A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 29 November 2013

SL Garment Factory agreed to re-employ the sacked 19 union representatives whose sacking sparked protests since August រោងចក្រ​អែស.អិល​ព្រម​ទទួល​យក​តំណាង​កម្មករ​១៩​នាក់​ឲ្យ​ចូល​ធ្វើ​ការ​វិញ


តំណាង​ក្រុមហ៊ុន អែស.អិល (SL) បាន​យល់​ព្រម​ទទួល​យក​តំណាង​កម្មករ​រោងចក្រ​នេះ​ចំនួន ១៩​នាក់ ឲ្យ​ចូល​ធ្វើ​ការ​វិញ​ហើយ។ ការ​យល់​ព្រម​ទទួល​យក​តំណាង​កម្មករ​ទាំង ១៩​នាក់ ឲ្យ​ចូល​ធ្វើ​ការ​វិញ​នេះ នៅ​បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ជាមួយ​តំណាង​រោងចក្រ។
ដោយ វិទ្យុ​អាស៊ីសេរី
2013-11-28
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
កម្មករ​បិទ​ផ្លូវ ៦១០
កម្មករ​រោងចក្រ អែស.អិល (SL) ធ្វើ​កូដកម្ម​បិទ​ផ្លូវ​៣៧១ នៅ​មុខ​រោងចក្រ ទាមទារ​ដំណោះស្រាយ​លក្ខខណ្ឌ​ការងារ នា​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ​២០១៣។
Photo: RFA
ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ជាមួយ​តំណាង​រោងចក្រ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា បាន​ជូន​ដំណឹង​ដល់​សាធារណជន កម្មករ និយោជិត និង​និយោជក អង្គការ​វិជ្ជាជីវៈ អង្គការ​ជាតិ អន្តរជាតិ ថា កាល​ពី​ថ្ងៃ​ទី​២៧ វិច្ឆិកា តំណាង​រោងចក្រ អែស.អិល លោក វង ហុង មីន (Wong Hong Ming) បាន​បើក​កិច្ច​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ ដើម្បី​បញ្ចប់​បញ្ហា​វិវាទ​នេះ និង​ទទួល​យក​តំណាង​កម្មករ​ឲ្យ​ចូល​ធ្វើ​ការ​វិញ។
កម្មករ អែស.អិល រាប់​ពាន់​នាក់ បាន​ធ្វើ​បាតុកម្ម​ប្រមាណ ៤​ខែ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ និង​សុំ​ឲ្យ​ថៅកែ​ទទួល​យក​តំណាង​កម្មករ​ចំនួន ១៩​នាក់​នេះ រហូត​ដល់​មាន​ការ​បាញ់​បង្ក្រាប​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​នៅ​ស្ទឹងមានជ័យ កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: