A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 16 October 2013

Authority harrasses opposition activists from gathering thumbprints to petition the UN about the election result អាជ្ញាធរ​រំខាន​ការ​ដើរ​ប្រមូល​ស្នាម​មេដៃ​របស់​បក្ស​ប្រឆាំង

គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​បោះ​ឆ្នោត សូម​ជួយ​ធ្វើ​សាក្សី​ដោយ​ផ្លិត​មេដៃ​ដើម្បី​យក​ទៅ​ប្ដឹង​អន្តរជាតិ ពី​ភាព​មិន​ត្រឹមត្រូវ​នៃ​ការ​បោះ​ឆ្នោត ដោយ​បាន​សង្ស័យ​ថា​មាន​ការ​បន្លំ​សន្លឹក​ឆ្នោត។ ដោយ អ៊ុក សាវបូរី រដ្ឋា វិសាល និង ម៉ម មុនីរតន៍ 2013-10-15
ផ្តិត​មេ​ដៃ សង្គ្រោះ​ជាតិ ៦១០
ប្រជាពលរដ្ឋ​ចូល​រួម​ក្នុង​សមាជ​បក្ស​សង្គ្រោះ​ជាតិ ផ្ដិត​មេដៃ​គាំទ្រ​ញត្តិ​ទាមទារ​តវ៉ា​របស់​បក្ស​សង្គ្រោះ​ជាតិ នា​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​២០១៣។
Photo: RFA
ទាក់ទង​នឹង​បញ្ហា​ផ្ដិត​មេដៃ​នេះ គណបក្ស​សង្គ្រោះ​ជាតិ ចោទ​ថា មេ​ភូមិ​ពងទឹក ឃុំ​គោកពោធិ៍ ខេត្ត​តាកែវ មិន​ធ្វើ​ជា​អាជ្ញាធរ​អព្យាក្រឹត​ទេ ព្រោះ​ដក​យក​ក្រដាស​ដែល​មាន​ស្នាម​មេដៃ​ប្រជាជន​ ផ្ដិត​គាំទ្រ​ឲ្យ​មាន​ការ​រក​យុត្តិធម៌​សន្លឹក​ឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ។
ប្រធាន​ប្រតិបត្តិ​ឃុំ​គោកពោធិ៍ ស្រុក​បូរីជលសារ ខេត្ត​តាកែវ លោក ផែង ទូច ថ្លែង​នៅ​ព្រឹក​ថ្ងៃ​១៥ ខែ​តុលា ថា មេ​ភូមិ​ពងទឹក បាន​មក​ដក​យក​ក្រដាស​ដែល​មាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ច័ន្ទ ពី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ថា បាន​ជា​គណបក្ស​សង្គ្រោះ​ជាតិ សុំ​ឲ្យ​សាក្សី​ជា​អ្នក​បោះ​ឆ្នោត​ផ្ដិត​មេដៃ គឺ​គ្រោង​យក​ស្នាម​មេដៃ​នោះ​ទៅ​ប្ដឹង​អង្គការ​សហប្រជាជាតិ ពីព្រោះ​ការ​ប្រកាស​អាសនៈ​សភា​កន្លង​ទៅ​របស់ គ.ជ.ប មាន​ការ​សង្ស័យ​ពី​ការ​បន្លំ​សំឡេង​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។
លោក ផែង ទូច ថ្លែង​ថា ការ​ដក​យក​ក្រដាស​ផ្ដិត​មេដៃ​នោះ​ជា​ការ​បំបិទ​សិទ្ធិ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ៖ «ខ្ញុំ​អត់​បង្ខំ​ទេ អ៊ីចឹង​ប្រជាពលរដ្ឋ​គេ​សួរ​ថា​ផ្ដិត​មេដៃ​នេះ​យក​ទៅ​ណា? ខ្ញុំ​ប្រាប់​ថា មេដៃ​នេះ​ផ្ដិត​យក​ទៅ​អង្គការ​សហប្រជាជាតិ ព្រោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​វា​មិន​ប្រក្រតី​មិន​យុត្តិធម៌ មាន​ការ​បន្លំ ហើយ​មេ​ភូមិ​គេ​ដក​ឯកសារ​ហ្នឹង ប៉ិន​ខ្ញុំ​ឲ្យ តែ​ឯកសារ​អត់​ទាន់​ផ្ដិត​មេដៃ។ គេ​សុំ​ទាំង​អស់ ប៉ុន្តែ​ខ្ញុំ​ឲ្យ​តែ​មួយ​សន្លឹក»

1 comment:

Anonymous said...

khmer peoples are stupid & dumbs
limited on knowledges
compares to thai & viet,,

never understood the situations