A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 24 January 2014

ក្រសួងមហាផ្ទៃ​ព្រមាន​ចាត់វិធានការ​ទៅលើ​បាតុកម្ម​នៅ​ថ្ងៃទី​២៦ មករា

ថ្ងៃទី 23 មករា 2014 | ដោយ: មុនីរាជ​

ភ្នំពេញ: ក្រសួងមហាផ្ទៃ​បានធ្វើ​ការព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ទៅលើ​ក្រុម​សហព័ន្ធ​សហជីព និង​សមាគម​ទាំង​៩ បើសិនជា​ពួកគេ​នៅតែមានៈ​ធ្វើបាតុកម្ម​នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៤ ខាងមុខនេះ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​១៦០​ដុល្លារ ក្នុង​មួយខែ និង​ទាមទារ​ឲ្យ​មានការ​ដោះលែង​ជន​ស៊ីវិល​ទាំង​២៣​នាក់ ដែល​ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់ខ្លួន នាពេល​កន្លងមក​។​

 ការព្រមាន​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​ក្រុម​សហព័ន្ធ​សហជីព និង​សមាគម​ទាំង​៩ បាន​រក្សា​ជំហរ​នៅ​ដដែល​ក្នុងការ​មានៈ​ធ្វើបាតុកម្ម​នៅ​ថ្ងៃទី​២៦ ខែមករា បើទោះបីជា​សាលា​រាចធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ក្តី​។​

< ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា សភាពការណ៍​ម​មិនទាន់​ស្រួលបួល និង​មិនទាន់បាន​វិល​រក​ភាពប្រក្រតី​វិញ​នោះ ក៏​មិនអាច​អនុញ្ញាត​ឲ្យ​ធ្វើបាតុកម្ម​នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៤ ខាងមុខនេះ​បានទេ​ពីព្រោះ​បារម្ភ​ពី​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​ទូទៅ​របស់​សង្គមជាតិ​ទាំងមូល​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា បើសិនជា​ក្រុម​សហព័ន្ធ​សហជីព និង​សមាគម​ទាំង​៩ នៅតែមានៈ​ធ្វើបាតុកម្ម​នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៤ ខាងមុខ សមត្ថកិច្ច​នឹង​ចាត់​វ​វិធានការ​តាម​ច​ច្បាប់​។​

 រីឯ​សហភាព សភា​សហជីព សហព័ន្ធ​សហជីព ចំនួន​៦៤ បានធ្វើការ​ប្រឆាំង​ទៅ​និង​សហព័ន្ធ​សហជីព និង​សមាគម​ទាំង​៩ ដែល​បាន​ញុះញង់​បន្ត​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម បាតុកម្ម ទាមទារ​តម​ម្លើ​ង​ប្រាក់ខែ​១៦០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ និង​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ចំពោះ​មេដឹកនាំ​សហជីព និង​ជនដៃដល់​ដែល​បាន​ញុះញង់ គំរាមកំហែង​បង្ក​ហិង្សា​លើក​ម្មករ និង​ប្រជាពលរដ្ឋ​ក្នុងអំឡុង​ពេលធ្វើ​កូដកម្ម បាតុកម្ម​នាពេល​កន្លងមក​៕R/c​

3 comments:

Anonymous said...

it is good decision to deny their request,,

sorry human rights group, u guys can not protect my daily living life, from lawless peoples.,

However, only khmer's security forces can protect my daily life from lawless peoples in PHN...

plz stop barking to khmer's government

Anonymous said...

ជាការពិត អ្នកនឹងបង្រ្កាបជាយួន សូមបងប្អូនចាប់
ពួកវាឲ្យបាន ហើយបើកមុខពួកវារួចថតទាំងមុខ
ទាំងសម្លេងពួកវានិយាយ ព្រោះតុលាការអន្តរជាតិ
កំពុងត្រូវការភ័ស្តុតាងទាំងនេះ​ដើម្បីដាក់សម្ពាធលើ
ប្រទេសយួន ។ សូមប្រុងប្រៀបប្រដាប់ថតរូបឬ
កាមេរ៉ាទុកឲ្យហើយ ។

Anonymous said...

yoeung min ach niyeay laar chea muoy ah chkuot cpp ban puok ah os nis boeur yoeung niyeay laar puok vea rith te preur ampeour prey sphhsai dack khmer neak sneaha cheat,puork anis sothte phleu taing os,kmean bamroeur cheat avey te keu bamroeu yuon,min doeung khuor vear chea avey, taing bandit,doctor,khlas tov pi baraing,usa,rov reat neanea,sok chet tov bamroeur ah chkuot hun sen taing os doy pum kit cheat bantech,kit pi bonsac,amnach,srey ponnos puok ah chor masiet.