ដោយ៖ ស៊ុន ណារិន | ថ្ងៃសុក្រ ទី2 ខែឧសភា ឆ្នាំ2014, VOD
មន្រ្តីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅថ្ងៃសុក្រនេះ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ឲ្យលុប ចោលបម្រាមការប្រមូលផ្តុំ ដែលកំពុងតែបំបិទសិទ្ធិពលរដ្ឋកម្ពុជាក្នុងការប្រមូលផ្តុំ និងការបញ្ចេញមតិ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីដំណើរទស្សនកិច្ចនៅកម្ពុជា លោកស្រី Flavia Pansieri ឧត្តមស្នងការរងទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មានប្រសាសន៍ថា លោកស្រីស្នើឲ្យមាន ការលុបចោល បម្រាមនៃការប្រមូលផ្តុំ ដែលរដ្ឋាភិបាល បានដាក់ចេញកាលពីខែមករា។ លោកស្រីអំពាវនាវ ឲ្យមានការ គោរពសិទ្ធិសេរីភាពនៃការប្រមូលផ្តុំ និងការបញ្ចេញមតិរបស់ពលរដ្ឋ។
លោកស្រី Flavia Pansieri បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ មេសា ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល០៥ថ្ងៃ។ លោកស្រី បញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២ ខែឧសភានេះ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
No comments:
Post a Comment