Published: 29-Mar-14 04:32PM
PHNOM PENH (The Cambodia Herald) – Cambodia National Rescue Party (CNRP) has changed the location of the People’s Congress on March 30 from the Freedom Park to Wat Butom.
In a letter on Friday to Phnom Penh City Hall, CNRP asked to hold the People’s Congress at Wat Butom Park where it would also hold 17th grenade attack anniversary in the morning.
The letter said the People’s Congress to be led by Sam Rainsy, CNRP President, and Kem Sokha, CNRP Vice President, would be attended by about 5,000 people.
អត្ថបទចុះផ្សាយនៅថ្ងៃ សៅរ៍ 29 មីនា 2014
គណបក្សសង្គ្រោះជាតិបង្វែរការជួបជុំធ្វើសមាជមហាជន
លោក សម រង្ស៊ី និង លោក កឹម សុខានៅទីលានប្រជាធិបតេយ្យ
RFI/Siv Channa
សេចក្តីរាយការណ៍របស់វ៉ា សំណព្វ rfi
គណបក្សសង្រ្គោះជាតិបានសម្រេចនៅនាទីចុងក្រោយ នាល្ងាចថ្ងៃសុក្រ ម្សិលមិញ ដោយបង្វែរការជួបជុំធ្វើសមាជមហាជនពីទីតាំងទីលានប្រជាធិបតេយ្យ ទៅធ្វើនៅមុខវត្តបទុមវត្តីវិញ។ ការសម្រេចបែបនេះ គឺនៅក្រោយពេលអាជ្ញាធរក្រុងភ្នំពេញ និងក្រសួងមហាផ្ទៃ បានចេញលិខិត២ផ្សេងគ្នា ដោយមិនអនុញ្ញាតឲ្យគណបក្សនេះ ជួបជុំនៅទីលានប្រជាធិបតេយ្យនោះទេ។ យ៉ាងណាក៍ដោយ អាជ្ញាធរក្រុងភ្នំពេញ កំពុងពិចារណាលើសំណើចុងក្រោយនេះ។
ចាប់តាំងពីល្ងាចថ្ងៃសុក្រ ម្សិលមិញមក មន្រ្តីគណបក្សសង្រ្គោះជាតិ បានស្វះស្វែងរកការសម្រេចជាថ្មីពីអាជ្ញាធរក្រុងភ្នំពេញ លើសំណើនៅនាទីចុងក្រោយរបស់គណបក្ស ដោយសុំប្តូរទីតាំងនៃការធ្វើសមាជមហាជនគណបក្សសង្រ្គោះជាតិ ពីទីលានប្រជាធិបតេយ្យ ទៅធ្វើនៅលើសួនច្បារមុខវត្តបទុមវត្តីវិញ។ ការសម្រេចចុងក្រោយនេះ គឺកើតឡើងភ្លាមៗ ក្រោយពេលអាជ្ញាធរក្រុងភ្នំពេញ និងក្រសួងមហាផ្ទៃ បានចេញលិខិត២ដាច់ដោយឡែកពីគ្នាកាលពីថ្ងៃទី២៨មីនា ដោយមិនអនុញ្ញាតឲ្យគណបក្សនេះ ជួបជុំធ្វើសមាជមហាជននៅលើទីតាំងទីលានប្រជាធិបតេយ្យនោះទេ។ នេះបើតាមការបញ្ជាក់ពីលោក ហូរ វ៉ាន់ ប្រធានគណៈកម្មាធិការប្រតិបត្តិរាជធានីភ្នំពេញ នៃគណបក្សសង្រ្គោះជាតិនៅព្រឹកថ្ងៃសៅរិ៍នេះ។
លោក ហូរ វ៉ាន់ បានបញ្ជាក់ថា ការធ្វើសមាជមហាជន នឹងបន្តធ្វើភ្លាមៗ ក្រោយពីបញ្ចប់ពិធីបង្សុកូលរម្លឹកវិញ្ញាណក្ខន្ធជូនជនរងគ្រោះដោយ សារការគប់គ្រាប់បែកនៅមុខអតីតមន្ទីររដ្ឋសភាចាស់កាលពីថ្ងៃទី៣០ មីនា ឆ្នាំ១៩៩៧។ ជាទីតាំងដែលសាលាក្រុងភ្នំពេញបានអនុញ្ញាតច្បាប់រួចហើយ។
ប៉ុន្តែនៅក្នុងសេចក្តីសម្រេចរបស់សាលាក្រុងភ្នំពេញកាលពីថ្ងៃទី២៨ មីនា បានកំណត់ថា ពិធីបង្សុកូល ត្រូវរំសាយនៅត្រឹមម៉ោង១១ និង ៣០នាទី ដោយមានអ្នកចូលរួមមិនលើសពី៧០០នាក់ ហើយត្រូវធានាថា ក្រោយពេលពិធីចប់ មិនត្រូវធ្វើការជួបជុំ ឫហែរក្បួនទៅកាន់កន្លែងផ្សេងៗនោះទេ។ ដូច្នេះ មានន័យថា ការជួបជុំធ្វើសមាជមហាជនរបស់គណបក្សសង្រ្គោះជាតិ ដែលគ្រោងមានអ្នកចូលរួម៥ពាន់នាក់ នៅថ្ងៃទី៣០ មីនា នោះ នឹងទទួលរងការបង្រ្កាប់ឬយ៉ាងណា ?
លោក ឡុង ឌីម៉ង់ អ្នកនំាពាក្យសាលាក្រុងភ្នំពេញបានបញ្ជាក់ថា អាជ្ញាធរក្រុងភ្នំពេញនៅថ្ងៃសៅរ៍នេះ កំពុងជួបប្រជុំគ្នា ដើម្បីពិចារណាទៅលើសំណើចុងក្រោយរបស់គណបក្សសង្រ្គោះជាតិនេះ។
ប៉ុន្តែយ៉ាងណាក៍ដោយ លោក ហូរ វ៉ាន់ បានបញ្ជាក់ចុងក្រោយថា សមាជមហាជននឹងនៅតែធ្វើ បើទោះបីជាអាជ្ញាធរព្រមានបង្រ្កាបក្តី។ បើតាមលោក ហូរ វ៉ាន់ សមាជមហាជនរបស់គណបក្សសង្គ្រោះជាតិ នឹងធ្វើឡើងនៅប្រមាណជាម៉ោង១២ថ្ងៃត្រង់ នៅលើសួនច្បារវត្តបទុម មុខអតីតមន្ទីរដ្ឋសភាចាស់ ដោយមានការចូលរួមពី លោក សម រង្ស៊ី និងលោក កឹម សុខា។
សមាជមហាជននេះធ្វើឡើង ដើម្បីបូកសរុបលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចនៅក្នុងសមាជមហាជនលើកដំបូងរបស់គណបក្ស កាលពីថ្ងៃទី៦ខែតុលាឆ្នាំ២០១៣ និងដើម្បីបញ្ជាក់ពីគោលជំហរ និងលទ្ធផលនៃកិច្ចចរចារវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងសុំមតិយោបល់ពីប្រជាពលរដ្ឋ ដើម្បីអោយគណបក្សនេះ អនុវត្តការងារបន្តទៀត។នេះបើតាមសេចក្តីប្រកាសព័ត៌មានពីដំបូងរបស់គណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី២៧មីនា៕
No comments:
Post a Comment