ចំណែកមន្ត្រីអង្គការឃ្លាំមើលពិភពលោក (Global Witness) អះអាងថា ផលប្រយោជន៍នៃការកាប់បំផ្លាញព្រៃឈើ បានទៅលើក្រុមអ្នកមានអំណាចតែប៉ុណ្ណោះ មិនបានបម្រើផលប្រយោជន៍ឲ្យពលរដ្ឋឡើយ។
បទអត្ថាធិប្បាយរបស់មន្ត្រីនាំពាក្យរដ្ឋសភា លោក ឈាង វុន នៅសប្ដាហ៍នេះ បណ្ដាលឲ្យមន្ត្រីឃ្លាំមើលបរិស្ថាននៅក្នុងស្រុក និងបរទេសមួយចំនួន សម្ដែងការមិនពេញចិត្ត និងទាមទារឲ្យគណបក្សប្រជាជនកម្ពុជា ពិនិត្យឡើងវិញនូវគម្រោងអភិវឌ្ឍន៍ប្រទេស តាមរយៈការបំផ្លាញធម្មជាតិ។
ការសម្ដែងកំហឹងរបស់មន្ត្រីឃ្លាំមើលបរិស្ថាន កើតឡើងក្រោយពេល លោក ឈាង វុន ត្រូវបានកាសែតក្នុងស្រុកមួយដកស្រង់សម្ដីថា ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា បានផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង កាលពីថ្ងៃព្រហស្បតិ៍ បានទាមទារឲ្យ លោក ឈាង វុន លាលែងពីតំណែង ដោយលោកអះអាងថា តំណាងរាស្ត្ររូបនេះមិនបានទទួលខុសត្រូវចំពោះតួនាទីរបស់ខ្លួន។
របាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក ចេញផ្សាយកាលថ្ងៃទី១៣ ឧសភា បង្ហាញថា ក្រុមហ៊ុនដំណាំកៅស៊ូរបស់វៀតណាម ពីរ នៅខេត្តរតនគិរី ដែលទទួលបានអាជ្ញាប័ណ្ណដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ កំពុងឃុបឃិតជាមួយមន្ត្រីរដ្ឋាភិបាល ពាណិជ្ជករ និងឧកញ៉ាពុករលួយ បំពានច្បាប់ បង្កមហន្តរាយដល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាសហគមន៍យ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសទាំងពីរ។ លទ្ធផលស្រាវជ្រាវអស់រយៈពេលជាងមួយឆ្នាំ ដែលមានកម្រាស់ ៤៩ទំព័រ របស់អង្គការឃ្លាំមើលពិភពលោក បន្តថា សម្រាប់ប្រទេសកម្ពុជា ក្រុមហ៊ុនវៀតណាម ទាំងពីរ តាមរយៈការកាប់រានព្រៃឈើដើម្បីដាំកៅស៊ូ បានបង្កផលវិបាកជាច្រើនដល់ប្រជាពលរដ្ឋខ្មែររាប់សែននាក់។
គិតមកដល់ចុងឆ្នាំ២០១២ រដ្ឋាភិបាលកម្ពុជា បានជួលដីជាលក្ខណៈសម្បទានដីសេដ្ឋកិច្ចចំនួន ២,៦លានហិកតារ ដែលក្នុងចំនួននេះមាន ១,២លានហិកតារ សម្រាប់ដំណាំកៅស៊ូ។ ទោះជារដ្ឋបានជួលដីដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះក៏ដោយ ក៏គេមិនដឹងថាបានប្រាក់ចំណូលប៉ុន្មាន និងទៅទីណាដែរ។
មន្ត្រីជាន់ខ្ពស់នៃអង្គការឃ្លាំមើលពិភពលោក អ្នកស្រី Josie Cohen កាលពីថ្ងៃព្រហស្បតិ៍ មានប្រសាសន៍ថា អង្គការអ្នកស្រីមិនយល់ស្របទៅនឹងអត្ថាធិប្បាយរបស់ លោក ឈាង វុន ឡើយ។ អ្នកស្រីបន្តថា លទ្ធផលស្រាវជ្រាវកន្លងមករបស់អង្គការអ្នកស្រី បង្ហាញថា ការបំផ្លាញព្រៃឈើមិនបានផ្តល់ផលប្រយោជន៍អ្វីទាំងអស់ដល់ពលរដ្ឋ គឺមានតែផ្តល់ផលលំបាក និងវិនាសកម្មព្រៃឈើ។
អ្នកស្រី Josie Cohen៖ «យើងសូមបដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ដែលអះអាងថា ការកាប់បំផ្លាញព្រៃឈើធ្វើឲ្យរីកចម្រើនផ្នែកសេដ្ឋកិច្ច។ ជាការពិត អ្វីដែលយើងមើលឃើញម្តងហើយម្តងទៀត ការបំផ្លាញព្រៃឈើ បានក្លាយជាវិនាសកម្មប៉ះពាល់ដល់សហគមន៍ជាច្រើន និងពលរដ្ឋសាមញ្ញទៀតផង ពីព្រោះពួកគេមិនត្រឹមតែបាត់បង់ដីស្រែចម្ការដែលពឹងពាក់អាស្រ័យនោះទេ ប៉ុន្តែថែមទាំងបាត់បង់ភោគផលធម្មជាតិ។ ពួកគេបាត់បង់ថ្នាំបុរាណ និងឈើប្រណីត ទីកន្លែងដែលពួកគេតែងតែធ្វើប្រមាញ់សត្វ។ ភោគផលធម្មជាតិទាំងនេះហើយ ដែលពលរដ្ឋបានពឹងពាក់អាស្រ័យផលជាច្រើនជំនាន់មកហើយ។ យើងក៏ឃើញថា ការសន្យាផ្តល់ការងារឲ្យពលរដ្ឋដោយក្រុមហ៊ុនអភិវឌ្ឍន៍ធំៗមួយចំនួន សឹងតែមិនបានកើតឡើង។ ហើយពេលមាន ការងារខ្លះ ការងារទាំងនោះជាការងារមានប្រាក់កម្រៃទាប ឬលក្ខខណ្ឌការងារមិនល្អ។ ដូច្នោះហើយ សំណួរត្រូវតែចោទសួរថា តើនរណាធ្វើការអភិវឌ្ឍ ហើយការអភិវឌ្ឍនោះសម្រាប់នរណា? តើការអភិវឌ្ឍទាំងនោះសម្រាប់ពលរដ្ឋក្រីក្រកម្ពុជា ឬសម្រាប់តែក្រុមអ្នកនយោបាយ និងអ្នកមានទ្រព្យសម្បត្តិ និងអំណាច ដែលជាអ្នកទទួលបានផលប្រយោជន៍ពីគម្រោងទាំងនោះ និងពីការកាប់បំផ្លាញព្រៃឈើ? ផលប្រយោជន៍ទាំងឡាយពីការកាប់បំផ្លាញព្រៃឈើ ត្រូវធ្លាក់ទៅលើដៃមហាសេដ្ឋីដែលបានក្លាយខ្លួនជាអ្នកមាន នៅពេលដែលពលរដ្ឋក្រីក្រជាអ្នកទទួលរងផលប៉ះពាល់ទាំងអស់»។
អ្នកស្រីបន្ថែមទៀតថា ការថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ដើម្បីគ្រាន់តែជាការការពារខ្លួន មិនបានឆ្លើយតបទៅនឹងការពិត៖ «យើងឃើញហើយថា ពីមួយឆ្នាំទៅមួយឆ្នាំ ពលរដ្ឋជាច្រើនមិនពេញចិត្តនឹងគម្រោងអភិវឌ្ឍន៍របស់គណបក្សប្រជាជនកម្ពុជា។ ការមិនពេញចិត្តនោះ បានបង្ហាញកាលពីពេលបោះឆ្នោតកន្លងទៅ។ ពួកគេមិនពេញចិត្តចំពោះការកេងប្រវ័ញ្ចធម្មជាតិ ដោយក្រុមអ្នកមានអំណាច ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ យើងមិនដែលឃើញមានករណីណាមួយដែលការកាប់បំផ្លាញព្រៃឈើ បានផ្តល់ផលប្រយោជន៍ដល់ជីវភាពពលរដ្ឋ។ ពលរដ្ឋកំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំង រួមទាំងជីវភាពរស់នៅ និងសន្តិសុខស្បៀងអាហារ ដើម្បីចិញ្ចឹមគ្រួសារពួកគេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក ឈាង វុន ដើម្បីសុំបកស្រាយសម្ដីរបស់លោកបានឡើយ កាលពីថ្ងៃព្រហស្បតិ៍ ទី៧។
នេះមិនមែនជាលើកទីមួយទេដែល លោក ឈាង វុន បានធ្វើអត្ថាធិប្បាយបណ្ដាលឲ្យមានការអន់ចិត្តពីសំណាក់ពលរដ្ឋ និងគណបក្សប្រឆាំង។ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ លោក ឈាង វុន បានប្រើពាក្យជ្រុលជ្រួសដាក់ទៅលើអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង ដោយបានប្រៀបប្រដូចក្រុមអ្នកទាំងនោះថា មានចរិតព្រៃផ្សៃដូចជាពួកព្នង។
ការប្រដូចរបស់ លោក ឈាង វុន ធ្វើឲ្យប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមយុវជនជនជាតិដើមភាគតិច ទាមទារឲ្យ លោក ឈាង វុន សុំទោសជនជាតិដើមភាគតិចតាមប្រពៃណីនៅភ្នំដោះក្រមុំ ស្ថិតនៅខេត្តមណ្ឌលគិរី។ ជាចុងក្រោយ លោកបានសុំទោសជនជាតិព្នង៕
3 comments:
Mr Ear Kimsreng called Ah Chheang Vun chhkae chhkoud niyeay lop leur ott barnkah=mad dog talked nonsense or talked without knowing what he was saying....Now deforestation is good for economy? Deforestation is good for flooding and land slides or land erosion that killed Khmers and destroyed crops.Was that what ah Chheang Vun called "good for economy?"what's school did ah Chheang Vun learning from? I told you many time before think before you talk,listen more talk less to save your stupid's Ass headache due to your stupidity nonsense speech!...Deforestation bad for all beings,humans,animals and environmental alike,trees that gives you fresh air to breath ah lop leur Chheang Vun,without tree you will be suffocated and die.
