Mr. Thai Tiny, a Cambodian-Australian convicted of drug trafficking and sentenced to 10 years jail four years ago, has been released on Chinese New Year's day so he could marry Hun Sen's niece, Miss Srey Ka-Eth, daughter of Hun San who is Hun Sen's older brother. Thai Tiny was arrested in a joint operations by Australian and Cambodian police for transnational drug trafficking. He secretly married Miss Srey Ka-Eth on Chinese New Year's day and abandoned a wife and 3 children in Australia.
ឈ្មោះ ថៃ ទីនី និង ជាមួយកូនស្រី របស់លោក ហ៊ុន សាន បងប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ Mr. Thai Tiny with Hun San's daughter, Miss Srey Ka-Eth. |
ប៊ុត រស្មីគង្គា Phnom Penh Post, 04 FEBRUARY 2014
ភ្នំពេញៈ មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ បានឲ្យដឹងថា៖ អតីតមេក្លោង ជួញដូរគ្រឿងញៀនឆ្លងដែន សញ្ជាតិអូស្ត្រាលី ដើមកំណើតខ្មែរម្នាក់ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឲ្យជាប់ ពន្ធនាគាររយៈពេលជាង១០ឆ្នាំពីបទ«ជួញដូរគ្រឿងញៀន» កាលពី៤ឆ្នាំមុននោះ ឥឡូវនេះ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ ដោយអាថ៌កំបាំងបំផុត បន្ទាប់ពីជាប់ពន្ធនាគារ នៅគុក ព្រៃស មិនទាន់បាន ២ភាគ៣ ផងនោះ និងបានលូចទៅសែនព្រេន ជាមួយកូនស្រី របស់លោក ហ៊ុន សាន បងប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីមុនចូលឆ្នាំចិន កន្លងទៅថ្មីៗនេះ។ ហេតុការណ៍នេះ បានធ្វើឲ្យ អ្នកដែលបានដឹងឮ ពីប្រវត្តិសាវតាររបស់អតីត មេក្លោងជួញដូរគ្រឿងញៀនសញ្ជាតិអូស្ត្រាលី ដើមកំណើតខ្មែរ រូបនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសរូបនេះ ដែលសុំមិនបញ្ចេញឈ្មោះ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅព្រឹក ថ្ងៃ អង្គារ៍ ទី ៤ ខែ កុម្ភៈ ២០១៤នេះថា៖ អតីតមេក្លោងជួញដូរគ្រឿងញៀនរូបនេះ មានឈ្មោះ ថៃ ទីនី ភេទប្រុស អាយុជិត ៤០ឆ្នាំ មានប្រពន្ធនិង កូនចំនួន ៣នាក់រស់នៅប្រទេសអូស្ត្រាលី និងត្រូវបានដែលត្រូវកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនរបស់កម្ពុជា សហការជាមួយសមត្ថកិច្ចនគរបាល នៃប្រទេសអូស្ត្រាលីចាប់ខ្លួន កាលពី៤ឆ្នាំមុននៅក្នុងសណ្ឋាគារសង់អាលីហ្សេ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងកេងកង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនឆ្លងដែន ទៅប្រទេសអូស្ត្រាលី ហើយនៅក្នុងសំណុំរឿងនេះ ឈ្មោះ ថៃ ទីនី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសដាក់ពន្ធនគារ រយៈពេលជាង ១០ ឆ្នាំ និងត្រូវផាកពិន័យជាច្រើនលានរៀលទៀត ។
ឈ្មោះ ថៃ ទីនី និង ជាមួយកូនស្រី របស់លោក ហ៊ុន សាន និង លោក ហ៊ុន សាន បងប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ Thai Tiny and Miss Srey Ka-Eth help the frail Hun San to stand up. |
មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសរូបនោះ បានបន្តថាៈ ប៉ុន្តែការអនុវត្តន៍ទោស ជាប់ពន្ធនាគារមិនទាន់បាន២ ភាគ៣ផង ឈ្មោះ ថៃ ទីនី ត្រូវបានតុលាការដោះលែងពីពន្ធនាគារព្រៃស ដោយអាថ៌កំបាំងបំផុត កាលពីដើមខែ មករា ២០១៤ កន្លងទៅនេះ ហើយកាលពីមុនពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមថ្មីៗនេះ ឈ្មោះ ថៃ ទីនី បានលួចទៅសែនព្រែន ជាមួយនារីម្នាក់ឈ្មោះ«ស្រីក្អិត» ដែលត្រូវជាកូនស្រី បង្កើតរបស់លោកហ៊ុន សាន និងត្រូវជាក្មួយស្រី របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
លោកបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថាៈ «រឿងនេះ តើនរណាជាអ្នករត់ការ ក្នុងការដោះលែង ឈ្មោះ ថៃ ទីនី ពីពន្ធនាគារព្រៃស? ការដោះលែងទណ្ឌិតណាម្នាក់ ដែលមិនទាន់ជាប់ទោសក្នុងពន្ធនាគារ ២ ភាគ៣នោះ គឺ ការជារំលោភច្បាប់ទាំងស្រុង។ ករណីនេះពិតជាពាក់ព័ន្ធនឹងរឿងពុករលួយ និងមានការឃុបឃិតគ្នាពី សំណាក់មន្ត្រីតុលាការដែលពាក់ព័ន្ធនិងមន្ត្រីនគរបាលពន្ធនាគារជាមិនខានឡើយ»។
លោកបានបន្ថែមថាៈ«ដើម្បីអនុវត្តច្បាប់ឲ្យបានស្មើភាពចំពោះ ប្រជាពលរដ្ឋទូទៅ ជាពិសេស សម្រាប់ទណ្ឌិត ដែលកំពុងតែជាប់ពន្ធនាគារ នៅក្នុងពន្ធនាគារ នៅទូទាំងប្រទេសនិង ដើម្បីបំបាត់វប្បធម៌ ពុករលួយនៅកម្ពុជានេះ ខ្ញុំសូមជំរុញ ឲ្យអាជ្ញាធម៌ពាក់ពិន ជាពិសេស អង្គភាពប្រឆាំងអំពើពុក សូមធ្វើការស៊ើបអង្គេត ចំពោះការដោះលែងអតីតមេក្លោងជួញដូរគ្រឿងរូបនេះ ពីមន្ទីរពន្ធនាគារ»។
លោកមេធាវី សុក សំអឿន ប្រធាន អង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានមានប្រសាសន៍ថា៖ យោងតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ការដោះលែង ឬលើកលែងទោសទណ្ឌិតណាម្នាក់ ពីពន្ធនាគារ ត្រូវបានធ្វើឡើយ ដោយព្រះមហាក្សត្រ តាមសំណើររបស់រដ្ឋមន្ត្រី យុត្តិធម៌ បន្ទាប់ពីទណ្ឌិតរូបនោះ បានបំពេញទោស ចំនូន២ ភាគ៣ នៃ ទោសសរុប នោះក្នុងពន្ធនាគាររួចរាល់ហើយ។ ករណីមួយទៀត ទណ្ឌិត ណាម្នាក់ត្រូវបាន ដោះលែង ពីពន្ធនាគារនោះ បន្ទាប់ពីទណ្ឌិតរូបនោះ បានជាប់ ឬ បំពេញទោសនៅក្នុងពន្ធនាគារ តាមអំណាចសាលក្រម នៃ តុលាការរួចរាល់ជាស្ថាពរហើយនោះ។
លោកមេធាវី សុក សំអឿន បានមានប្រសាសន៍ថាៈ«ក៏ប៉ុន្តែ ចំពោះករណីនេះ ប្រសិនបើគាត់ ត្រូវបានសាលាឧទ្ទរណ៍ ឬ តុលាការកំពូល បានសម្រេចលើកការចោទប្រកាន់រូបគាត់នោះ នោះ គាត់ទទួលបានសេរីភាពវិញហើយ និង មានសិទិ្ធសេរីភាព ដូចប្រជាពលរដ្ឋទូទៅដែរ»។
ឈ្មោះ ថៃ ទីនី និង មេធាវីការពារក្តី មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ ចំពោះ សំណុំរឿងខាងលើនេះ កាលពីថ្ងៃ អង្គារ៍ ទី ៤ ខែ កុម្ភៈ ២០១៤។ ចំណែកឯ លោកជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ និង លោកឌិត មន្ទីរ ប្រធានតុលាការកំពូល ក៏មិនអាចទាក់ទង ដើម្បីសុំការអត្ថាធិប្បាយបានដែរ៕
Prison Director Denies Drug Trafficker Released Early
BY PHORN BOPHA | FEBRUARY 5, 2014
A Prey Sar prison official on Tuesday denied a local media report that a man serving a 10-year jail term for a drug trafficking conviction four years ago had just received an early release.
Prison Director Srun Leang said Thai Tiny was still very much behind bars Tuesday following his jailing on charges related to smuggling drugs to Australia. “There’s no such release. I don’t know where the newspaper got the information from. He’s still in jail,” Mr. Leang said of Thai Tiny.
According to the report, Thai Tiny was arrested with the aid of Australian law enforcement four years ago for attempting to ship an unspecified quantity of drugs to Australia.
Citing an anonymous source, the report said that Thai Tiny had been released early without explanation.
Asked about the details of Thai Tiny’s arrest and imprisonment, Mr. Leang referred questions to the Phnom Penh Municipal Court. Chiv Keng, the court’s director, said he was unfamiliar with any case involving the convicted drug trafficker, adding, however, that early release was uncommon for serious drug offences.
“In general, the criminal who is guilty of a drug crime is rarely released [early],” Mr. Keng said.
1 comment:
-Drgunzet- is also one of the drug lord as well. We need to report this idiot to the FBI. This idiot named -Drgunzet- has gotten involved with Hun Sen's nephew Hun To for a drug use for a long time. Please report this guy named -Drgunzet- right away.
Post a Comment