រថយន្តយោធា២៧គ្រឿង និងសម្ភារៈយោធាជាង២០កុងទីន័រ ដែលជាជំនួយរបស់សាធារណៈរដ្ឋ ប្រជាមានិតុ ចិន ត្រូវបានប្រគល់ដល់ក្រសួងការពារជាតិកម្ពុជា។ ពិធីប្រគល់ទទួលសម្ភារៈយោធាទាំងនោះ បានធ្វើឡើងនៅ ព្រឹកថ្ងៃទី៧កុម្ភៈ នៅទីបញ្ជាការដ្ឋានកងពលដឹកជញ្ជូនលេខ៩៩ ក្រោមអធិបតីភាពរបស់រដ្ឋលេខាធិការ ក្រសួង ការពារជាតិ ឯកឧត្ដមនាយឧត្តមសេនីយ៍ ម៉ឹង សំផន និង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិត ចិន ប្រចាំ នៅកម្ពុជា លោកជំទាវ Bu Janguo ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ជាច្រើននាក់ទៀត ។ សម្ភារៈទាំងនោះមានរថយន្តទំនើប រថយន្តដឹកជញ្ជូនកងទ័ព រថយន្តដឹកដី រថយន្តពេទ្យ រថយន្តផលិតទឹកបរិសុទ្ធ ចល័ត និងសម្ភារៈដូចជាម៉ាស៊ីនភ្លើង មួកការពារគ្រាប់ អាវក្រោះស្បែកជើង ខ្សែក្រវ៉ាត់ ប៊ីដុងទឹក កាមែលដាក់ បាយ កាំបិត និងសម្ភារៈមួយចំនួនទៀត សរុបជាង១៧០តោន។
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា លោកជំទាវ Bu Janguo បានថ្លែងថា អំណោយទាំងនោះគឺជាជំនួយឥតសំណងរបស់ កងទ័ព រំដោះ ប្រជាជនចិន ដល់កងយោធ ពលខេមរភូមិន្ទកម្ពុជា ដើម្បីជាការរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ល្អរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ។
លោកជំទាវ បានបន្តថា រថយន្ត និងសម្ភារៈទាំងនោះ គឺថ្មី និង ទំនើប ដែលកងទ័ពចិនកំពុងប្រើសព្វថ្ងៃដែរ និងខ្លះទៀត ទំនើប ដែលប្រទេសចិនមិនទាន់បានប្រើនៅឡើយទេ។ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ឯកឧត្ដមនាយឧត្តមសេនីយ៍ ម៉ឺង សំផន បានថ្លែងថា ជំនួនទាំងនោះ មិនមែន ជាលើកទីមួយទេ ដែលចិនបានផ្ដល់ឲ្យកម្ពុជាដោយ ឯកឧត្ដមបានហៅជំនួយ ទាំងនោះថា មានភាពចាំបាច់ សម្រាប់កងយោធពលខេមរភូមិន្ទកម្ពុជា ដោយសារតែកម្ពុជានៅមានភាព ខ្វះខាតនៅឡើយ។...
China Provides Military Trucks and Uniforms to Cambodia
2014-02-07 11:56:26 Xinhua Web Editor: Fu Yu
6 comments:
Use it at will. Use for un-arm civilian only, do not attempt to use this vehicle at a combat zone because it will not withstands 9mm, 40mm, 45mm or 5.56mm standard Nato around.
Best use for killing your own innocent peoples only.
I loved u big brother china
u make Khmer stronger ,,
again, I loved u from bottom of my heart, big brother (china)
នេះជាពានរង្វាន់របស់ចិនប្រគល់ឱ្យ ហ៊ុន សែន ដែលបានដុតផ្ទះអ្នកក្រីក្រខ្មែររួចយកដីនោះ ឱ្យទៅក្រុមហ៊ុនចិន ហា ហា សប្បាយមែន តែនៅក្រោមដំណក់ទឹកភ្នែកអ្នកក្រីក្រដូច្នេះ ចុះហេតុអ្វីមិនបាញ់អ្នកក្រចោលឱ្យអស់ទៅ នោះ ហ៊ុន សែន ប្រហែលគ្មានបញ្ហាទៀតទេ គឺគ្មានអ្នកក្រតវ៉ាទៀតនោះ ត្រូវទេ? ជាពិសេសគឺទុកតែខ្សែរ ហ៊ុន បានហើយ។
I loves to see Khmer & china to join military exercises asap.
I have nothing to against Chinese but I very hates Youn and Chen because they steal other country land that the reason I dislike those idiots pplz
these trucks has no quality can not matched US trucks.
Post a Comment