A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 23 May 2014

The family and biography of King Jayavarman VII, Cambodia's greatest king! ព្រះរាជវង្ស និង ជីវប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៧

Read the biography of King Jayavarman VII in English here.
ព្រះបាទជ័យវរ្ម័នទី៧ King Jayavarman VII
យើងស្គាល់បានមួយភាគធំដោយសារសិលាចារឹកនៅប្រាសាទជ្រុង ក្នុងរង្វង់នគរធំ សិលាចារឹកនៅ
ប្រាសាទបន្ទាយឆ្មារក្នុងខេត្តបាត់ដំបង សិលាចារឹកនៅ 
ប្រាសាទបាយ័ននៅបា្រសាទតាព្រហ្មនិងជាពិសេសដោយសារសិលាចារិកនៅប្រាសាទ 
ភិមានអាកាសដែលចងក្រងនិពន្ឋតាក់តែងឡើងជាកំណាព្យកាព្យឃ្លោងដោយព្រះអគ្គមហេសីរប
ស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងឥន្រ្ទទេវី។
ព្រះរាជវង្ស
បើតាមការសិក្សាស្រាវជា្រវរបស់លោក(George COEDES)ព្រះបាទជ័យវរ្ម័នទី៧
ប្រហែលជាប្រសូតយ៉ាងយូរណាស់ក្នុងគ.ស១១២៥។ព្រះមាតាព្រះអង្គ 

ព្រះនាមជ័យរាជចូឌាមណី។ព្រះបិតាព្រះអង្គព្រះនាម ធរណិន្រ្ទវរ្ម័នទី២

 ដែលសោយរាជ្យបន្ទាប់ពីព្រះបាទសុរិយវរ្ម័នទី។ព្រះអង្គត្រូវជាចៅមីងរបស់ព្រះបាទជ័យវរ្ម័នទី៦

 និង ត្រូវជា ក្មួយព្រះបាទសុរិយាវរ្ម័នទី២។ដូច្នេះយើងឃើញថា

 តាមរយះម្តាយព្រះអង្គជាប់ចុះមកពីព្រះរាជរង្ស ព្រះមហាក្សត្រខ្មែរជំនាន់មុន មហានគរ(ឬ មុនអង្គរ

