A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 31 August 2013

The U.S will go alone in attacking Syria [This is a warning to Hun Sen] សហរដ្ឋអាម៉េរិក នឹងវាយប្រហារស៊ីរី ដោយឯកតោភាគី [នេះគឺជាការព្រមានដល់លោកហ៊ុនសែន]

Saturday, 31 August 2013 ប្រែសម្រួលៈ ដើមអម្ពិល (DAP) ID-067
 
វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក ប្រហែលជាអាចចាត់វិធានការ ធ្វើសកម្មភាព ដោយឯកតោភាគី ប្រឆាំង ប្រទេស ស៊ីរី បន្ទាប់ពីសភាអង់គ្លេស បានចេញសេចក្តីសម្រេច ប្រឆាំងគម្រោងនៃការវាយប្រហារ របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការលើកឡើង របស់មន្ត្រីសហរដ្ឋអាមេរិក។
ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣នេះបានឲ្យដឹងដោយលើកឡើងនូវសំដី របស់លោក Caitlin Hayden ក្រុមប្រឹក្សាសន្តិសុខជាតិប្រចាំសេតិវិមាន ឲ្យដឹងថា ការប្រឹក្សាជាមួយចក្រភព អង់គ្លេសនៅតែបន្ត ប៉ុន្តែសេចក្តីសម្រេច របស់ប្រធានាធិបតី អូបាម៉ា ប្រហែលជាធ្វើឡើងដោយយក តាមគោលការ របស់សហរដ្ឋអាមេរិក ច្រើនជាង។
លោកអូបាម៉ា លើកឡើងថា បណ្តាប្រទេសដែលបំពានលើច្បាប់អន្តរជាតិ ទាក់ទិននឹងការប្រើប្រាស់អាវុធគីមី ចាំបាច់ត្រូវតែទទួលខុសត្រូវ លើបញ្ហានេះ។ អ្នកនាំពាក្យប្រចាំសេតវិមាន និងក្រសួងការបរទេស បាននិយាយ ថា សហរដ្ឋអាមេរិកប្រហែលជាចេញប្រតិបត្តិការដោយខ្លួនឯង។
គួរបញ្ជាក់ថា រដ្ឋាភិបាល វ៉ាស៊ីនតោន មានបំណងចង់ធ្វើកិច្ចសហប្រតិបត្តិការ វាយប្រហារដោយយោធារួមគ្នា ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីវាយប្រហារទៅលើប្រទេស ស៊ីរី បន្ទាប់ពីមានការវាយប្រហារដោយអាវុធ គីមីក្នុងប្រទេស ស៊ីរី កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣កន្លងទៅនេះនៅតំបន់ក្បែរទីក្រុងដាម៉ាស ដែលបានបណ្តាលឲ្យមនុស្ស១៣០០នាក់ស្លាប់៕

1 comment:

Anonymous said...

The world will be watching Cambodia on September 7th. Cambodia became a member of the Rome Statute of the International Criminal Court(ICC) in July of 2002. Hun Sen must think twice before ordering his troops to crash a peaceful and non-violent demonstration to demand justice and fairness for all Cambodians.