A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 11 November 2013

ICJ: The lands surrounding Preah Vihear temple sintuates under the sovereignty of Cambodia, Thailand must withdraw troops from the areas, ICJ៖ ដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ​​ជា​​អធិប​​តេយ្យ​ភាព​កម្ពុជា ថៃ​​​ត្រូវ​​ដក​កម្លាំង​ចេញ​

ដោយ៖​ អ៊ឹង ប៊ុន​ថន​ | ថ្ងៃចន្ទ ទី11 ខែវិច្ឆិកា ឆ្នាំ2013 | 23 នាទី មុន


ប្រាសាទព្រះវិហារ (រូបថត បូ សាវី)
តុលាការ​​យុត្តិ​ធម៌​​អន្តរ​ជាតិ ICJ នៅ​​ថ្ងៃ​​ចន្ទ​​នេះ បាន​​​សម្រេច​​​ថា ដី​​ដែល​​ស្ថិត​​នៅ​​ជុំវិញ​​ប្រាសាទ​​ព្រះវិហារ គឺ​ស្ថិត​​ក្រោម​​អធិប​​តេយ្យ​​ភាព​​​របស់​​កម្ពុ​ជា ហើយ​​ថៃ​ត្រូវ​ដក​កងកម្លាំង​របស់​ខ្លួន​ចេញពី​តំបន់​នោះ​។
នេះ​ជា​ការប្រកាស​សាលដីកា របស់​​តុលាការ​យុត្តិធម៌​អន្តរជាតិ បន្ទាប់​ពី​កម្ពុជា​​បាន​ប្តឹង​ឲ្យ​តុលា​ការ​នេះ បកស្រាយ​ឡើងវិញ លើ​សាលដីកា​ឆ្នាំ​១៩៦២ ដោយសារ​តែ​ភាគី​ថៃ ទាមទារ​កាន់កាប់​ដី​ទំហំ​៤,៦​គីឡូម៉ែត្រ​​ក្រឡា ជុំវិញ​ប្រាសាទ​ព្រះវិហារ ដែល​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​​​នោះ​។
លោកចៅក្រម Peter Tomka ថ្លែងក្នុងសវនាការ​​រយៈពេលមួយម៉ោង ចាប់ពីម៉ោង៤ ដល់ម៉ោង៥រសៀលនេះ ៖"ដោយ​​ជា​​ឯកច្ឆន្ទ សូម​​ប្រកាស​​ថា ក្នុង​​ការ​​បក​​ស្រាយ​សាល​​ដីកា​ឆ្នាំ​​១៩៦២ អង្គ​ជំនុំជម្រះ​ សូម​​សម្រេច​​ថា ប្រទេស​កម្ពុជា មាន​​អធិប​​តេយ្យ​​​ភាព​​ទៅ​​លើ​​​​ដី​​នៅ​ជុំវិញ​​ប្រាសាទ​​ព្រះវិហារ ដូច​​ដែល​​ការ​​ចែង​​នៅ​​កថា​​ខណ្ឌ​៩៨ នៃ​សាល​ដីកា​នេះ ហើយ​ដូច្នេះ​ថៃ​​ត្រូវ​​​តែ​ដក​ចេញពី​ទឹក​ដី​នេះ​ កង​ទ័ព នគរបាល ហើយ​នឹង​ឆ្មាំ​ទាំង​អស់​ដែល​នៅ​តំបន់​ព្រះ​វិហារ​​នេះ"។
ទោះ​ជា​យ៉ាងណា តំបន់​ភ្នំ​ទ្រព្យ នៅ​ជិត​ប្រាសាទ​ព្រះវិហារ តុលាការ​​មិន​បកស្រាយ​ថា ស្ថិតក្នុង​អធិបតេយ្យ​ភាព​របស់​ប្រទេស​ណា​ឡើយ បើទោះជា​តំបន់​ភ្នំ​ទ្រព្យ​នេះ ជា​សមរភូមិ​​ប្រយុទ្ធ​រវាង​កងទ័ព​នៃ​ប្រទេស​​ទាំង​ពីរ ក្រោយ​​ពី​កងទ័ព​ថៃ​វាយ​ចូល​​តំបន់​ប្រាសាទ​​ព្រះវិហារ​​ក៏ដោយ​។ តុលាការ​យុត្តិធម៌​អន្តរ​ជាតិ ICJ បាន​​សម្រេច​​ឲ្យ​កម្ពុជា​​ឈ្នះ​ក្តី​​លើ​​សំណុំ​រឿង​​ប្រាសាទ​​ព្រះវិហារ កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២​។ តុលាការ​​កំពូល​នេះ បាន​បញ្ជា​ឲ្យ ថៃ​​ដក​ទង់ជាតិ និង​កងទ័ព​របស់​ខ្លួន​ចេញពី​ប្រាសាទ​ព្រះវិហារ និង​​បរិវេណ​ជុំវិញ​ប្រាសាទ ព្រមទាំង​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ដែល​ថៃ​យក​ទៅ​នោះ​ប្រគល់​មក​កម្ពុជា​វិញ​។ តាំងពី​ពេលនោះ​មក ជម្លោះ​ត្រូវបាន​បញ្ចប់​ទាំងស្រុង ប៉ុន្តែ​កងទ័ព​​ឈុតខ្មៅ​ថៃ ដែល​បាន​វាយ​ដណ្តើម​កាន់កាប់​ដី​ទំហំ​៤,៦​គីឡូម៉ែត្រ​ក្រឡា ជុំវិញ​ប្រាសាទ​ព្រះវិហារ គឺ​មួយ​សប្តាហ៍ បន្ទាប់​ពី​កម្ពុជា បាន​​ចុះបញ្ជី​ប្រាសាទ​​ដ៏​ចំណាស់​​នេះ ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​៧​ខែ​កក្កដា​​ឆ្នាំ​២០០៨៕
សរសេរមកកាន់​លោក អ៊ឹង ប៊ុនថន​ តាមរយៈ thorn@vodhotnews.com

1 comment:

Anonymous said...

នេះជាការរៀបចំនយោបាយរបស់យួនទេ សូមកុំចាប់អារម្មណ៏ពេក
យើង នឹងស្នើរ អោយតុលាការ យកករណី ចោរ លួចសន្លឹកឆ្នោត ទៅឡាអេ និង សើររើរឿងឧក្រឹតកម្ម របស់ រដ្ឋាភិបាលអាយ៉ងយួនបរទេស
សូម ងាកមករកជំងឺពិតរប​ស់កម្ពុជា រឿងដីមួយដុំតូច(៤.៦ គីឡូម៉ែត្រការរ៉េ)នៅក្បែរប្រសាទ
វាមិនសំខាន់ទេ សំខាន់យួនមានបំណងលេបយក កម្ពុជានៅជំនាន់នេះ ដូចជា
កោះ ត្រល់ ជាដើម ។