A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 1 January 2014

Rong Chun Dismisses MOI's Threat




(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ   31-12-2013, 7:43 pm) |  ដោយ លាង ដឺ​លុច



ក្រសួង ​មហាផ្ទៃ​បាន​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​លោក​រ៉ុង ឈុន និង​ព្រមាន​លុប​ឈ្មោះ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ពី​ក្រសួង​មហាផ្ទៃ ប្រសិន​បើ​លោក​រ៉ុង ឈុន​នៅ​បន្ត​សកម្មភាព​ដឹកនាំ​កម្មករ និង​សកម្មភាព​ផ្សេងទៀត ដែល​អាជ្ញាធរ​វាយតម្លៃ​ថា ខុសច្បាប់នោះ។ ប្រតិកម្ម​​ទៅ​លិខិត​ព្រមាន​នេះ លោក​រ៉ុង ឈុន​បានអត្ថាធិប្បាយ​ថា លោក​មិន​ខ្វល់​ខ្វាយ​អំពី​ការ​ព្រមាន​នេះ​ឡើយ។

លោករ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា​ដែល​រដ្ឋាភិបាល​មិនទទួល​ស្គាល់​បាន​ ប្រតិកម្ម​ទៅ​នឹង​លិខិត​ព្រមាន​របស់​ក្រសួង​មហាផ្ទៃ ដោយ​និយាយ​ថា លោក​មិន​បារម្ភ​អ្វី​ទាំងអស់​អំពី​ការ​ព្រមាន និង​វិធានការ​របស់​អាជ្ញាធរ​ ហើយលោក​នឹងបន្ត​ដឹកនាំ​បាតុកម្ម​​កម្មករ​កាត់ដេរ​ទៀត។ ប្រធានសមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ដែល​បាន​ប្រកាស​គាំទ្រ​គណបក្ស​ សង្គ្រោះជាតិ​យ៉ាង​ចេញ​មុខ​នោះ​បាន​ឆ្លើយ​ប្រាប់​គេហទំព័រ​ថ្មីៗ​នៅ​យប់​ ថ្ងៃ​អង្គារ​ទី​៣១​ធ្នូ​នេះយ៉ាង​ដូច្នេះ៖«ខ្ញុំ​ដឹកនាំ​បាតុកម្ម​កម្មករ​ ក្នុង​នាម​ខ្ញុំ​ជាប្រធាន​សហភាព​សហជីព​កម្ពុជា។ លិខិត​របស់​ក្រសួង​មហាផ្ទៃ គឺ​គ្រាន់តែ​ជា​ការរារាំង ដែល​គ្មាន​ឥទ្ធិពល​អ្វី​ឡើយ។ ខ្ញុំ​មិន​ដក​ថយ​ទេ»។

ប្រសិន​បើ​ ក្រសួង​មហាផ្ទៃ​ត្រូវ​ចេញ​លិខិត​ចុះ​ថ្ងៃទី​២៧​ធ្នូ​ព្រមាន​លោក​រ៉ុង ឈុន គឺ​ដោយសារ​តែ​ក្រសួង​មហាផ្ទៃ​បាន​រក​ឃើញថា លោក​រ៉ុង ឈុន​ដែល​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​«បាន​យក​តួនាទីរបស់​ ខ្លួន​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ និង​បានធ្វើ​សកម្មភាព​ញុះញង់​ដោយខុសច្បាប់​ទៅលើ​ប្រជាពលរដ្ឋ ខុសពី​លក្ខខន្តិកៈ​របស់​សមាគម​ដែល​ត្រូវបាន​តម្កល់​នៅ​ក្រសួង ថា​ជា​សមាគម​មិន​ធ្វើ​នយោបាយនោះ»។

គួរ​បញ្ជាក់ថា លោករ៉ុង ឈុន​បាន​ចេញ​មុខ​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម​នៅ​មុខ​ក្រសួង​ការងារ​ និង​បាន​ឡើង​លើ​វេទិកា​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​លើ​ទីលាន​ប្រជាធិតេយ្យ ដើម្បី​អំពាវនាវ​អោយ​កម្មករ កម្មការិនី​ចូលរួម​ធ្វើ​បាតុកម្ម​ទៀត​ផង៕

2 comments:

Anonymous said...

this guy was a faked leader union,
the authority needs to sue him 1 for all.,,

this guy has made problems/made troubles so much to the country.

keep him, no gain benefit -

Anonymous said...

Hey you @1 January 2014 10:38 am

You are a nonsense Yuon parasite just like Yung Khemera who used Khmer name to be Khmer (Assume that Yung Khamera had done a facelift to make her look like Khmer and has been brainwashed by Ho Chi Minh followers "Master"). You need to take a look the link below:

https://www.facebook.com/photo.php?fbid=542548749174802&set=p.542548749174802&type=1&theater