ប្រធានបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសអំពីលទ្ធផលបោះឆ្នោត ក្រុមប្រឹក្សា ស្រុក ខណ្ឌ ខេត្ត និងរាជធានី ដែលធ្វើឡើងនៅថ្ងៃទី១៨ ឧសភា នេះ ថា នៅរាជធានីភ្នំពេញ បក្សសង្គ្រោះជាតិ បានកើនអាសនៈចំនួន១២ និងនៅតាមស្រុក និងខេត្តនៅទូទាំងប្រទេសកើន ១៨៥អាសនៈ។ ក៏ប៉ុន្តែលោកថា សមាជិកដែលគាំទ្រខ្លួនចំនួនបីនាក់ បានចុះចូលបក្សប្រជាជនកម្ពុជាវិញ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ឧសភា លោក សម រង្ស៊ី ប្រកាសថា សមាជិកដែលលក់ខ្លួន ទៅឲ្យបក្សប្រជាជនកម្ពុជានោះ មានតម្លៃក្នុងមួយនាក់ ៥ពាន់ដុល្លារ និងថែមម៉ូតូមួយគ្រឿង។ លោកបន្តថា ចំនួនសមាជិកបក្សសង្គ្រោះជាតិ ដែលបង្រួបបង្រួមមកពីបក្ស សម រង្ស៊ី និងបក្សសិទ្ធិមនុស្ស មានសមាជិកសរុប ២.៩៥០នាក់។ ចំណែកសមាជិកក្រុមប្រឹក្សា ស្រុក ខណ្ឌ ខេត្ត និង រាជធានី ខាងបក្សប្រជាជនមានប្រហែល ៨ពាន់ ២រយនាក់។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រី នាំពាក្យបក្សប្រជាជន លោក ខៀវ កាញារីទ្ធ បានភ្លាមៗទេ នៅថ្ងៃទី១៨ ឧសភា ដើម្បីសុំការឆ្លើយតបទៅនឹងការអះអាងរបស់លោក សម រង្ស៊ី នេះ។
សូមស្ដាប់សេចក្ដីរាយការណ៍ពិស្ដាររបស់លោក ម៉ម មុនីរតន៍៖ Listen to the audio here.
No comments:
Post a Comment