 ឬ ក្នុងសម័យនគរហ្វូណន់ ជេនឡា)។ 

ហើយតាមខ្សែប្រឡាយព្រះរាជរង្សឪពុកព្រះអង្គចុះមកពីព្រះសន្ទតិវង្សមហិធរបុរះ។

យុវភាព

តាមរយះសិលាចារឹកដដែលយើងបានដឹងថាកាលបិតាព្រះអង្គព្រះធរណិន្រ្ទវរ្ម័នទី២នៅសោយរាជ្យ
ជាព្រះមហាក្សត្រកម្ពុជាព្រះជ័យវរ្ម័នទី៧
បានទទួលតំណែងជាមេទ័ពធំកំពូលដឹកនាំកងពលសេនាខ្មែរទៅធ្វើសង្គ្រាមតទល់នឹងនគរចាម្ប៉ា។
កាលនោះព្រះអង្គព្រះជន្មបាន២៥វស្សា។បើតាម 
សិលាចារឹកយើងអាចសន្និដា្ឋនបានថាកាលនោះព្រះអង្គមានព្រះមហេសីរួចសេ្រចទៅហើយព្រះនា
មរបស់ព្រះនាងគឺជ័យរាជាទេវី។ជាមួយនឹង 
ព្រះនាងប្រហែលជាក្នុងគ.ស១១៤៥ព្រះអង្គបានមានព្រះរាជ្សបុត្រមួយព្រះអង្គព្រះនាមស្រីឥន្រ្ទកុ
មារ។ព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គត្រូវបែកព្រាត់ 
បា្រស់ពីប្រពន្ឋកូនដោយក្តីវិយោគអួលណែនចុកចាប់រៀងរាល់ថ្ងៃពុំដែលមានល្ហែល្ហើយឡើយ។
ទុក្ខសោកសង្រេងឈឺខ្លោចផ្សារីងរៃដោយការព្រាត់ប្រាស់នេះត្រូវបានព្រះនាងឥន្ទ្រទេវីជាបងស្រីប
ង្កើតរបស់មហេសីព្រះអង្គសរសេរចារ
វេញចងជាភួងកំណាព្យ លើផ្ទាំងសិលាប្រាសាទភិមានអាកាស។
ព្រះនាងឥន្រ្ទទេវីបានរៀបរាប់អធិប្បាយថា:ព្រះមហេសីព្រះបាទជ័យវរ្ម័នទី៧ព្រះនាងជ័យរាជាទេវីប្
រៀបបានទៅព្រះនាងសិតាដែលកំពុងតែព្រាត់ពីស្វាមីគឺព្រះរាម។
ព្រះរាមគឹព្រះបាទជ័យវរ្ម័នទី៧ឯស្តេចចាមប្រៀបបានទៅនឹងក្រុងរាពណ៍។
នៅពេលដែលព្រះស្វាមីយាងទៅធ្វើសង្រ្គាមនឹងខ្មាំងព្រះនាងជ័យ
រាជាទេវីបានចូលកាន់សីលកាន់ត្រណមគោរពតាមក្បួនខ្នាតប្រពៃណីមិនហ៊ានធ្វេសប្រហែសសោះ
ឡើយ។ព្រះនាងតែងខិតខំសិក្សាស្វាធ្យាយធម៌ 
បួងសួងបន់ស្រន់សុំអោយព្រះស្វាមីបានជួបតែសេចក្តីសុខនិងជ័យជំនះឈ្នះលើសត្រូវ។
ព្រះនាងមានរូបរាងកាយស្គាំងស្គមហើយមិនយកចិត្ត ទុកដាក់និងសក់ព្រះនាងឡើយ។
កាលណាបើនឹកឃើញទៅដល់ព្រះស្វាមីម្តងៗព្រះនាងតែងតែឈឺចុកចាប់ពើតក្នុងទ្រូង។

