ដោយ ទេព សុរ៉ាវី
2013-12-05
2013-12-05
មន្ត្រីនគរបាលបានឲ្យដឹងថា ចៅសង្កាត់រងទី២ នៃសង្កាត់ចតុមុខ
មកពីគណបក្ស សម រង្ស៊ី គឺអ្នកស្រី យន សុនីតា អាយុ ៣៨ឆ្នាំ
បានយកកាំបិតចិត្តបន្លែ ចាក់សម្លាប់កូនប្រុស និងកូនស្រីរបស់ខ្លួន
មុននឹងយកកាំបិតដដែលនោះចាក់សម្លាប់ខ្លួនឯង។
នាយប៉ុស្តិ៍នគរបាលសង្កាត់ចតុមុខ លោក ជួន ចិត្ត មានប្រសាសន៍ថា ចៅសង្កាត់រងទី២ រូបនោះ បានចាក់សម្លាប់កូនរបស់ខ្លួននៅក្នុងផ្ទះជួលមួយកន្លែង ក្នុងសង្កាត់ចតុមុខ។
ប្រភពពីសមត្ថកិច្ចខ្លះបញ្ជាក់ថា ក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់ជាកូនពៅ បានស្លាប់បន្ទាប់ពីម្តាយចាក់សម្លាប់ជាច្រើនកំាបិត។ រីឯកូនស្រីម្នាក់ទៀតអាយុ ១៧ឆ្នាំ ដែរ ត្រូវចាក់ ៣កាំបិតត្រង់ពោះ ត្រូវបានគ្រូពេទ្យជួយសង្គ្រោះទាន់ពេល ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ជំហានដំបូង សមត្ថកិច្ចសង្ស័យថាចៅសង្កាត់រងរូបនោះ អាចជំពាក់បំណុលគេច្រើន និងមានជំងឺប្រចាំកាយ ទើបឈានទៅជ្រើសរើសវិធីសម្លាប់ខ្លួន និងកូនៗតែម្តង។
លោក ជួន ចិត្ត បញ្ជាក់ថា សមត្ថកិច្ចនៅមិនទាន់រកមូលហេតុពិត ដែលធ្វើឲ្យម្តាយរូបនេះចាក់សម្លាប់កូនទាំងពីរនៅឡើយទេ។ តែថា ចៅសង្កាត់រងរូបនោះ បានចាក់សម្លាប់ខ្លួនឯងស្លាប់តាមក្រោយ បន្ទាប់ពីចាក់កូនទាំងពីររួច៖ «អត់ទាន់ដឹងថាសន្និដ្ឋានថាម៉េច ទេ ឥឡូវកំពុងប្រមូលសាក្សី និងភស្តុតាងខ្លះមិនទាន់ច្បាស់ ព្រោះចាក់ទាំងកូន កូនរបួសនៅពេទ្យផង កូនស្លាប់ផង និងស្លាប់ខ្លួនឯងផង»។
ចៅសង្កាត់ចតុមុខ លោក អ៊ុន សំអាង មានប្រសាសន៍ថា អ្នកស្រី យន សុនីតា ជាស្ត្រីរួសរាយរាក់ទាក់នៅកន្លែងធ្វើការ និងជាមនុស្សមិនប្រកាន់និន្នាការនយោបាយនៅពេលធ្វើការទេ។ តែជាង ២សប្ដាហ៍មុននេះ អ្នកស្រីតែងសុំច្បាប់ញឹកញាប់ ដោយប្រាប់ថាមិនសូវស្រួលខ្លួន ហើយលោកសង្កេតឃើញអ្នកស្រីចុះស្គមយ៉ាងខ្លាំង។
ចៅសង្កាត់រូបនេះបញ្ជាក់ថា គាត់មិនដឹងថាអ្នកស្រី សុនីតា មានវិបត្តិអ្វីធ្ងន់ធ្ងរ រហូតដាច់ចិត្តសម្លាប់កូន និងសម្លាប់ខ្លួនឯងនោះទេ៖ «និយាយមិនស្ដាយម៉េច មនុស្សយើងដូចគ្នា ធ្លាប់ឃើញមុខគ្នារាល់ថ្ងៃ ស្លាប់អ៊ីចឹង យើងមានការអាណិត ព្រោះគាត់ជាមនុស្សស្រួលធ្វើការជាមួយ»។
ភ្លាមៗក្រោយការស្លាប់ចៅសង្កាត់រងទី២ មកពីគណបក្ស សម រង្ស៊ី មន្ត្រីគណបក្សសង្គ្រោះជាតិ សង្ស័យថា អាចមានពាក់ព័ន្ធនឹងបញ្ហានយោបាយ ឬមានការធ្វើឃាតទៅលើសកម្មជនគណបក្សប្រឆាំងមួយនេះ។
ប្រធានយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំខណ្ឌដូនពេញ លោក ម៉ា ចិន្តា មានប្រសាសន៍ថា ក្រុមការងារលោកបានបង្កើតគណៈកម្មការចម្រុះមួយនៅថ្នាក់តំបន់ ដើម្បីស៊ើបអង្កេតករណីនេះ ថាជាការធ្វើអត្តឃាត ឬជាអំពើឃាតកម្ម៖ «ត្រូវ បង្កើតគណៈកម្មការចម្រុះមួយ ដើម្បីស៊ើបអង្កេតមើលថា គាត់ហ្នឹងធ្វើឃាតពិតមែន ឬក៏មានឃាតកផ្សេងដែលមានគំនុំខាងនយោបាយ ឬគំនុំខាងអ្វីមួយ ធ្វើឃាតគាត់»។
ប្រធានយុវជនគណបក្សប្រឆាំងរូបនេះបន្តថា ក្រុមយុវជនរបស់ខ្លួនក៏ត្រៀមផ្តល់ឈាមសង្គ្រោះបន្ទាន់ដល់កូនស្រី របស់ អ្នកស្រី យន សុនីតា ដែលកំពុងសម្រាកនៅមន្ទីរពេទ្យ។ ចំណែកសពអ្នកស្រី និងកូនប្រុសដែលស្លាប់ កំពុងធ្វើបុណ្យតាមប្រពៃណីនៅវត្តមួយនៅពោធិ៍ចិនតុង៕

No comments:
Post a Comment