CCIM៖ ការកាត់ទោសអ្នកលេងហ្វេសប៊ុក ជាការគំរាមលើសេរីភាពបញ្ចេញមតិ តាមអ៊ីធើណែត
Cambodian Center for Independent Media (CCIM) said a recent conviction of actress Duong Zorida (pictured) of cyber-defamation is a threat to online freedom of expression.
On 6th Feb., the Phnom Penh Court convicted actress Duong Zorida of defaming Khmer Design Fashion Shop after she wrote her criticism of the shop in her Facebook account after a dispute with the shop. She was sued by Khmer Design Fashion Shop and on 6th Feb. was convicted of cyber-defamation and ordered to pay $500 in fines and $1250 in compensation to Khmer Design Fashion Shop.
Pa Nguon Teang, head of CCIM, said this is just freedom of expression of the actress and not a defamation
ដោយ៖ តាំង វីដា | ថ្ងៃចន្ទ ទី17 ខែកុម្ភៈ ឆ្នាំ2014 | VOD
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ចាត់ទុកការកាត់ទោសអ្នកប្រើប្រាស់ហ្វេសប៊ុក គឺជាការគំរាមកំហែងលើសិទ្ធិសេរីភាព បញ្ចេញមតិ តាមប្រព័ន្ធអ៊ីនធើណែត។
សេចក្តីប្រកាសព័ត៌មានចុះផ្សាយនៅថ្ងៃចន្ទ ទី១៧ ខែកុម្ភៈនេះ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ឲ្យដឹងថា កាលពីថ្ងៃទី៦ ខែកុម្ភៈ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ជំនុំជម្រះ លើសំណុំរឿងបណ្តឹងម្ចាស់ហាងខ្មែរឌីហ្សាញ ប្រឆាំងពិធីការិនី ឌួង ហ្សូរីដា ដោយសម្រេចចោទប្រកាន់ពីបទ សរសេរសារមិនសមរម្យ និងបរិហាកេរ្តិ៍នៅលើគេហទំព័រហ្វេសប៊ុក និងផាកពិន័យប្រាក់ចំនួន២លានរៀល (៥០០ដុល្លារ) សងជំងឺចិត្តដើមបណ្តឹងចំនួន៥លានរៀល (១២៥០ដុល្លារ)។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ នាយកប្រតិបត្តិ CCIM លោក ប៉ា ងួនទៀង យល់ថា ការបញ្ចេញមតិនោះ មិនមែនជាការបរិហាកេរ្តិ៍នោះឡើយ គ្រាន់តែជាមតិផ្ទាល់ខ្លួនរបស់នាង ដែលជាសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋទូទៅ។ លោកបន្តថា ករណីនេះ ឆ្លុះបញ្ចាំងពីយន្តការបង្ក្រាបលើកដំបូង ចំពោះការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមនៅកម្ពុជា ខណៈដែលហ្វេសប៊ុក កំពុងទទួលការពេញនិយម សម្រាប់ស្វែងរកព័ត៌មានឯករាជ្យ នៅពេលដែលទូរទស្សន៍ និងវិទ្យុក្នុងស្រុកមួយចំនួន កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។
ទន្ទឹមនឹងនេះ CCIM ក៏ជំរុញឲ្យរដ្ឋាភិបាល បង្កើនកិច្ចប្រឹងប្រែង គ្រប់គ្រងសេរីភាពបញ្ចេញមតិ តាមប្រព័ន្ធអ៊ីធើណែត និងអនុម័តច្បាប់ ដើម្បីផ្តល់កិច្ចការពារពេញលេញ ដល់សិទ្ធិពលរដ្ឋ ទាំងក្នុង និងក្រៅប្រព័ន្ធអ៊ីនធើណែត។
កញ្ញាដួង ហ្សូរីដា ត្រូវបានចៅក្រមសាលាដំបូង ផ្ដន្ទាទោសដោយផ្អែកលើមាត្រា ៣០៥ នៃក្រុមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។ កាលពីខែមករាដើមឆ្នាំនេះ លោកណុប បាយ៉ារិទ្ធិ ក៏មានរឿងរ៉ាវប្ដឹងផ្ដល់គ្នាស្រដៀងគ្នា ដោយសារ ការសរសេរសរនៅលើគេហទំព័រហ្វេសប៊ុករបស់លោកផងដែរ។
សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com
2 comments:
This is not defamation,it's unhappy customer who criticized the designer shop because of her dissatisfaction of service or dispute,it's her freedom of expression protected under the freedom of speech/expression's law.The ccim is violated her right to express herself allowed by constitution of Cambodia signed in 1991 peace accord in Paris.The CCIM suppressed her freedom of expression,defamation's law must be abolished/dissolved due to conflicts of interest toward the thugs/thieves/political's connection power well to do individuals in Cpp only.This law is useless and contradict with freedom of speech/freedom of expression.
Cpp thugs are not smart enough to see the differences between defamation law and an unhappy customer complaints.
Post a Comment