបាយ និង​កិច្ចការ​អភិវឌ្ឍ​ កំពុង​កើន​ឡើយ​យ៉ាង​ខ្លាំង ​ដែល​​ពួក​គេ​ហ៊ាន​រិះគន់​រាជរដ្ឋាភិបាល​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល។ នេះ​ជា​លើក​ទី​មួយ​ហើយ​ ដែល​យុវជន​កម្ពុជា ហ៊ាន​សរសេរ​លិខិត​បែប​កំប្លុក​កំប្លែង​ប្រកាស​កាត់កាល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បន្ទាប់​ពី​លោក​កាន់​ដំណែង​ជា​នាយក​រដ្ឋមន្ត្រី​រយៈ​​ពេល​ជាង​៣០​ឆ្នាំ​​​ហើយ​នោះ។
កាលណា​បើ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ ឃើញ​នៅ​ក្នុង​សារព័ត៌មាន​​ដែល​ប្រកាស​អំពី​ការ​កាត់កាល់ គេ​ប្រាកដ​ជា​សម្លឹង​​មើល​ថា​នោះ​ជា​នរណា? គេ​ជា​មនុស្ស​ប្រុស ឬ​ស្រី? ហើយ​មាន​មុខ​ម៉ាត់​ដូច​ម្ដេច​ខ្លះ ។ ព័ត៌មាន​អំពី​ការ​កាត់​កាល​កូន ឬ​សមាជិក​ណា​ម្នាក់​ចេញ​ពី​ក្រុម​គ្រួសារ​ដោយ​សារ​តែ​គេ​បាន​ប្រព្រឹត្តិ​កំហុស​ធ្ងន់ធ្ងរ និង​មិន​អាច​កែ​ឲ្យ​ប្រសើរ​ឡើង​វិញ​​ឡើយ។ ប៉ុន្តែ​ការ​ប្រកាស​ដែល​មិន​ធ្លាប់​លឺ ឬ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​នោះ​ដែល​សរសេរ និង​បោះផ្សាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ គឺ​ការ​ប្រកាស​កាត់​កាល់​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។
លិខិត​កាត់កាល់​ដែល​សរសេរ​ដោយ​​​ក្រុម​អ្នក​លេង​​ហ្វេសប៊ុក​មួយ​ចំនួន បាន​បដិសេធ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​កម្ពុជា​ម្នាក់ៗ នឹង​មិន​ទទួល​ស្គាល់​ឡើយ​នៅ​ពេល​ដែល​លោក ហ៊ុន សែន យក​ឈ្មោះ​ប្រជាពលរដ្ឋ​កម្ពុជា​ យក​ទៅ​ខ្ចី​បុល​បរទេស​ដើម្បី​យក​មក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា តែ​បែរ​ជា​ដាក់​ឈ្មោះ​ខ្លួន​ឯង​ទៅ​វិញ។ លិខិត​ដែល​សរសេរ​បែប​កំប្លុកកំប្លែង​ដដែល បញ្ជាក់​ទៀត​ថា​ការ​ខ្ចី​បំណុល​បរទេស​+ដែល​យក​មក​បម្រើ​ឲ្យ​ហេតុផល​ផ្ទាល់​ខ្លួន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន គឺ​មិន​ពាក់ព័ន្ធ​នឹង​រូប​ខ្ញុំ​ឡើយ។ ហើយ​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ម្នាក់​មិន​ទទួល​ស្គាល់ និង​ទទួល​ខុស​ត្រូវ​សង​ ចំពោះ​បំណុល​ទាំង​នោះ​ឡើយ។
អ្នក​លេង​ហ្វេសប៊ុក មួយ​ចំនួន ដែល​បាន​ឃើញ​លិខិត​នោះ អ្នក​ខ្លះ​សើច​ដោយ​គិត​ថា​តើ​អ្នក​ណា​អាច​ទៅ​កាត់កាល់​នាយករដ្ឋមន្ត្រី​ ដូច​កាត់កាល់​សមាជិក​គ្រួសារ​បាន​នោះ។ ប៉ុន្តែ​អ្នក​ខ្លះ​បែរ​ជា​គាំទ្រ​ទៅ​វិញ។

អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់ កញ្ញា លី ឡាយហ៊ុយ បាន​ឃើញ​លិខិត​កាត់កាល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​គេ​បង្ហោះ​តៗគ្នា​នៅ​ក្នុង​បណ្ដាញ​សង្គម។ លិខិត​នោះ​បាន​សរសេរ​ជា​លក្ខណៈ​ឌឺដង ដោយ​ហាក់​ភ្ជាប់​ទៅ​នឹង​ស្ថានភាព​កម្ពុជា​ជាក់​ស្ដែង​ ដែល​បាន​ខ្ចី​លុយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ពី​សហគមន៍​អន្តរជាតិ ក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។
«សំឡេង»
យុវជន​កម្ពុជា​ជា​ច្រើន​ដែល​សកម្ម​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បាន​បង្ហាញ​ពី​ភាព​ក្លាហាន​របស់​ខ្លួន សរសេរ​ពាក្យ​រិះគន់​ស្រដៀងៗ​គ្នា លើ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ដោយ​ពួក​គេ​មិន​ខ្លាច​អំពី​ការ​ចាប់​ចង ឬ​គ្រាន់​តែ​និយាយ​អ្វី​ដែល​ចង់​ឲ្យ​មាន​កែប្រែ​នោះ​ទេ។
ក្រុម​យុវជន​ទាំង​នោះ​បាន​ទទួល​ស្គាល់​ថា​ភាព​ភ័យ​ខ្លាច បាន​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា រួម​ទាំង​ខ្លួន​ឯង​ផ្ទាល់​​ធ្លាក់​ចូល​នៅ​ភាព​គ្រោះ​ថ្នាក់។
ដោយ​ឡែក​ក្រុម​យុវជន​ដែល​ធ្វើ​ការងារ​នៅ​ក្នុង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ដឹក​នាំ​ដោយ​កូន​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ានី វិញ​អះអាង​ថា​ការ​រិះ​គន់​នោះ​គឺ​ទស្សនៈ​របស់​គេ​ ដែល​ក្រុម​នោះ​ចង់​បង្អាក់​ដល់​ការងារ​អភិវឌ្ឍ​ទៅ​វិញ។ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ប្រមែប្រមូល​យុវជន​ដោយ​រាប់​តាំង​ពី​អ្នក​ចម្រៀង​ សិល្បករ គ្រូពេទ្យ និង​យុវជន​ជា​ច្រើន​ទៀត​ឲ្យ​ចូល​រួម​ក្នុង​ការងារ​មនុស្ស​ធម៌​នៅ​ក្នុង​សង្គម។
ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក​ ហ៊ុន ម៉ានី បាន​បដិសេធ​ចំពោះ​ការ​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះ​ដោយ​លោក​តម្រូវ​ឲ្យ​សរសេរ​ពាក្យ​ស្នើ​សុំ​បទ​សម្ភាស​ដោយ​ផ្ទាល់​។​
«សំឡេង»
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​តារា​ចម្រៀង​ដែល​បាន​ស្ម័គ្រ​ចិត្ត​ចូល​នៅ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ករុណា ពេជ្រ បាន​ឲ្យ​ដឹង​ថា​ការ​​​រិះ​គន់​នរណា​ម្នាក់​ដោយ​ប្រើ​សំដី​អាក្រក់​ ឲ្យ​មក​ធ្វើ​តាម​យើង​គិត​នោះ​គឺ​ជា​រឿង​លំបាក​បំផុត។ ក្នុង​នាម​លោក​ជា​យុវជន​មួយ​រូប​គឺ​ត្រូវ​បង្ហាញ​ឲ្យ​គេ​ដឹង​ថា​បច្ចុប្បន្ន​តើ​យើង​បាន​ចូល​រួម​យ៉ាង​ដូច​ម្ដេច​ខ្លះ​ដល់​ការងារ​ជួយ​សង្គម នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ទុក្ខ​លំបាក។
«សំឡេង»
ប្រធាន​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក សោម រតនា មាន​ប្រសាសន៍​ថា​បច្ចុប្បន្ន​យុវជន​បាន​ចូល​រួម​ក្នុង​ការងារ​នយោបាយ និង​សង្គម​កាន់​តែ​ច្រើន​ជាង​មុខ​ដោយ​សារ​បច្ចេកវិទ្យា​ទំនើប និង​ភាព​រីក​ចម្រើន​នៃ​បណ្ដាញ​សង្គម។ លោក​បញ្ជាក់​ទៀត​ថា​ការ​រិះ​គន់ ដោយ​លើក​យក​ការ​កាត់កាល់​នាយករដ្ឋមន្ត្រី​ដោយ​បង្ហោះ​តៗ​គ្នា​នៅ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ គឺ​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គល​នោះ។
«សំឡេង»
ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់​អះអាង​ថា​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​ខុស​គោលដៅ​ដូច​ជា​ការ​ក្លែង​បន្លំ​ប្រភព​ឯកសារ ឬ​ការ​ជេរ​ប្រមាថ​អាច​ប៉ះពាល់​សង្គម​កម្ពុជា។ លោក ហ៊ុន សែន បញ្ជាក់​ថា​រាជ​រដ្ឋាភិបាល​មិន​មាន​ផែនការ​បិទ​ហ្វេសប៊ុក​ឡើយ តែ​លោក​អំពាវ​កុំ​ឲ្យ​យុវជន​យក​ហ្វេសប៊ុក​ក្លាយ​ជា​ឧបករណ៍​ធ្វើ​ឲ្យ​បំផ្លាញ​ស្ថិរភាព​សង្គម។
«សំឡេង»
ប្រធាន​អង្គការ​កម្មវិធី​ធនធាន​យុវជន លោក ជាង សុខា មាន​ប្រសាសន៍​ថា​បើ​ធៀប​និង​ការ​បោះឆ្នោត​អាណត្ត​មុនៗ យុវជន​ជា​ច្រើន​រារែក​ក្នុង​ការ​ជជែក​រឿង​នយោបាយ ឬ​មិន​ហ៊ាន​រិះ​គន់​ដល់​រាជ​រដ្ឋាភិបាល​ឡើយ។ ប៉ុន្តែ​បច្ចុប្បន្ន​ជា​ពិសេស​ការ​បោះឆ្នោត​អាណត្តិ​ទី ៥នេះ យុវជន​បាន​ចូល​រួម​ដល់​សកម្មភាព​នយោបាយ​កាន់​តែ​ច្រើន ឬ​ផ្ញើ​សារ​នយោបាយ​កាន់​តែ​ច្រើន នៅ​តាម​បណ្ដាញ​សង្គម។ ទោះ​បី​ជា​គុណភាព​នៃ​ការ​ផ្ញើ​នោះ​នៅ​មាន​កម្រិត​ទាប ប៉ុន្តែ​សកម្មភាព​នេះ​បង្ហាញ​ថា​ភាព​ក្លាហាន​របស់​យុវជន​មាន​កម្រិត​ខ្ពស់​ជាង​មុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: