Photo file of Y Chhean
PHNOM PENH (The Cambodia Herald) -- Pailin governor Y Chhean will be reshuffled, and transferred to work at Ministry of Interior, a government official said Thursday.
Pailin deputy governor Keut Sothea will replace Y Chhean who has been serving as the governor for long time.
The replacement ceremony will be held on May 31, and presided over by Interior Minister Sar Kheng.
"The transfer of Y Chhean is made by royal decree issued by King Norodom Sihamoni," said Khieu Sopheak, spokesman for Ministry of Interior.
But Sopheak declined to comment further over the transfer of Y Chhean to the Ministry of Interior.
(អត្ថបទចុះផ្សាយនៅថ្ងៃ 29-05-2014, 9:50 am) | ដោយ រ៉េន រតនៈ
លោកអ៊ី ឈាន អភិបាលខេត្តប៉ៃលិន ត្រូវបានព្រះមហាក្សត្រព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ទេរភារកិច្ចឲ្យមកបំរើការនៅក្រសួងមហាផ្ទៃ។ ពិធីផ្ទេរតំណែងនឹងរៀបចំឡើងនៅថ្ងៃទី៣១ ចុងខែឧសភានេះ ក្រោមវត្តមានលោកឧបនាយករដ្ឋមន្ត្រី ស ខេង។ នេះបើតាមការបញ្ជាក់ពីលោកខៀវ សុភ័គ។
លោក អ៊ី ឈាន អភិបាលខេត្តដ៏មានមានឥទ្ធិពល និងចំណាស់វស្សារបស់ខេត្តប៉ៃលិន ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ទេរភារកិច្ចឲ្យមកបំពេញការងារនៅក្រសួងមហាផ្ទៃ ដោយតំណែងរបស់លោកនឹងត្រូវជំនួសដោយលោក កើត សុធា មន្ត្រីថ្នាក់ឧត្តមនៃក្រសួងមហាផ្ទៃ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់គេហទំព័រថ្មីៗនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ថាលោកឧបនាយករដ្ឋមន្ត្រី ស ខេង នឹងធ្វើដំណើរទៅកាន់ខេត្ត ប៉ៃលិន ដើម្បីផ្ទេរតំណែងលោក អ៊ី ឈាន នៅថ្ងៃទី៣១ ចុងខែឧសភានេះហើយ។
ជុំវិញតំណែងថ្មីសម្រាប់លោកអ៊ី ឈាននៅក្រសួងមហាផ្ទៃនោះ លោក ខៀវ សុភ័គ បានអះអាងថាក្រសួង នៅមិនទាន់សម្រេចនៅឡើយទេ ប៉ុន្តែលោកសង្កត់ធ្ងន់ថា ក្រសួងនឹងសម្រេចនៅពេលដ៏ឆាប់ខាងមុខ។
បើតាមលោក ខៀវ សុភ័គ ក្រៅពីផ្ទេរតំណែងលោកអ៊ី ឈាននោះ លោកស ខេង ក៏នឹងរៀបចំពិធីប្រកាសចូលកាន់តំណែងសមាជិកក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដែលទើបនឹងជាប់ឆ្នោតថ្មីៗនេះ ក្នុងពេលជាមួយនឹងការប្រកាសផ្ទេរតំណែងអភិបាលខេត្តប៉ៃលិននោះផងដែរ៕

1 comment:
his belly is full , it's time for the next corrupted ''official '' to take over and screw the little people .
Post a Comment