ដោយ៖ ជន ស្រីណុច | ថ្ងៃអាទិត្យ ទី11 ឧសភា 2014, VOD
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ប្រកាសផ្តល់អាហារូបករណ៍ចំនួន៥កន្លែង ដល់យុវសិស្សឆ្នើម ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ ដើម្បីបន្តការសិក្សារយៈពេលបួនឆ្នាំ នៅសាកលវិទ្យាល័យមួយនេះ។
សេចក្តីជូនដំណឹងរបស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឲ្យដឹងថា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា សាលាមួយនេះ សន្យាផ្តល់អាហារូបករណ៍ដល់សិស្សឆ្នើម ដែលទើបតែប្រឡងជាប់ថ្នាក់ទី១២ នៅឆ្នាំ២០១៤ ដែលសម័យប្រឡង នឹងប្រព្រឹត្តទៅនៅខែសីហាប៉ុន្មានខែទៀតនេះ ។
តាមសេចក្តីជូនដំណឹងនេះ យុវសិស្ស ត្រូវបំពេញលក្ខខណ្ឌដូចតទៅ ទីមួយ៖ ទទួលបានពិន្ទុខ្ពស់ (កម្រិតA) ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៤។ ទីពី៖ មានកង្វះខាតផ្នែកហិរញ្ញវត្ថុពិតប្រាកដ សម្រាប់បន្តការសិក្សានៅសាកលវិទ្យាល័យ និងទីបី៖ ប្រលងជាប់ការធ្វើតេស្តរបស់សាកលវិទ្យាល័យដែលរួមមាន តេស្ត Accuplacer និងការសម្ភាសន៍ផ្ទាល់មាត់ជាដើម។
ប្រសិនបើយុវសិស្ស មានចំណាប់អារម្មណ៍ ត្រូវទាក់ទងទៅសាកលវិទ្យាល័យ សម្រាប់ព័ត៌មានអាហារូបករណ៍នេះ នៅអគារលេខ៥០ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ ឬទូរស័ព្ទលេខ០១២ ៩៩០ ០២៣ / ០៩៧ ៣២៥៨ ២៥៤ ឬ អ៊ីម៉ែល info@aupp.edu.kh ។ យុវសិស្សត្រូវមកដាក់ពាក្យសុំអាហារូបករណ៍ នៅសាកលវិទ្យាល័យឲ្យបានមុនថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤៕
សរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chronsreynoch@vodhotnews.com
No comments:
Post a Comment