A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 4 September 2013

Comfrel: Safety Packages "A" in Takhmao full of irregularities, but NEC rejected the opposition CNRP's complaints ខុមហ្វ្រែល៖ ការបើកកញ្ចប់សុវត្ថិភាព “ក” នៅក្រុងតាខ្មៅ មានភាពមិនប្រក្រតី និងមិនឆ្លើយតបបណ្តឹង CNRP


..................................
ដោយ៖ ណាត សុភាព និងដួង សុខា | ថ្ងៃអង្គារ៍ ទី3 ខែកញ្ញា ឆ្នាំ2013, VOD
ការបើកកញ្ចប់សុវត្ថិភាព "ក" នាពេលកន្លងមក (រួពភាពដោយ ណាត សុភាព)
អង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ ខុមហ្វ្រែល បានរកឃើញពីភាពមិនប្រក្រតីមួយចំនួន ក្នុងការបើកកញ្ចប់សុវត្ថិភាព “ក” នៅការិយាល័យបោះឆ្នោតចំនួន៨ នៅសង្កត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានធ្វើទ្បើងកាលពីថ្ងៃទី១ ខែកញ្ញានេះ នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
សេចក្តីប្រកាសព័ត៌មានរបស់ខុមហ្វ្រែល ចុះថ្ងៃទី២ ខែកញ្ញា ឲ្យដឹងថា ក្នុងចំណោម ការិយាល័យទាំង៨ ការិយាល័យលេខ១១៨១ មិនមានទម្រង់១១០២ ក្នុងកញ្ចប់សុវត្ថិភាព “ក” ប៉ុន្តែមានទម្រង់១១០១ ចំនួន២ច្បាប់ទៅវិញ។ បន្ថែមពីនេះទៅទៀត សំឡេងគណបក្សខ្មែរឈប់ក្រ ខុសគ្នារវាងទម្រង់១១០៨ និងក្រដាសផ្ទាំងធំ ដោយទម្រង់១១០៨ មាន០១សំទ្បេង ហើយនៅលើក្រដាសផ្ទាំងមានគំនូស០១ ប៉ុន្តែត្រង់សរុបសំឡេងសរសេរលេខ ០។
សេចក្តីប្រកាសព័ត៌មាន បន្តថា នៅក្នុងកញ្ចប់ “ខ” ចំនួនទាំង៨កញ្ចប់មិនមានសោឃ្លុំ (មានតែចងខ្សែ)។ កញ្ចប់ “ឃ” ចំនួន២កញ្ចប់មិនមានសោឃ្លុំ។


ខុមហ្វ្រែល រកឃើញដែរថា កំណត់ត្រារបស់គណបក្សនីមួយៗ សន្លឹកឆ្នោតបានការមិនបានការ និងសន្លឹកឆ្នោតក្នុងហិបក្នុងទម្រង់១១០៤ ក្នុងដៃរបស់គណបក្សសង្គ្រោះជាតិ គឺដូចគ្នាទាំងស្រុងទៅ នឹងទិន្នន័យក្នុងទម្រង់១១០២ និង០០១៨។ ប៉ុន្តែ ទិន្នន័យក្នុងទម្រង់១១០៤ ក្នុងដៃគណបក្សនោះ មិនមានសរសេរពីចំនួនសន្លឹកឆ្នោតទទួលបានជាក់ស្តែងជាក់ស្តែង សន្លឹកឆ្នោតខូច សន្លឹកឆ្នោតមិនបានប្រើ និងចំនួនអ្នកបោះឆ្នោត នៅស្ទើរគ្រប់ការិយាល័យទាំង៨។


ខុមហ្វ្រែល យល់ថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនេះ មិនបានឆ្លើយតបពេញ លេញទៅនឹងកម្មវត្ថុ និងទំហំនៃបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ ពីព្រោះគណបក្សទាមទារឲ្យបើកកញ្ចប់សុវត្ថិភាព “ក” នៅការិយាល័យចំនួន១៩៩ មិនមែនតែ៨ការិយាល័យ នោះទេ។

គូរបញ្ជាក់ថា ការបើកកញ្ចប់សុវត្ថិភាព “ក” ដើម្បីផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោត នៅមណ្ឌលខេត្តកណ្តាល មានភាពមិនប្រក្រតីតិចជាង នៅមណ្ឌលខេត្តក្រចេះ បាត់ដំបង និងសៀមរាប ៕

សូមសរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

No comments: