Kem Sokhon, brother of opposition leader Kem Sokha, gets promoted in the Gov't
ប្រភពព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍ Friday 31 January 2014
ភ្នំពេញៈ ឧត្តមសេនីយ៍ផ្កាយពីរនៃក្រសួង មហាផ្ទៃ លោក កឹម សុខុន ដែលត្រូវជាប្អូនប្រុសរបស់មេដឹកនាំគណបក្សប្រឆាំងត្រូវបានដំឡើង ឋានៈ ជាអនុរដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម ខណៈពេលដែលគាត់ត្រូវបានតែងតាំងផងដែរ ជាទីប្រឹក្សារដ្ឋាភិបាល របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានឋានៈស្មើរដ្ឋមន្រ្តី។
អ្នកនាំពាក្យក្រសួង ពាណិជ្ជកម្មលោក កែន រដ្ឋា បានបញ្ជាក់កាលពីម្សិលមិញថា លោក កឹម សុខុន ប្អូនប្រុសរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម។ ទោះយ៉ាងណាក្តី លោក រដ្ឋា បានថ្លែងថា លោក សុខុន បានមកធ្វើការនៅក្រសួង ពាណិជ្ជកម្ម រយៈពេលប្រហែលមួយខែហើយ។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក កឹម សុខុន បានឲ្យដឹងថា លោកត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួង ពាណិជ្ជកម្មកាលពីខែមុន ហើយតំណែងរបស់លោកជាឧត្តមសេនីយ៍ទោ អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខនៃក្រសួង មហាផ្ទៃ ត្រូវបានព្យួរ។ លោក សុខុន មិនបានបញ្ជាក់អំពីមូលហេតុនៃការតែងតាំងលោកនោះទេ។ លោកគ្រាន់តែនិយាយថា ការតែងតាំងនេះមិនធ្វើឲ្យលោកភ្ញាក់ផ្អើលទេ ហើយលោកមានអារម្មណ៍ធម្មតាចំពោះការឡើងកាន់តំណែងជាអនុរដ្ឋ លេខាធិការ ដែលជាតួនាទីនយោបាយ។ លោក កឹម សុខុន ថ្លែងបន្តថា៖ «ការផ្លាស់ប្តូរការងារគឺធម្មតា។ យើងគ្រាន់តែចូលរួមជួយប្រទេសជាតិ។ ខ្ញុំត្រូវតែព្យាយាមជួយប្រទេសជាតិឲ្យប្រសើរជាងមុន»។ លោកបន្ថែមថា តំណែងរបស់លោកជាទីប្រឹក្សារដ្ឋាភិបាលមិនប៉ះពាល់ជាមួយតំណែងថ្មីនេះ ទេ ហើយលោកអាចកាន់តួនាទីទាំងពីរសម្រាប់រដ្ឋាភិបាល។
<លោក កឹម សុខុន បានចាកចេញពីគណបក្សសង្គ្រោះជាតិរបស់លោក សម រង្ស៊ី និងបងប្រុសរបស់លោក គឺលោក កឹម សុខា ចាប់តាំងពីមុនការបោះឆ្នោតជាតិឆ្នាំមុនដើម្បីចូលរួមជាមួយគណបក្ស ប្រជាជន របស់លោក ហ៊ុន សែន។ នៅពេលលោកចូលរួមជាមួយគណបក្សប្រជាជន លោកត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋាភិបាល ហើយបន្ទាប់មក លោកតែងតែធ្វើការវាយប្រហារយ៉ាងចាស់ដៃទៅលើគណបក្សសង្គ្រោះជាតិ និងបងប្រុសរបស់លោក ដោយថា កម្មវិធីនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា ដែលសន្យាដំឡើងប្រាក់ខែ ១៥០ ដុល្លារសម្រាប់កម្មករ និង ២៥០ ដុល្លារសម្រាប់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនិងផ្តល់ប្រាក់ចំនួន ៤០ ០០០ រៀលក្នុងមួយខែ សម្រាប់មនុស្សចាស់ដែលមានអាយុពី ៦៥ ឆ្នាំឡើងទៅគឺជាកម្មវិធីនយោបាយដែលបោកប្រាស់។
លោក កឹម សុខុន បានថ្លែងថា៖ «ខ្ញុំនៅក្នុងគណបក្សប្រឆាំងខ្ញុំអាចជាតំណាងរាស្រ្ត។ តំណែងទីមួយរបស់ខ្ញុំនៅក្នុងគណបក្សប្រឆាំងគឺអគ្គលេខាធិការរង ហើយខ្ញុំជាប្អូនប្រុសរបស់មេបក្ស ហេតុអ្វីខ្ញុំមិនអាចជ្រើសរើសខេត្តល្អ។ កណ្តាល តាកែវ ព្រៃវែង ខ្ញុំអាចឈរលេខ ១ ខ្ញុំអាចជាប់ឆ្នោត ខ្ញុំអាចមានប្រាក់ខែ ២០០០ ដុល្លារ»។ «ប៉ុន្តែយើងត្រូវគិតអំពីអត្ថប្រយោជន៍ជាតិ។ បើខ្ញុំជាតំណាងរាស្រ្ត ខ្ញុំមានប្រាក់ខែ ២០០០ ដុល្លារ ប៉ុន្តែខ្ញុំមកកុហកលោកយាយ លោកតា នោះគ្មានន័យទេ»។
ពាក់ព័ន្ធនឹងការតែងតាំងនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានហៅការតែងតាំងនេះថា ជាទិកនិចនយោបាយរបស់គណបក្សប្រជាជនដើម្បីទាក់ទាញសមាជិក របស់គណបក្សសង្គ្រោះជាតិឲ្យចូលរួមជាមួយពួកគេដែលទិចនិកនេះ បានធ្វើឡើងដោយគណបក្សប្រជាជនតាំងពីឆ្នាំ ១៩៩៣ រហូតមកបច្ចុប្បន្ន។
លោក យ៉ែម បុញ្ញឫទ្ធិ បន្តថា៖ «ប៉ុន្តែយើងជឿជាក់ថា មន្រ្តី និងមេដឹកនាំគណបក្សសង្គ្រោះជាតិ នឹងមិនក្បត់ឧត្តមគតិទេ។ ខ្ញុំគ្រាន់តែសោកស្តាយថា រដ្ឋាភិបាលធ្វើកំណែទម្រង់ កាត់បន្ថយសមាជិករដ្ឋាភិបាល ប៉ុន្តែមិនកាត់បន្ថយបែរជាចំនួនសមាជិកគឺនៅតែច្រើនដដែល»៕
1 comment:
Kem Sokhon was put in power by Hun Sen because he works for Hun Sen's interests.
Hun Sen was put in power by Yuon, because he works for Yuon's interests.
A Khmer Patriot
Post a Comment