A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 28 January 2014

លោក​ញឹក​ប៊ុនឆៃ​៖​សម្តេចក្រុមព្រះ​ពុំមាន​សារសំខាន់​សម្រាប់​ការដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​

  • Written by 
លោក​ញឹក​ប៊ុនឆៃ​អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក​ញឹក​ប៊ុនឆៃ​អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច
ភ្នំពេញ: ​នៅ​ថ្ងៃទី​២៦​ខែមករា​នេះ​លោក​ញឹក​ប៊ុនឆៃ​អគ្គលេខាធិការ​គណបក្ស​ ហ្វ៊ុនស៊ិនប៉ិច​បាន​និយាយ​ដោយ​ស្រង់​បន្ទូល​របស់​សម្តេចក្រុមព្រះ​នរោត្តមរ​ ណ​ឬ​ទ្ធិ ដែល​បាន​បញ្ជាក់ថា ព្រះអង្គ​នឹងមិន​វិល​មក​ដឹកនាំ​គណបក្ស​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឬ​វិល​ចូលទៅ​ដឹកនាំ​គណបក្ស​ជាតិនិយម​វិញ​ទេ ។​
​លោក​អគ្គលេខាធិការ​គ​ណ​បក្ស​ ហ្វ៊ុនស៊ិនប៉ិច បញ្ជាក់​បន្តថា នៅក្នុង​សេចក្តី​ថ្លៃ​ង​ការណ៍​របស់​ខុទ្ទកាល័យ​របស់​សម្តេចក្រុមព្រះ​នា ពេលកន្លងមក​ក៏បាន​បញ្ជាក់​ហើយ​ថា​ព្រះអង្គ​មិន​មក​ដឹកនាំ​គណបក្ស​ ហ្វ៊ុនស៊ិនប៉ិច​ឬ​ដឹកនាំ​គណបក្ស​ជាតិនិយម​ដែល​ព្រះអង្គ​បាន​បង្កើត​នៅពេល​ បែក​ចេញពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នោះ​ទៀត​ទេ​។​
​លោក​ញឹក ប៊ុនឆៃ បានបញ្ជាក់​បន្តថា​"​មកដល់ពេលនេះ​យើង​ពុំ​បានគិត​ទៅដល់​ការយាង​ សម្តេចក្រុមព្រះ​នរោត្តម រណ​ឬ​ទ្ធិ​មក​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​អី​ទេ​។​ដូច​យើង​បានឃើញ​ហើប​ ញ្ហា​ប្រជាប្រិយភាព​សម្តេចក្រុមព្រះ​ពេល​បែក​ចេញពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ទៅ​បង្កើត​គណបក្ស​ជាតិនិយម​នោះ គឺ​ប្រជាប្រិយភាព​ព្រះអង្គ​មានការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ជា​ហូរហែរ​ មកហើយ ទោះបី​ជាមាន​សម្តេចក្រុមព្រះ​មក​ឬ​ក៍​គ្មាន​សម្តេចក្រុមព្រះ​មក​សម្លេង​នោះ​ យើង​បានឃើញ​ហើយ​។​កាល​ព្រះអង្គ​ទៅ ដឹក នាំ​គណបក្ស​ជាតិនិយម​សម្លេង​បានតែ​២​កៅអី ឯ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក៍​បានតែ​២​កៅអី​ដែរ ឥឡូវនេះ​ដល់ពេល​មក​រួមគ្នា​បែរជា​អត់​មាន​កៅអី "​។​

​ លោក​ញឹក ប៊ុនឆៃ បន្តថា បញ្ហា​នៅត្រង់​គោលនយោបាយ​របស់​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ការជឿជាក់​ពី​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត​មើលឃើញ​គណបក្ស​ ហ្វ៊ុនស៊ិនប៉ិច នៅមាន​សារសំខាន់​តទៅទៀត​ដែរឬទេ​? តែ​ទោះជា​យ៉ាងណាក៏ដោយ វត្តមាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ត្រូវតែមាន​ជា​បន្តទៀត នៅក្នុង​នយោបាយ​ប្រទេស​កម្ពុជា ដូច​យើង​បានឃើញ ហើយ​ថា នៅពេលនេះ​អត់​មាន​វត្តមាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ក្នុង​សភា​ធ្វើ​ឲ្យ​មាន​ បញ្ហា​ដែរ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចោទថា​សភា​ឯក​បក្ស ទោះជា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​២​ឬ​៣​ឬ​៥​ឬ​១០ កៅអី​ក៏​វា​មាន សារសំខាន់​ដើម្បី​ធ្វើ​ឲ្យ​នយោបាយ​កម្ពុ​ជាមាន​ភាព​សេរី​ពហុបក្ស​និង​ លទ្ធិប្រជាធិបតេយ្យ​៕ ដោយ: រតនា - CEN

No comments: