ដោយ៖ សេង ម៉ូលីនី | ថ្ងៃសុក្រ ទី30 ខែសីហា ឆ្នាំ2013 |VoD
ក្រុមប្រឹក្សាធម្មនុញ្ញ
នៅថ្ងៃសុក្រនេះ ប្រកាសឲ្យគជប បើកកញ្ចប់សុវត្ថិភាព«ក»
មួយចំនួននៅក្រុងតាខ្មៅនៅថ្ងៃទី១ ខែ កញ្ញា
ដើម្បីផ្ទៀងផ្ទាត់សំឡេងឆ្នោត ក្នុងទម្រង់ ១១០២ ១១០៨
និងក្រដាសកត់ត្រាសំឡេងឆ្នោត។
សេចក្តីប្រកាសរបស់
ក្រុមប្រឹក្សាធម្មនុញ្ញចេញផ្សាយថ្ងៃទី ៣០ខែ សីហានេះ ឲ្យដឹងថា
កញ្ចប់សុវត្ថិភាព គឺនៅការិយាល័យចំនួន៨ ក្នុងសង្កាត់តាខ្មៅ
ក្រុងតាខ្មៅ ខេត្តកណ្ដាល។
គួរបញ្ជាក់ថា កន្លងមក គជប
បានបើកញ្ចាប់សុវត្ថិភាពចំនួន ៣ មណ្ឌាល រួចមកហើយ ក្នុងនោះមានខេត្ត
ក្រចេះ បាត់ដំបង និងខេត្តសៀមរាប។ តំណាងគណបក្សប្រឆាំង លោក គួយ
ប៊ុនរឿន
រកឃើញភាពមិនប្រក្រតីជាច្រើនក្នុងការបើកកញ្ចប់សុវត្ថិភាពទាំង៣ខេត្ត
នេះ៕
សរសេរមកកាន់ សេង ម៉ូលីនី តាមរយៈsengmoliny@gmail.com
No comments:
Post a Comment