A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 22 January 2014

Cambodian Tourism Federation plan to protest in front of Phnom Penh Airport សមាគម​សម្ព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍​ត្រៀម​ធ្វើ​កូដកម្ម​មុខ​ព្រលាន​យន្តហោះ​ភ្នំពេញ

មេ​ដឹក​នាំ​សមាគម​សម្ព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍​ជាច្រើន​ស្ថាប័ន ត្រៀម​ធ្វើ​កូដកម្ម​នៅ​ពី​មុខ​របង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​អ្នក​ទទួល​ខុស​ត្រូវ​ក្រុមហ៊ុន​នេះ (Cambodia airport) ទទួល​យក​បុគ្គលិក​ក្រុមហ៊ុន និង​ជា​តំណាង​សហជីព​ម្នាក់ ដែល​ត្រូវ​ក្រុមហ៊ុន​បណ្ដេញ​ពី​ការងារ ឲ្យ​ចូល​ធ្វើ​ការ​វិញ។ ប៉ុន្តែ​មន្ត្រី​សាលា​រាជធានី​អះអាង​ថា ការ​ប្រមូល​ផ្តុំ​ណា​មួយ​ទៅ​បាន ទាល់​តែ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជា​មុន។
ដោយ ដែន អយុធ្យា
2014-01-21
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ព្រលាន​យន្តហោះ​៣០៥
អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ
RFA/Uon Chhin
លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ស្ថិត​ក្នុង​ចំណោម​មេ​ដឹក​នាំ​ផ្សេង​ទៀត បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​កូដកម្ម​នេះ សហភាព ឬ​សម្ព័ន្ធ​សហជីព​ជិត ១០​ស្ថាប័ន បាន​ជូន​ដំណឹង​ទៅ​ក្រុមហ៊ុន​គ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ រួច​ហើយ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា។ លោក​បន្ត​ថា ការ​ធ្វើ​កូដកម្ម​នេះ នឹង​ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មករា។
លោក អាត់ ធន់ បន្ថែម​ថា គោល​បំណង​នៃ​ការ​ធ្វើ​កូដកម្ម​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​គ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទទួល​យក លោក និន កុសល ដែល​ត្រូវ​ក្រុមហ៊ុន​បណ្ដេញ​ពី​ការងារ កាល​ពី​ឆ្នាំ​២០១២ ឲ្យ​ចូល​ធ្វើ​ការ​ជា​ធម្មតា​វិញ៖ «ទី​១ ឲ្យ​ក្រុមហ៊ុន​ទទួល​យក លោក និន កុសល ដែល​ជា​អគ្គលេខាធិការ​សហជីព​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ បញ្ឈប់​ពី​ការងារ​ហ្នឹង ឲ្យ​ចូល​ធ្វើ​ការ​វិញ និង​បង់​ប្រាក់​សំណង ឬ​ប្រាក់​រំលឹក​ផ្សេងៗ ពេល​គាត់​ឈប់​ពី​ការងារ​ទាំងអស់​ពេល​ចូល​ធ្វើ​ការងារ​វិញ។ ទី​២ ស្នើ​ឲ្យ​និយោជក​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ ឬ​តាម​ចាប់​កំហុស ដែល​ខ្លួន​មិន​ពេញ​ចិត្ត ដោយសារ​តែ​ការ​ចូល​សហជីព​ជាដើម និង​ទី​៣ ស្នើ​ឲ្យ​បញ្ឈប់​ចំពោះ​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ទទួល​ស្គាល់​នូវ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត ដែល​មាន​នៅ​ក្នុង​ព្រលាន​ជាដើម»
បញ្ហា​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ក្រុមហ៊ុន​គ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ផ្ញើ​លិខិត​ឆ្លើយ​តប​ទៅ​មេ​ដឹក​នាំ​សហជីព​ថា ក្រុមហ៊ុន​ខ្លួន​មិន​អាច​ទទួល​យក លោក និន កុសល ឲ្យ​ចូល​ធ្វើ​ការ​វិញ​បាន​ទេ ព្រោះ​បុគ្គល​នេះ​លែង​ជា​បុគ្គលិក​ក្រុមហ៊ុន​តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១២ មក​ម្ល៉េះ។ ជាង​នេះ រាល់​ការ​ប្រមូល​ផ្តុំ​ធ្វើ​កូដកម្ម​នៅ​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មាន​តែ​សាលា​រាជធានី​ភ្នំពេញ​ទេ ទើប​មាន​សិទ្ធិ​សម្រេច។
លោក ឡុង ឌីម៉ង់ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា នៅ​ក្នុង​កាលៈទេសៈ​នេះ ការ​ប្រមូល​ផ្តុំ​ណា​មួយ​កើត​ឡើង លុះត្រា​មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ ឬ​ក្រសួង​មហាផ្ទៃ ជា​មុន។ បើ​មិន​ដូច្នេះ​ទេ អាជ្ញាធរ​នឹង​មាន​វិធាន​ការ៖ «ខ្ញុំ​គិត​ថា បញ្ហា​ការ​ហែ​ក្បួន ឬ​ការ​សម្ដែង​មតិ​នៅ​លើ​ទីធ្លា​សាធារណៈ​នេះ គឺ​ថា ត្រូវ​តែ​មាន​ការ​សុំ​ច្បាប់​ពី​អាជ្ញាធរ​មូលដ្ឋាន ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នេះ​ឯង។ អ៊ីចឹង បើ​សិន​ជា​ការ​ជួប​ជុំ​ណា​មួយ ការ​ហែ​ក្បួន​ណា​មួយ ឬ​ការ​សម្ដែង​មតិ​ណា​មួយ​នៅ​លើ​ទី​សាធារណៈ ដែល​មិន​មាន​ការ​អនុញ្ញាត គឺ​ជា​ការ​ខុស​ទៅ​នឹង​បញ្ញត្តិ​របស់​យើង។ ហើយ​មួយ​ទៀត ក៏​វា​ខុស​ទៅ​នឹង​សេចក្តី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ។ អ៊ីចឹង យើង​មិន​អាច​ឲ្យ​មាន​ការ​ជួប​ជុំ​ណា​មួយ​ទេ បើ​មិន​មាន​ការ​សុំ​ច្បាប់​ពី​អាជ្ញាធរ​រាជធានី​ទេ»

យ៉ាង​ក៏ដោយ លោក អាត់ ធន់ បាន​បញ្ជាក់​ថា សមាជិក និង​សម្ព័ន្ធ​សហជីព​ជិត ១០​ស្ថាប័ន បាន​រក្សា​ជំហរ​ធ្វើ​កូដកម្ម​ពី​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មិន​ផ្លាស់​ប្ដូរ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មករា ខាង​មុខ ព្រោះ​យល់​ថា ការ​ធ្វើ​កូដកម្ម​មិន​ចាំបាច់​សុំ​ច្បាប់​ទេ គឺ​គ្រាន់​តែ​ជូន​ដំណឹង​ទៅ​ម្ចាស់​ក្រុមហ៊ុន និង​ចម្លង​ជូន​អាជ្ញាធរ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ការ​ស្រេច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: