Anti-eviction activists seek EU’s help with land disputes
Published: 27-Mar-14 10:56AM
PHNOM PENH (The Cambodia Herald) – About 100 anti-eviction activists rallied on Thursday in front of the office of Delegation of European Union, asking it to urge the Cambodian government to solve land disputes in their community.
The activists appealed for the intervention from Werner Langen, chair of the EU’s Delegation for relation with the countries of Southeast Asia and the Association of Southeast Asia Nations (ASEAN) to help solve land disputes in Boeung Kok, Borei Keila and Thmor Kol.
They also called for the release of the 21 detained protesters, who were arrested during the deadly clash on January 2-3.
THURSDAY, 27 MARCH 2014
ឃុត សុភចរិយា
ភ្នំពេញប៉ុស្តិ៍
ពលរដ្ឋមានជម្លោះដីធ្លី មកសុំអន្តរាគមន៍មុខសហភាពអឺរ៉ ុបនៅព្រឹកថ្ងៃព្រហស្បតិ៍នេ ះ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ សកម្មជនដីធ្លីប្រមានជាង៥០ នាក់មកពីសហគមន៍បឹងកក់ បុរីកីឡា នៅព្រឹកថ្ងៃព្រហស្បត្តិ៍ បានជួបប្រជុំគ្នានៅមុខកា រិយាល័យសហគមន៍អឺរ៉ុប ប្រចាំកម្ពុជា ដើម្បីដាក់ញ្ញតិសុំកិច្ច អន្តរាគមន៍ទៅប្រមុខរាជរដ្ឋា ភិបាលកម្ពុជា ឲ្យជួយពន្លឿនការដោះស្រាយ វិបត្តិដីធ្លី និងផ្ទះសម្បែងរបស់ពួកគេឲ្ យបានឆាប់ និង ជួយអន្តរាគមន៍ដោះលែងសកម្ មជនសិទ្ធិមនុស្សនិងកម្មករ ចំនួន២១នាក់ ឲ្យមានសេរីភាពឡើងវិញ។
នៅមុខការិយាល័យសហគមន៍អឺរ៉ុ បក្នុងរាជធានីភ្នំពេញ អ្នកស្រីទេព វន្នី តំណាងប្រជាសហគមន៍តំបន់បឹងកក់ បានថ្លែងប្រាប់ភ្នំពេញប៉ុស្ តិ៍ថា ដោយសារសហគមន៍អឺរ៉ុប ជាម្ចាស់ជំនួយ និងជាដៃគូរអភិវឌ្ឍន៍ដ៏សំខា ន់របស់រាជរដ្ឋាភិបាលកម្ពុជា ដូច្នេះសហគមន៍អឺរ៉ុបត្រូវមា នតួនាទីដ៏ចម្បងក្នុងការទទួ លខុសត្រូវ និង ឃ្លាំមើលពីផលប៉ះពាល់នានា មកលើប្រជាពលរដ្ឋ និង ធនធានធម្មជាតិនៅកម្ពុជា ដែលកើតចេញពីជំនួយសម្រាប់ ការអភិវឌ្ឍន៍របស់ពួកគេ។
អ្នកស្រីថ្លែងថា៖«នេះជាហេ តុផល ដែលសហគមន៍ក្រីក្ររងគ្រោះយើ ងខ្ញុំ នាំគ្នាមកកាន់ទីនេះ ឲ្យជួយអន្តរាគមន៍ដោះស្រាយ»។
បន្ទាប់មកគេឃើញវត្តមានរបស់ លោក ជីន ហ្វ្រង់ស្វ័រ កូតាន់ (Jean-François Cautain) ចេញមកទទួលយកញ្ញតិរបស់ពួ កគេ ប៉ុន្តែដោយលោកជាប់មានធុរៈ បន្ទាន់នោះ លោក មិនបានមានប្រសាសន៍អ្វីច្រើ នទេ ក្រៅពីទទួលយកញ្ញតិ ហើយប្រាប់ថា លោកនឹងពិនិត្យ ពិចារណាលើខ្លឹមសារនៃញ្ញតិ ទាំងនេះដោយយកចិត្តទុកដាក់ បំផុត។
នៅក្នុងការប្រមូលផ្តុំនៅ ព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលមិនមានការរារាំងពីកម្ លាំងសមត្ថកិច្ច ពលរដ្ឋនាំគ្នាអង្គុយ ដោយមានកាន់ផ្កាឈូក បានស្រែកឲ្យជួយអន្តរាគមន៍ ទៅរដ្ឋាភិបាលកម្ពុជា ដោះស្រាយបញ្ចប់ជម្លោះដីធ្លី និងបានប្រគល់ញាត្តិរបស់ពួ កគេទៅលោក Werner Langen ប្រធានក្រុមសមាជិក សភាអឺរ៉ុប ដែលបានដឹកនាំគណៈប្រតិភូនៃ សមាជិកសភាសហគមន៍អឺរ៉ុប ៧ រូបមកបំពេញទស្សកិច្ច ៣ថ្ងៃនៅកម្ពុជា ដើម្បី សិក្សានឹងស្រាវជ្រាវក្នុងកា ររៀបចំការបោះឆ្នោតសកល រកដំណោះស្រាយទំនាស់ដីធ្លី គម្រោងអភិវឌ្ឍន៍តាមបែបប្រជា ធិបតេយ្យនិងផលប៉ះពាល់នៃ គម្រោងរបស់ សហភាព អឺរ៉ុប។
ក្នុងដំណើរទស្សនកិច្ច ៣ថ្ងៃនេះ សមាជិកសភាអឺរ៉ុបនេះ នឹងជួបប្រជុំដាច់ដោយឡែក គ្នាជាមួយសមាជិកសភាកម្ពុជា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគណបក្សសង្ គ្រោះជាតិ។
កាលពីម្សិលមិញ សមាជិកសភាអឺរ៉ុប បានជួបប្រជុំដាច់ដោយជាមួយ នឹង លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំគណបក្សសង្ គ្រោះជាតិ ដែលបានលើកឡើងពីបញ្ហាកំណែ ទម្រង់បោះឆ្នោត និងបញ្ហាស្ករសកម្ពុជា។ រាយការណ៍បន្ថែមដោយ លាង ផាន់ណារ៉ា
No comments:
Post a Comment