ដោយ ទីន ហ្សាការីយ៉ា RFA
2013-08-29
2013-08-29
លោក សម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិ
បានថ្លែងទៅកាន់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ
ក្នុងសន្និសីទសារព័ត៌មាននៅស្នាក់ការកណ្ដាលគណបក្សសង្រ្គោះជាតិ
នៅព្រឹកថ្ងៃទី២៩ សីហា ថា គណបក្សសង្គ្រោះជាតិ
នឹងលុបចោលការធ្វើបាតុកម្មអហិង្សានៅថ្ងៃទី៧ កញ្ញា វិញ
ប្រសិនបើប្រធានគណបក្សប្រជាជនកម្ពុជា
មានការឆ្លើយតបចំពោះលិខិតរបស់គណបក្សសង្គ្រោះជាតិ ដាក់ទៅ លោក ជា
ស៊ីម កាលពីថ្ងៃទី២៨ សីហា សុំឲ្យមន្ត្រីគណបក្សប្រជាជនកម្ពុជា
និងមន្ត្រីគណបក្សសង្គ្រោះជាតិ ជួបគ្នាបន្តនីតិវិធីចរចាបន្តទៀត។
ទោះបីជាយ៉ាងនេះក្ដី លោក សម រង្ស៊ី អះអាងថា
ប្រសិនបើគ្មានដំណោះស្រាយណាមួយពីខាងគណបក្សប្រជាជនកម្ពុជា ទេ
គណបក្សសង្គ្រោះជាតិ
នឹងដឹកនាំធ្វើមហាបាតុកម្មអហិង្សាទៅតាមការកំណត់។ លោក សម រង្ស៊ី
បញ្ជាក់ថា មូលហេតុដែលគណបក្សសង្គ្រោះជាតិ ប្រកាសធ្វើបាតុកម្មនេះ
ដោយសារតែគណបក្សសង្គ្រោះជាតិ
គ្មានជំនឿលើការដោះស្រាយរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និង
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ លោក សម រង្ស៊ី
បានប្រកាសថា ការធ្វើមហាបាតុកម្មនេះ
មិនមែនជាបាតុកម្មដើម្បីផ្ដួលរំលំរដ្ឋាភិបាលនោះទេ
ការធ្វើបាតុកម្មដើម្បីចង់រកយុត្តិធម៌នៃលទ្ធផលបោះឆ្នោតតែ
ប៉ុណ្ណោះ។
ដោយឡែក គណបក្សប្រជាជនកម្ពុជា វិញ នៅថ្ងៃទី២៩ សីហា
បានបញ្ចេញជំហរចង់រកដំណោះស្រាយជាមួយគណបក្សសង្គ្រោះជាតិ ដែរ។
គណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី២៩ សីហា
សរសេរថា ទោះបីជាគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា
បានជួបគ្នាកាលពីថ្ងៃទី៣ និងថ្ងៃទី៩ សីហា ឆ្នាំ២០១៣
មិនទាន់ត្រូវរ៉ូវគ្នាទាំងស្រុងក្ដី តែគណបក្សប្រជាជនកម្ពុជា
នៅតែត្រៀមខ្លួនជានិច្ច បន្តការចរចាដើម្បីដោះស្រាយបញ្ហាសេសសល់
ដោយផ្អែកលើលទ្ធផលនៃការបោះឆ្នោត
និងឈរលើស្មារតីផ្សះផ្សាបង្រួបបង្រួមជាតិ។
សូមលោកអ្នកនាងរង់ចាំស្ដាប់ និងអានព័ត៌មានបន្ថែម...
No comments:
Post a Comment