តែការឈឺចុកចាប់នេះបានធ្វើអោយព្រះនាងសប្បាយ រំសាយទុក្ខទៅវិញ។

ព្រះនាងជ័យរាជាទេវីនៅស្មោះត្រង់រងចាំការវិលត្រឡប់របស់ព្រះជ័យវរ្ម័នជានិច្ច។

ជីវិតតស៊ូ ព្យាយាម រងចាំ

នៅគ.ស១១៦០ 
ព្រះបាទជ័យវរ្ម័នទី៧កំពុងតែធ្វើចម្បាំងប្រយុទ្ឋជាមួយកងទ័ពនគរចម្ប៉ានៅមុខទីក្រុងវិជ័យ។
គា្រនោះព្រះអង្គបានទទួលដំណឹង
ថាព្រះបិតាព្រះអង្គចូលទិវង្គតហើយព្រះបាទយសោវរ្ម័នទី២ បានឡើងសោយរាជ្យជំនួស។
នៅចំពោះមុខស្ថានការណ៍ផ្លាស់ប្តូរនេះ ព្រះអង្គពុំបាន ផ្លាស់ប្តូរចិត្តគំនិតអ្វីទាំងអស់។
ព្រះអង្គនៅតែបន្តធ្វើសង្រ្គាមវាយប្រហារនគរចាមហើយគោរពស្មោះស្ម័គ្របំរើព្រះមហាក្សត្រថ្មីដោ
យគ្មានវេចវេរ។
នៅពេលដែលព្រះអង្គទទួលដំណឹងដឹងថានៅព្រះរាជធានមានមន្រ្តីក្បត់ចង់ធ្វើឃាតព្រះមហាក្សត្រ
ព្រះអង្គបានធ្វើដំណើរយាងចូលមក
នគរវិញដើម្បីជួយការពារជ្រោមជ្រែងព្រះរាជា។
តែព្រះអង្គមកដល់យឺតពេលហើយសោកនាដកម្មបានកន្លសហួសផុតរួចស្រេចបាត់ទៅហើយ។
ព្រះបាទយសោវរ្ម័នទី២ត្រូវគេធ្វើឃាតហើយព្រះរាជបុត្រព្រះអង្គព្រះស្រីឥន្រ្ទកុមារក៏ប្រហែលជាអ
ស់សង្ខារក្នុងសម័យជាមួយគ្នាដែរ។
ក្នុងគ.ស១១៦៥បើតាមសិលាចារឹកប្រាសាទបន្ទាយឆ្មារស្តេចថ្មីព្រះបាទត្រឹភុវ័នអាទិត្យបានរៀបចំធ្
វើពិធីព្រះរាជាភិសេក ហើយប្រកាស តាំងខ្លួនជាព្រះមហាក្សត្រនគរកម្ពុជា។
កាលនោះព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គមិនបានកកេណ្ឌទ័ពចេញទៅធ្វើសង្គ្រាមមកតតាំងរាំងជល់នឹ
ងសេ្តច ជ្រែករាជ្យដើម្បីដណ្តើមយករាជបល្ល័ង្កមកវិញទេ។ព្រះអង្គនៅនឹង
ស្ងៀមមិនបណ្តែតបណ្តោយចិត្តគំនិតអារម្មណ៍អោយផ្លាស់ប្តូរហក់លោតទៅតាមមនោសញ្ចេតនាភ្
លើងកំហឹង ការប្រមាថឆេវឆាវនិងការលោភលន់ខ្វះពិចារណាឡើយ។ព្រះអង្គបានសម្ងំរស់នៅ
ប្រាសាទព្រះខ័ន ក្នុងខេត្តកំពង់ស្វាយ យកពេលស្មឹងស្មាធ

 ត្រិះរិះស្រាវជា្រវសិក្សាពិចារណារកផ្លូវចំរើន រង់ចាំឪកាសល្អ ដើម្បីដាក់ខ្លួនចូលបំរើជាតិ។

លទ្ឋផលនៃការតស៊ូ

ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គរង់ចាំអស់រយះពេល១៧ឆ្នាំគ
 ស១១៦០ដល់១១៧៧ទើបឪកាសល្អបានមកដល់។
ព្រឹត្តិការណ៍នគរចម្ប៉ាវាយប្រហារលុកលុយប្រទេសកម្ពុជានិងការអស់ព្រះជន្ម
របស់ព្រះមហាក្សត្រជ្រែករាជ្យបានរុញច្រានជម្រុញអោយព្រះអង្គចេញមុខបង្កបង្កើតចលនាតស៊ូរំ
ដោះជាតិ។ព្រះអង្គដឹកនាំការតស៊ូប្រឆាំងនឹងអាណានិគមចម្ប៉ាអស់រយះពេល៤ឆ្នាំ
ទើបបានទទួលលទ្ឋផលល្អ។
នៅគស១១៨១ដែលព្រះអង្គបានរំដោះជាតិមាតុភូមិពីកណ្តាប់ដៃចាមព្រះអង្គបានប្រកាសជាព្រះម
ហាក្សត្រនគរកម្ពុជាហើយទទួលព្រះរាជាភិសេកក្នុងឆ្នាំដដែល។
កាលនោះតាមការប៉ាន់ស្មានព្រះបាទជ័យវរ្ម័នទី៧បានព្រះជន្មប្រហែលជាជាង៥០វស្សា។
ចំណែកខាងព្រះអគ្គមហេសីជ័យរាជាទេវីវិញដើម្បីជាការអបអរអរគុណដល់គុណបុណ្យបារមីព្រះរ
តនត្រៃ។

1 comment:

Anonymous said...

wonder what happen to his descendant -- bloodline ? the current monarch is not his descendants....