A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 12 October 2013

ICJ decision on Preah Vihear delayed ICJ ពន្យារ​ពេល​បកស្រាយ​សាល​ដីកា​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ

Give our kids a better deal
Bangkok (The Nation/ ANN) -- The International Court of Justice's decision on the dispute between Thailand and Cambodia over Preah Vihear Temple will be delayed until next year, Foreign Minister Surapong Tovichakchaikul said yesterday.


It is expected that the ruling concerning the interpretation of the ICJ's 1962 judgement on the Hindu shrine, which was initially expected this month, will now be delivered around February, he said.


"I have been informed that the ICJ judges are busy with other cases pending in the court, so the case over the Preah Vihear dispute has to be delayed," he said.


Thailand and Cambodia are in conflict over the interpretation of the 1962 judgement, which ruled that Preah Vihear was situated in territory under the sovereignty of Cambodia and ordered Thailand to withdraw troops from the temple and its vicinity.


Cambodia asked the court to make clear that the vicinity of the temple is on the boundary line appearing in the Annex I map of 1:200,000 scale. Thailand argues that it left the "vicinity" of the temple 50 years ago as ordered, and that the area whose status Cambodia wants the court to interpret is not the same as that referred to in the ICJ's previous judgement.គេហទំព័រ​ព័ត៌មាន ឌឹ ណេសិន (The Nation) មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ថៃ បាន​ចេញ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែ​តុលា ថា តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ (ICJ) បាន​សម្រេច​ពន្យារ​ពេល​បកស្រាយ​សាល​ដីកា​លើ​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ ទៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៤ វិញ។

ដោយ សុ ជីវី RFA

2013-10-11
ប្រាសាទ ព្រះវិហារ ៧៥
ប្រាសាទ​ព្រះវិហារ ក្នុង​ស្រុក​ជាំក្សាន្ត ​ខេត្ត​ព្រះវិហារ
RFA/Den Ayuthyea
ឌឹ ណេសិន បាន​ស្រង់​សម្ដី​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ លោក សូរ៉ាពង់ តូវិចក្រចៃគុល (Surapong Tovichakchaikul) ដែល​ថា ការ​ពន្យារ​ពេល​នេះ​ក៏​ដោយ​ហេតុផល​ថា តុលាការ​ជាប់​រវល់​នឹង​សំណុំ​រឿង​ផ្សេងៗ​ជា​ច្រើន​ទៀត។
ប៉ុន្តែ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង បាន​អោយ​ដឹង​នៅ​យប់​ថ្ងៃ​ទី​១១ ខែ​តុលា ថា រហូត​មក​ដល់​ពេល​នេះ ភាគី​កម្ពុជា នៅ​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ នោះ​នៅ​ឡើយ។
តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ បាន​កំណត់​យក​ចុង​ឆ្នាំ​២០១៣ ជា​ពេល​ប្រកាស​លទ្ធផល​ស្ដីពី​ការ​បកស្រាយ​សាល​ដីកា​ឆ្នាំ​១៩៦២ ទៅ​តាម​ការ​ស្នើសុំ​របស់​កម្ពុជា ជុំវិញ​ជម្លោះ​ប្រាសាទ​ព្រះវិហារ ជាមួយ​ប្រទេស​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


No comments: