A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Sunday, 9 March 2014
សហគមន៍បឹងកក់ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ៨មិនា២០១៤ខួបទី១០៣
ព្រះសង្ឃ អង្គការ ប្រជាពលរដ្ឋសហគមន៍ដីធ្លីដែលរងការបណ្តេញចេញដោយបង្ខំពីលំនៅដ្ឋានមាន សហគមន៍បឹងកក់ បុរីកីឡា ថ្មគោល ជាដើម បានប្រមូលគ្នាទៅប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨មិនា២០១៤ខួបលើកទី១០៣នៅក្នុងសហគមន៍បឹងកក់ ក្រោមប្រធានបទ ឥទ្ធិពលស្ត្រីដើម្បីសិទ្ធិសេរីភាពនិងការអភិវឌ្ឈន៍នៅកម្ពុជា ។ ក្នុងពិធីនេះមានការសំដែងមតិ រាំច្រៀង និងថ្លែងសុន្ទរកថាអំពីប្រវត្តិនៃពិធីបុណ្យនេះផងដែរ
ហើយបានដើរដង្ហែរយកញត្តិទៅដាក់ជូនសាលាក្រុងភ្នំពេញនិងក្រសួងកិច្ចការនារីក្នុងគោលបំណងឲក្រសួងនិងអាជ្ញាធររដ្ឋាភិបាលជួយការពារសិទ្ធិស្ត្រីកុំឲគេប្រើអំពើរហឹង្សាវ៉ៃបាញ់ទាត់ធាក់ចោទចាប់ថាគ្រាន់តែស្ត្រីសំដែងមតិ តស៊ូមតិដើម្បីសិទ្ធិលំនៅដ្ឋានដីធ្លីនិងសិទ្ធិការងារផ្សេងៗដើម្បីយុត្តិធម៌សង្គមត្រូវបានកងកំលាំងប៉ូលីសប្រើហឹង្សាបណ្តាលឲរបួសធ្ងន់ស្រាលជាញឹកញាប់ ។
ការដង្ហែរយកញត្តិទៅដាក់ជូនក្រសួងអាជ្ញាធររដ្ឋាភិបាលឲជួយដោះស្រាយនេះត្រូវបានកងកំលាំងប៉ូលីសក្រុងភ្នំពេញរាប់រយនាក់ស្ទាក់ឡោមព័ទ្ធហាមឃាត់មិនឲមានការដង្ហែរក្បួនទេ ដោយអាជ្ញាធរអះអាងថាជាការខុសច្បាប់ខូចសណ្តាប់ធ្នាប់សាធារណ:និងប៉ះពាល់សន្តិសុខសង្គមជាតិជាដើម ប៉ុន្តែខាងព្រះសង្ឃអង្គការប្រជាពលរដ្ឋទាំងថ្នាក់ជាតិនិងអន្តរជាតិបានរិះគន់ថ្កោលទោសនិងចាត់ទុកថា រដ្ឋាភិបាលមិនគោរពច្បាប់សិទ្ធិសេរីភាពប្រជាធិបតេយ្យរបស់ពលរដ្ឋខ្មែរនោះទេ គឺប្រើអំនាចកុម្មុយនីស្តផ្តាច់ការមកបង្ក្រាមនិងរំលោភសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសំដែងមតិជួបប្រជុំជាដើមដែលសូម្បីតែទិវាសិទ្ធិស្ត្រីទូទាំងពិភពលោកក៏រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនមិនគ្រប់ទឹកមកហាមឃាត់ដែរ ។
Subscribe to:
Post Comments (Atom)
1 comment:
ពិរោះខ្លាំងណាស់
Post a Comment