A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 7 February 2014

The CPP: Re-election and the release of the 23 unionists is possible if certain conditions are met បក្ស​​កាន់​អំណាច​​បង្ហើប​​ពី​​យន្តការ​​បោះឆ្នោត​​ឡើង​វិញ និង​​ដោះលែង​​អ្នក​ទាំង​២៣​នាក់

(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ 07-02-2014, 11:08 am) | ដោយ រ៉េន រតនៈ Thmey Thmey



យន្តការ​បោះឆ្នោត​ឡើងវិញ និង​គន្លឹះ​ដើម្បី​ឈានទៅ​ដោះលែង​ជន​ទាំង២៣រូប ដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន​កាលពីដើម​ខែមករា មិនមែនជា​រឿង​ដែល​មិនអាច​ដោះ ស្រាយបាន​នោះឡើយ។ លោក ជាម យៀប មន្ត្រី​ការិយាល័យ​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្ហើប​ឲ្យ​ដឹងថា ការ​ចូលមក​ពិភាក្សាគ្នា​ឡើងវិញ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ពិសេស​ការពិភាក្សា​ក្នុង​រដ្ឋសភា ជា​មធ្យោបាយ​តែមួយគត់​ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើនេះ។

«រឿង​អ្នក​ទាំង២៣ស្ថិតក្នុង​ដៃ​តុលាការ តែ​មិនមែន​ថា​មិនអាច​សុំ​ឲ្យ​ដោះលែង​បាន​នោះទេ គឺអាច​ស្នើសុំ​ព្រះមហាក្សត្រ​ព្រះរាជទាន​ការលើកលែងទោស​បាន ដូច​កាលពី​ទណ្ឌិត សម រង្ស៊ី ដូច្នេះ​ដែរ»។ នេះ​ជាការ​បញ្ជាក់​របស់លោក ជាម យៀប អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា។ សម្រាប់​លោក ជាម យៀប ការទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ​ជាដើម​នោះ ក៏​នឹង​អាច​ពិភាក្សាគ្នា​បានដែរ ប៉ុន្តែ​ការពិភាក្សាគ្នា​ត្រូវធ្វើឡើង​ក្នុង​ក្របខណ្ឌ​រដ្ឋសភា ដើម្បី​ឈានទៅ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ បន្ទាប់ពី​មានការ​ឯកភាព​ពី​បក្ស​ជាប់ឆ្នោត​ទាំងពីរ។

យ៉ាងណាក៏ដោយ លោក ជាម យៀប បាន​ស្ដីបន្ទោស​គណបក្ស​សង្គ្រោះ​ជាតិ ថា​យក​សុំ​រឿង​ជន​ទាំង២៣រូប ដែល​ស្ថិតក្នុង​ដៃ​តុលាការ​មក​លាយឡំ​ជាមួយ​បញ្ហានយោបាយ​របស់​ប្រទេសជាតិ ដែលជា​ហេតុ ធ្វើ​ឲ្យ​គណបក្ស​មួយ​នេះ​មាន​ជំហរ​នយោបាយ​មិន​ច្បាស់លាស់។ មន្ត្រី​ដ៏​មាន​ឥទ្ធិពល​នៃ​គណបក្សកាន់អំណាច​រូបនេះ​បញ្ជាក់ថា៖ «អ្នក​ដែល​គេ​ចាប់ខ្លួន គឺជា​ក្រុមមនុស្ស​ដែលមាន​ពិរុទ្ធ ហើយ​ពួកគេ​កំពុងស្ថិត​ក្នុង​ដៃ​តុលាការ។ មាន​ភស្ដុតាង​ច្រើនណាស់​ដែល​គេ​រកឃើញថា​ពួកគាត់​ប្រព្រឹត្តិ​ខុសច្បាប់ ហេតុអ្វី​បានជា​សង្គ្រោះ​ជាតិ​យក​ពួកគាត់​មក​ឡូកឡំ​ទៅវិញ។ គាត់​ត្រូវតែមាន​ជំហរ​មួយ​ឲ្យ​ច្បាស់លាស់»។

 លោក កឹម សុខា មិនអាច​ស្នើសុំ​ការបញ្ជាក់​បានទេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដោយ ទូរ​សព្ទ​ចូល​តែ​លោក​មិន​ទទួល។  កាលពី​ខែមករា​កន្លងទៅ លោក កឹម សុខា ធ្លាប់បាន​បញ្ជាក់ប្រាប់​គេហទំព័រថ្មីៗថា លោក​នឹង​មិនអាច​វិល​ទៅរក​ការចរចា​ជាមួយ​គណបក្សកាន់អំណាច​បានទេ ប្រសិនបើ​ជន​ទាំង២៣រូប​មិន​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព ហើយ​រដ្ឋាភិបាល​នៅតែ​ដាក់​បំរាម​មិន​ឲ្យ​មានការ​ជួបជុំ។

យ៉ាងណាក៏ដោយ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាត់តាំង​មន្ត្រី​របស់ខ្លួន១រូប​ទល់នឹង១រូប​ហើយ ដើម្បី​ធ្វើ​ទំនាក់ទំនង​គ្នា​ឡើងវិញ។ លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា ខ្លួន​បាន​ចាត់តាំង​លោក គួ​យ ប៊ុន​រឿន ឲ្យ​បន្ត​ទំនាក់ទំនង​គ្នា​ឡើងវិញ ជាមួយ​លោក ព្រំ សុខា ដែលជា​មន្ត្រីជាន់ខ្ពស់​ម​ក​ពី​គណបក្ស​ប្រជា​ជនក​ម្ព​ជា។ ទំនាក់ទំនង​នេះ នឹង​អាចធ្វើ​ឲ្យ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​កំណត់​ថ្ងៃ​ជួបគ្នា​ជា​ផ្លូវការ​នៅ​ថ្ងៃ​ខាងមុខ៕

3 comments:

Anonymous said...

Miss. Kem Monivithya cant not be a CNRP role model because she is sneaky, jealousy, not transparency, like to create conspiracy and excuses other, promote impunity and clan, post dictatorship behaviors, scare to die for the country but love to get credits and spotlight, delete real hero in CNRP, promote corruption, promote ass kisser inside CNRP as well as society.

People are not trusted Miss. Kem Monovithya.

Cambodia need a real change that what we are fighting for and not another Kem Sokha's dynasty after Hun Sen dynasty.

Anonymous said...

Less than 7 months, Ms Thy Sovantha received donated fund US$ 50 000 and plus another that we known US$ 10 000 that she gave to the victims. Base on that data and other sauces data, We could estimate that Both "I LOVE CAMBODIA HOT NEWS 1 and 2" have received at least US$ 300 000 from people around the world and the donation inside Cambodia with cash in hand.

Why do "I LOVE CAMBODIA HOT NEWS 1 and 2" still keep complaining that they don't have enough money to buy more equipment to bring the news to show the Khmer communities around the world. They are keep asking for more by using poor people pictures for more donating money from all sources.

These two organization "I LOVE CAMBODIA HOT NEWS 1 and 2" are fraud that is a international crime that using the name charity as their personal business gain and liar to the donators around the world.

Fraud! Fraud! Fraud! that is become an international crime.

PS

Until now Miss. Kem Monovithya and "I love Cambodia hot news1 and 2" don't even dare to display all bank transactions that related to donation fund but created more dramas and excuses.

The culture of impunity is still practice inside CNRP. The Elite group is always the winner no matter what!

Anonymous said...

So the 23 people are the hostage. The CPP used them to bring the CNRP back to the negotiating table. HAHAhAhAHA. Unbelievable. Once a crook always a crook.

Khmer Inquire.