PHNOM PENH (The Cambodia Herald) – China appealed to Cambodia to ensure security for its citizens who entered the Kingdom to escape from anti-China riots in Vietnam, Cambodian Ministry of Foreign Affairs spokesman said Friday.
Koy Kuong said that China’s Ministry of Foreign Affairs sent a letter yesterday to Cambodia, asking to safeguard security for its Chinese citizens who fled to Cambodia.
The Cambodian Government made necessary arrangements for the Chinese citizens who entered Cambodia from Vietnam, Kuong said.
The spokesman also said that Cambodia will not allow any foreigners to use its territory to hold protests against another country, and will not allow Vietnamese people to commit violence on the Chinese people living in Cambodia.
Over 700 Chinese tourists and investors in Vietnam have crossed the border to Cambodia via Bavet border checkpoints to escape from the anti-China protests following the China’s employment of an oil rig in disputed South China sea.
ស្ថានទូតចិន ដាក់កំណត់ទូតអោយរដ្ឋាភិបាលកម្ពុជា រក្សាសន្តិសុខ សុវត្ថិភាព សម្រាប់ស្ថានទូត និងពលរដ្ឋចិន។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បានប្រាប់តាមទូរស័ព្ទថា កម្ពុជា បានទទួលកំណត់ទូតនោះនៅពេលព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា។ លោកបន្តថា កម្ពុជា បានយកចិត្តទុកដាក់ចំពោះបញ្ហាសុវត្ថិភាពរបស់ពលរដ្ឋចិន នៅកម្ពុជា តាំងពីមុនពេលទទួលបានកំណត់ទូតនោះផង។
លោក កុយ គួង៖ «ជាពិសេសគេសុំស្នើអោយយើងជួយការពារស្ថានទូត ហើយនឹងជួយសម្រួលដល់ជនជាតិចិន ដែលចូលមកកម្ពុជា ពីប្រទេសវៀតណាម។ តាមពិតទៅ រដ្ឋាភិបាលយើងបានចាត់វិធានការមុនហើយ មានន័យថា យើងបានជួយសម្រួលដល់ជនជាតិចិន ដែលឆ្លងកាត់ពីវៀតណាម មកកម្ពុជា យើង។ យើងផ្អែកលើគោលការណ៍មនុស្សធម៌។ កម្ពុជា ដាច់ខាតមិនអនុញ្ញាតអោយជនបរទេសណាមួយដែលឋិតនៅលើទឹកដីកម្ពុជា ប្រឆាំងទៅនឹងជនបរទេសដទៃទៀត ដែលមានវត្តមាននៅកម្ពុជា ទេ យើងមិនអនុញ្ញាតដាច់ខាត»។
ទាក់ទិនដល់សុវត្ថិភាពស្ថានទូតចិន នៅខាងមុខ និងបរិវេណក្បែរៗស្ថានទូតនេះ ឃើញមានមន្ត្រីនគរបាលប្រមាណជាង ១០នាក់ បានដាក់វេនគ្នារក្សាសន្តិសុខ។ ការពង្រឹងសន្តិសុខនេះ កើតឡើងបន្ទាប់ពីសមាគមវៀតណាម នៅកម្ពុជា បានព្រមានថា នឹងធ្វើបាតុកម្មនៅខាងមុខស្ថានទូតចិន បន្ទាប់ពីកើតមានអំពើហិង្សាក្នុងប្រទេសវៀតណាម ក្នុងសកម្មភាពទាមទារឲ្យប្រទេសចិន ដកឧបករណ៍បូមប្រេងក្នុងដែនសមុទ្រដែលមានជម្លោះជាមួយប្រទេសវៀតណាម៕
No comments:
Post a Comment