ដោយ៖ ណាត សុភាព និង ស៊ុន ណារិន | ថ្ងៃពុធ ទី30 ខែមេសា ឆ្នាំ2014, VOD
ស្តាប់សំឡេង៖ | ចម្លងទុក |
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅព្រឹកថ្ងៃពុធនេះ បញ្ជាក់ជាថ្មីថា គណបក្សរបស់លោក នៅតែប្រកាន់ជំហរចរចាជាមួយគណបក្សប្រជាជនកម្ពុជា ដោយមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ។
លោក សម រង្ស៊ី ថ្លែងបែបនេះទៅកាន់អ្នកគាំទ្រ ដែលបានទៅទទួលលោក នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង៩ព្រឹកនេះ។ លោកបន្តថា លោកទទួលបានការគាំទ្រច្រើនពីក្រៅប្រទេស ដោយលោកបានជួបជាមួយមន្ត្រីជាន់ខ្ពស់របស់ប្រទេសហូឡង់ បារាំង និងប្រទេសដទៃទៀត។ លោកបញ្ជាក់ថា លោកសង្ឃឹមថា ដំណោះស្រាយនឹងមានឆាប់ៗនេះ ហើយបញ្ហាផ្សេងៗដែលត្រូវដោះស្រាយនោះ រួមមានបញ្ហាជីវភាពរស់នៅរបស់ពលរដ្ឋ ភាពគ្មានការងារធ្វើ និងពលករចំណាកស្រុកជាដើម។
លោក សម រង្ស៊ី បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ត្រៀមខ្លួនជានិច្ចដើម្បីរកដំណោះស្រាយប្រកបដោយសន្តិវិធី ដោយសង្ឃឹមថា ភាគីមួយទៀតមានបំណងចង់ដោះស្រាយបញ្ហាប្រទេសជាតិពិតប្រាកដ «ជំហររបស់យើងគឺ យើងត្រៀមខ្លួនជានិច្ចដើម្បីរកបញ្ហាជូនប្រទេសជាតិយើង ដោយសន្តិវិធី មិនមែនអាស្រ័យលើតែគណបក្សសង្គ្រោះជាតិទេ តែយើងសង្ឃឹមថាភាគីមួយទៀតនោះ ក៏មានបំណងរកដំណោះស្រាយចំពោះបញ្ហាប្រទេសជាតិដែរ»។
អត្ថបទទាក់ទង
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប មានប្រសសន៍ថា គណបក្សប្រជាជនកម្ពុជាមិនអាចចរចាជាមួយគណបក្សសង្គ្រោះជាតិទេ បើការទាមរបស់គណបក្សនេះផ្ទុយពីច្បាប់ធម្មនុញ្ញនោះ «ចំនុចណាដែលខុសច្បាប់ ឧបមាថា ដូចសុំដាក់ គជប ក្នុងស្ថាប័នធម្មនុញ្ញ គឺថា គជប គ្រាន់ជាស្ថាប័នរដ្ឋបាល ប៉ុននោះទេ អ៊ីចឹងយើងឃើញថា មានចែងនៅក្នុងជំពូកទី៧ មាត្រា៧៦ កថាខណ្ឌចុងក្រោយ មានចែងអស់ហើយ យើងឃើញថាមិនចាំបាច់ទេ ហើយចំពោះការបោះឆ្នោតមុន[អាណត្តិ]ក៏ទៅមិនរួចដែរខុសរដ្ឋធម្មនុញ្ញ មាត្រា៧៨ នៃរដ្ឋធម្មនុញ្ញមិនអាចបោះឆ្នោតមុខអាណត្តិ កណ្តាលអាណត្តិបានទេ»។
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកមិនចង់និយាយរឿងនយោបាយ ដែលទាក់ទងនឹងការចរចា ជាមួយគណបក្សសង្គ្រោះជាតិតទៅទៀតទេ ខណៈការចរចាជាមួយលោក សម រង្ស៊ី នៅជាប់គាំងត្រង់ចំណុចបោះឆ្នោតមុនអាណត្តិ។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ (និចហ្វិច) លោក ហង្ស ពុទ្ធា វិភាគថា គណបក្សទាំងពីរជៀសមិនផុតពីការជួបចរចាគ្នា ដើម្បីដោះស្រាយភាពជាប់គាំងនយោបាយនៅកម្ពុជានោះទេ។ លោកផ្តល់ជាអនុសាសន៍ថា គណបក្សទាំងពីរគួរពន្លឿនការចរចាឲ្យបានឆាប់ ដើម្បីដោះស្រាយភាពជាប់នយោបាយនៅកម្ពុជា «ខ្ញុំសូមផ្តល់អានុសាសន៍ យ៉ាងខ្លីថា ប្រទេសកម្ពុជាមិនមែនជារបស់អ្នកណាម្នាក់ របស់គណបក្សនយោបាយណាមួយទេ។ អ៊ីចឹងការចាំបាច់ណាស់ ដែលត្រូវតែចរចាដើម្បីដោះស្រាយឲ្យបាននូវបញ្ហាយឺតយាវ ក្នុងការអនុវត្តន៍នេះ»។
កាលពីថ្ងៃទី ២៤ ខែមីនា គណៈកម្មការចម្រុះកែទម្រង់ការបោះឆ្នោតបក្សទាំងពីរ គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានផ្អាកការប្រជុំចរចា ទាក់ទងនឹងកំណែទម្រង់ការបោះឆ្នោត បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ដាក់សំណើទាមទារឲ្យកំណត់កាលបរិច្ឆេទការបោះឆ្នោតឡើងវិញ និងការដាក់រូបមន្តកំណែទម្រង់ គ.ជ.ប ជាស្ថាប័នធម្មនុញ្ញ ដោយមានការបោះឆ្នោតក្នុងរដ្ឋសភា ហើយសម្រេចយកសំឡេង ២ភាគ៣ ប៉ុន្តែត្រូវបានភាគីគណបក្សប្រជាជនកម្ពុជា បដិសេធ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
Sam Rainsy: CNRP ready to find solution
PHNOM PENH (The Cambodia Herald) – The opposition leader said on Wednesday that the Cambodia National Rescue Party is always ready to find peaceful solution for the nation.
Speaking to reporters at the Phnom Penh International Airport after returning home from two-week campaign abroad, Sam Rainsy said that there would be solution soon to current political issues.
“All political party have to work together to find solution for the nation,” he said. “In principle, the Cambodia National Rescue Party is always ready for the solution.”
But Rainsy said that the talk is not dependent on only his party, hoping that another party (Cambodian People’s Party) also wishes to find a solution.
Political deadlock in Cambodia has been lasting for ten months after general election in July last year, which handed victory to the ruling Cambodian People’s Party led by Prime Minister Hun Sen.
- See more at: http://www.thecambodiaherald.com/cambodia/detail/1?page=15&token=ZjE0M2Y3ZTY5MmJ#sthash.dgUJUHIE.dpuf
No comments:
Post a Comment