A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 3 September 2013

Did King Sihamoni invite Sam Rainsy to have an audience with him in Beijing? លោក សម រង្ស៊ី ឆ្លើយថា មិនទាន់​មាន​ការកំណត់​រឿង​ទៅ​ប្រទេស​ចិន​​

ដោយ៖​ តាំង វីដា និង ស៊ុន ណារិន​​ | ថ្ងៃអង្គារ៍ ទី3 ខែកញ្ញា ឆ្នាំ2013, VoD

លោក សម រង្ស៊ី កាលពីកន្លងទៅ
ប្រធាន ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​អង្ការ​នេះ ឲ្យដឹងថា លោក​មិនទាន់​មាន​ការកំណត់​អ្វី​ទៅលើ​ព័ត៌មាន ដែលថា លោក​នឹង​ទៅ​ប្រទេស​ចិន​នោះ​ទេ​។​
​លោក សម រង្ស៊ី បញ្ជាក់​បែប​នេះ ជា​ការឆ្លើយ​ទៅ​នឹង​សំណួ​របស់​អ្នកយក​ព័ត៌មាន​VOD ដែល​លើកឡើង​ថា លោក ត្រូវបាន​ព្រះមហាក្សត្រ អញ្ជើញ​ទៅ​គាល់​ព្រះអង្គ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​
​ទោះជា​យ៉ាងណា លោក សម រង្ស៊ី ហាក់​ស្ទាក់ស្ទើរ​ក្នុងការ​ឆ្លើយ​នឹង​សំណួរ​នេះ ដោយ​លោក​មានប្រសាសន៍ថា «​ខ្ញុំ​មិនដឹង​» មក​ដល់ពេលនេះ ព្រោះ​មិន​ដឹង​មាន​ហេតុការណ៍​អ្វី​នៅ​ពីក្រោយ តែ​លោក បាន​បដិសេធ​ព័ត៌មាន​ថា ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​សីហ​មុនី បាន​អញ្ជើញ​រូប​លោក​ទៅ​គាល់​ព្រះអង្គ​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​។ លោក សម រង្ស៊ី ក៏​បាន​បង្វែរ​ការសាកសួ​រ​សំណួរ​នេះ ទៅ​លោក កឹម សុខា និង​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ​។​
​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បដិសេធ​ព័ត៌មាន​នេះ ដោយ​បង្វែរ​សំណួរ​ទៅ​លោក សម រង្ស៊ី​វិញ​។​
​កាលពី​ថ្ងៃ​សុក្រ ទី​៣១ ខែ​សីហា ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះបាទ​នរោត្តម​សីហ​មុនី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​រក្សា​ភាពស្ងប់ស្ងាត់​និង​ភាពថ្លៃថ្នូរ​នៃ​ជាតិ​។ ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ចុះ​ព្រះ​ហស្ថលេខា​នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា​នេះ ព្រះបាទ​នរោត្តម​សីហ​មុនី មាន​ព្រះបន្ទូល​ថា មេរៀន​ជា​ប្រវត្តិសាស្ត្រ បានបង្ហាញ​ថា ប្រជាជាតិ​យើង​ធ្លាប់​មាន​ការបែកបាក់​គ្នា ការឈឺចាប់ ជាច្រើន​ឥត​គណនា​។ ព្រះរាជសារ​បន្ត​ថា ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យ និង​មាន​រដ្ឋធម្មនុញ្ញ ជា​ច្បាប់កំពូល ដែល​ប្រជាជាតិ​យើង​គោរព​ទាំងអស់គ្នា​។​

​ព្រះរាជសារ ឲ្យដឹងទៀតថា លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ និង​ប្រកាស​ជា​ផ្លូវការ​យ៉ាងយូរ​ត្រឹម​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១៣ បាន​ដំណើរការ​ត្រឹមត្រូវ​តាម​ការកំណត់​ក្នុង​រដ្ឋធម្មនុញ្ញ សំដៅ​ធានា​ស្ថិរភាព និង​និរន្តរភាព​នៃ​ជាតិ​យើង​។​
​លោក សម រង្ស៊ី បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ផ្ញើ​លិខិត​មួយ​ថ្វាយ​ជូន​ព្រះមហាក្សត្រ ជា​ការឆ្លើយតប​នឹង​ព្រះរាជសារ​របស់​ព្រះអង្គ​។​ លោក សម រង្ស៊ី បានប្រកាសថា គម្រោង​មហា​បាតុកម្ម នៅ​ថ្ងៃ​ទី​០៧ ខែ​កញ្ញា នឹង​ត្រូវ​ផ្លាស់ប្តូរ​និង​បង្វែរ​ទៅ​ជា​ពិធីបួងសួង​ទូទាំង​ប្រទេស សុំ​សន្តិភាព តាម​ព្រះរាជតម្រិះ​ព្រះមហាក្សត្រ​។​
​កាលពី​ថ្ងៃ​ចន្ទ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់  ទៅ​ចូលរួម​ពិព័រណ៍​អាស៊ាន​-​ចិន លើក​ទី​១០ នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ លោកនាយក​រដ្ឋមន្ត្រី គ្រោង​នឹង​មកដល់​កម្ពុជា​វិញ នៅ​រសៀល​ម៉ោង​៣ ថ្ងៃ​អង្គារ​នេះ​។​
​មិន​មាន​មាន​សេចក្តី​ការណ៍​ថា លោក ហ៊ុន សែន គ្រោង​ចូលគាល់​ព្រះមហា​ក្សត្រ​សម្ដេច ព្រះបរមនាថ នរោត្តម​សីហមុនី ដែល​កំពុង​គង់ប្រថាប់​នៅ​ក្រុង​ប៉េកាំង ដែរឬទេ​៕
សរសេរ​មកកាន់ លោក តាំង វី​ដា តាមរយៈ​vida@vodhotnews.com

5 comments:

Anonymous said...

If Sam Rainsy goes to China. I advise him not to return to Cambodia, instead to live with the coward and traitor KingKong Xihamoni and the Queen mother MANIPULATOR Monique for ever.

Anonymous said...

If Sam Rainsy goes to China. I advise him not to return to Cambodia, instead to live with the coward and traitor KingKong Xihamoni and the Queen mother MANIPULATOR Monique for ever.

Anonymous said...

All our leaders have betrayed Khmers people.
Is Sam Rainsy is part of them.

Anonymous said...

It smells fishy!

Anonymous said...

5:51 am

What a pity ! YOU don't even know who is good and who is bad.