Kmenhwatt
hheang vun chea monous chkuot,vear chea monous mafia,puork cpp sote monous robieb nis chroeun te chkuot lolop dochea damnang reas beisach cheam yiep noeung bundith leukeu loplop ros chantra both,chum kosal,neoung buon neak tiet mincham chhmuos prom taing teandith phay sophan puok nis hack dochea chke dach tlai robos hun sen dochhnes som chies veang puok nis veasna protes noeung roleay doysa puok nis yoeung trov te praryath.
Are there sharp shooters or snipers in Cambodia? Please eliminate this 'Chker Chkuot Chrouk' from our society, for he is just useless to our society. Moreover, he is a thorn in everyone's eye. We have to expose this insolent dog, denounce his bad behavior to the public as much as we can, so he would never has his chance in politic in the future. It is nothing wrong to criticize him,and to publically denounce him because he is 'an elected official'. People living in a democratic society have all their rights to complain, criticize, denounce and debate their representatives, and the last thing is to vote them out in the next election that comes around if people think that person is not qualified for the position that he, or she held. It is a fair game. Elected officials have to serve people who voted them in, so they have to serve in accordance with rules and ethics. Khmer people also have their rights as all people living in all democratic societies in the world, so that they deserve their rights to be the bosses to all elected officials including the Prime Minister and the king, and all the people who are in the public payrolls. It is not the other way around. Khmer people has to assume this role, please stop behaving and acting like a servant to anyone. Enjoy your right and freedom which are guaranteed in the national constitution. You have to seize the moment; remember you have to free yourselves from slavery. Assume you have power as any one else and try as hard as possible that you are no longer a servant to any one. you are a human, every one is equal to you no more no less. Finally, I would like to thank "Mr.MORM SONANDO" from the bottom of my heart for what he has been involving in promoting and organizing " CLUB OF DEMOCRATS " in many parts of Cambodia. I hope he would continue his worthwhile mission to all parts of Cambodia.
Post a Comment