ក្រុមធម្មយាត្រាទិសផ្លូវជាតិលេខ៥ ប្រមាណ ១០០នាក់ រួមទាំងព្រះសង្ឃផង បានប្ដូរជំហរឈប់ធ្វើធម្មយាត្រាបែរមកធ្វើបាតុកម្មវិញម្ដង ដោយបានបិទផ្លូវជាតិលេខ៥ នៅល្ងាចថ្ងៃទី៥ ធ្នូ នៅមុខវត្តអារញ្ញិករាម នាទីប្រជុំជនខេត្តកំពង់ឆ្នាំង។
ដោយ វោហារ ជាតិ និង ជិន ជេដ្ឋា
2013-12-05
ក្រុមធម្មយាត្រាទិសផ្លូវជាតិលេខ៥
ធ្វើបាតុកម្មបិទផ្លូវជាតិលេខ៥ នៅល្ងាចថ្ងៃទី៥ ធ្នូ
នៅទីប្រជុំជនខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៥ ធ្នូ ឆ្នាំ២០១៣។
RFA/Chin Chetha
ព្រះសង្ឃព្រះនាម ប៊ុន ប៊ុនធឿន
តំណាងក្រុមធម្មយាត្រាមានថេរដីកានៅល្ងាចថ្ងៃទី៥ ធ្នូ ថា
ការធ្វើបាតុកម្មបិទផ្លូវនេះ
ដើម្បីឆ្លើយតបទៅនឹងអាជ្ញាធរខេត្តកំពង់ឆ្នាំង
ដែលបានព្យាយាមបិទទ្វារវត្តទាំងអស់នៅក្នុងទីរួមខេត្ត
មិនឲ្យក្រុមធម្មយាត្រាសម្រាកនៅយប់ថ្ងៃទី៥ ធ្នូ នេះ។
ព្រះអង្គមានថេរដីកាថា៖ ប៉ូលិសប៉េអឹមជិះម៉ូតូរារាំងមុខក្លោងទ្វារវត្ត ពីវត្តមួយទៅវត្តមួយ មិនអ្នកធ្វើអ្នកធម្មយាត្រាចូលវត្ត ដើម្បីសម្រាកយប់នេះបាន។ អ៊ីចឹងយើងមិនអាចរកកន្លែងសម្រាកយប់បានមានតែបិទផ្លូវ។ ព្រះអង្គបន្តថា អាជ្ញាធរហាមក្រុមធម្មយាត្រាសម្រាកក្នុងទីរួមខេត្តកំពង់ឆ្នាំង ហើយបានបង្ខំឲ្យចាកចេញឲ្យផុតទីរួមខេត្តទាំងយប់ដោយមិនមាន មូលហេតុ តែក្រុមធម្មយាត្រាមិនព្រម។
ក្បួនធម្មយាត្រានេះបានចេញដំណើរពីខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១ ធ្នូ ក្នុងដំណើរឆ្ពោះទៅកាន់រាជធានីភ្នំពេញ ហើយបានមកដល់ទីរួមខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៥ ធ្នូ។ តែពេលមកដល់ខេត្តកំពង់ឆ្នាំង អាជ្ញាធរខេត្តបានព្យាយាមបិទទ្វារវត្តនៅតាមផ្លូវ មិនឲ្យក្រុមធម្មយាត្រាចូលសម្រាក។
សូមស្ដាប់សេចក្ដីរាយការណ៍បន្ថែមដោយ លោក ជិន ជេដ្ឋា៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕

No comments:
Post a Comment