A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 3 April 2014

Sam Rainsy: The French court will begin hearing about the 1997 grenade attack in front of the Cambodian National Assembly building លោក សម រង្ស៊ី​៖ តុលាការ​ប្រទេស​បារាំង នឹង​បើក​សវនាការ​ករណី​គប់​គ្រាប់បែក ​ឆ្នាំ១៩៩៧​

ដោយ៖​ ឡាយ សា​មាន​ | ថ្ងៃព្រហស្បតិ៍ ទី3 ខែមេសា ឆ្នាំ2014 | VOD Read more about this issue here.

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (រូបថត៖ តាំង វីដា)
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ពុធ​នេះ ឲ្យដឹងថា តុលាការ​ប្រទេស​បារាំង នឹង​បញ្ជូន​ក្រុមបច្ចេកទេស​មក​កម្ពុជា ដើម្បី​បន្ត​ការស៊ើបអង្កេត​ករណី​គប់​គ្រាប់បែក​មក​លើ​ហ្វូង​បាតុករ កាលពី​ថ្ងៃ​ទី ៣០ ខែ​មីនា ឆ្នាំ ១៩៩៧​។​
​កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ លោក សម រង្ស៊ី ដែល​ពេលនោះ​ជា​ប្រធាន​គណបក្ស​ជាតិខ្មែរ បាន​ដឹកនាំ​បាតុករ ទៅ​មុខ​មន្ទីរ​រដ្ឋសភា ទាមទារ​កំណែទម្រង់​ប្រព័ន្ធតុលាការ​។ ខណៈនោះ គ្រាប់បែក​៤​គ្រាប់​ត្រូវ​បាន​គប់​មក​លើ​ហ្វូង​បាតុករ ដែល​បណ្តាលឲ្យ​មនុស្ស​១៦​នាក់​បាន​ស្លាប់ និង​ជាង​១៥០​នាក់​ផ្សេង​ទៀត​របួស ក្នុងនោះ​មាន​លោក សម រង្ស៊ី ផងដែរ​។  រហូតមកដល់​ពេលនេះ ជនដៃដល់ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​មិនទាន់​ត្រូវបាន​វែកមុខ​យកមក​ផ្តន្ទាទោស​នៅ ទ្បើយ​ទេ​។​
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រាប់ VOD ថា តុលាការ​ប្រទេស​បារាំង នឹង​បញ្ជូន​ក្រុមបច្ចេកទេស មក​កម្ពុជា បន្ត​ការស៊ើអង្កេត​ករណី ដើម្បី​ឈាន​ទៅ​បើកសវនាការ នៅ​ទីក្រុង​ប៉ារីស នា​ពេល​ឆាប់ៗ​ខាងមុខនេះ។ លោក បន្តថា ឥឡូវ​នេះ​តុលាការ​ប្រទេស​បារាំង​កំពុង​ប្រមូល​ភស្តុតាង​បន្ថែម និង​សាកសួរ​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ការវាយប្រហារ​នោះ​។
លោក សម រង្សី បន្តថា រូបលោក​ផ្ទាល់​គឺ​ជា​ដើមបណ្តឹង​ក្នុង​រឿងក្តី​នេះ ដើម្បី​ឲ្យ​តុលាការ​ស្វែង​យុត្តិធម៌​ជូន​អ្នករងគ្រោះ និង​ចាប់​ជនដៃដល់​មក​ផ្តន្ទាទោស​តាមច្បាប់​។
​ទាក់ទង​នឹង​ព្រឹត្តិការណ៍​នេះ កាលពី​ខែ​មីនា ឆ្នាំ​២០១០ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា ការស៊ើបអង្កេត​របស់​អាជ្ញាធរ​កម្ពុជា​គ្មាន​ការរីក​ចម្រីន ដើម្បី​ឈានដល់​ការចាប់ខ្លួន​ជនល្មើស​ទ្បើយ បើទោះជា ភស្តុតាង​រឹងមាំ​មួយចំនួន​បង្ហាញ​ថា អង្គរក្ស​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គប់​គ្រាប់បែក​នេះ​ក៏ដោយ​។ ក៏ប៉ុន្តែ អាជ្ញាធរ​កម្ពុជា​បាន​ច្រាន​ចោល​ការ​លើកទ្បើង​នេះ​៕
សូមសរសេរមកកាន់លោក ឡាយ សា​មាន តាមរយៈ samean@vodhotnews.com

No comments: