A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 7 January 2014

CNRP shifts strategy to protest in provinces


By Thmey Thmey 
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ   06-01-2014, 8:52 pm) |  ដោយ បាន សំអាង



មេដឹកនាំ ​គណ​បក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជា​មួយ ទូរទស្សន៍ Channel NewsAsia របស់​សិង្ហ​បុរី​ថា ដោយសារតែ​ពេលនេះ​បាតុ​កម្ម​ត្រូវបាន​ហាម​ធ្វើ​នៅ​រាជធានី​ភ្នំពេញ ដូច្នេះ​លោក​នឹង​ដឹកនាំ​ធ្វើបាតុកម្ម​ជា​បន្ត​ទៀត នៅតាម​បណ្ដា​ខេត្តផ្សេងៗវិញ។

ប្រមុខ​បក្សប្រឆាំង​រូបនេះ​ក៏បាន ប្រាប់​ទូរទស្សន៍​នោះ​ថា៖« ប្រជាជន​កម្ពុជា ៨០ ភាគ​រយ រស់​នៅតាម​ទីជនបទ។ ដូច្នេះ​យើង​នឹង​ពុះពារ​បន្តទៀត តាមរយៈ​ការរៀប​ចំ​​អ្ន​ក​គាំទ្រ​យើង និង​សកម្មជន​ប្រជាធិបតេយ្យ​ជាច្រើន​ទៀត នៅ​ទូទាំងប្រទេស។ ឥឡូវ​នេះ​យើង​ផ្ដោតទៅលើ​តែ​តាម​បណ្ដា​ខេត្ត ហើយ​យើង​នឹង​ត្រឡប់​ចូលមក​ភ្នំ​ពេញ​​វិញ នៅពេលដែល​ពេលវេលា​សមរម្យ​អាច​ឲ្យ​យើង​ចូលមក​បាន»។
នៅក្នុង​បទសម្ភាសន៍​នោះដែរ លោក សម រង្ស៊ី បាន​ប្រៀបធៀប​ចលនា​នៃ​ការ​ផ្លាស់​ប្ដូរ នៅក្នុង​ប្រទេស​កម្ពុជា​នៅពេលនេះ​ថា វា​នឹង​ដូច​អ្វីដែល​បាន​កើតឡើង​នៅ​ក្នុង​​ប្រ​ទេស​ហ្វីលីពីន តាមរយៈ​អំណាច​នៃ បាតុកម្ម​របស់​ប្រជាជន ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ នោះ។

សូមបញ្ជាក់ថា ចាប់តាំងពី​ពេលដែល​មាន​អំពើហិង្សា រហូតដល់​មាន​អ្នកស្លាប់​នៅ​ក្នុង​​ការ​​ប៉ះ​រវាង​ក្រុមបាតុករ ដែលជា​កម្មករ​រោងចក្រ​កាត់ដេរ​រួចមក​នោះ ក្រសួង​មហា​ផ្ទៃ ក៏ដូចជា​សាលា​រាជធានី​ភ្នំពេញ បានចេញ​នូវ​សេចក្ដីជូនដំណឹង​មួយ​ស្ដីពី ការមិន​អនុញ្ញាតអោយ​គណបក្ស​ស​ង្គ្រោះ​ជាតិ រៀបចំ​បាតុកម្ម​ទៀតឡើយ រហូត​ដល់​​​​​ស្ថាន​ភាព​សន្តិសុខ និង​សណ្តាប់ធ្នាប់​ត្រូវបាន​បាន​ធានា​ឡើងវិញ៕

No comments: