ទីកន្លែងដាក់ពង្រាយទាហានទាំងនោះរួមមាន
ក្នុងបរិវេណវត្តអ្នកលឿង វត្តពោធិ៍សមាធិ ស្រុកពាមរ វត្តព្រែកខ្សាយ
ឃុំព្រែកខ្សាយក
និងមួយកន្លែងទៀតនៅក្នុងបរិវេណសង្កាត់រដ្ឋបាលព្រៃឈើបាភ្នំ
ជាប់នឹងរបងសួនបណ្ដុះកូនឈើ ហ៊ុន សែន ព្រែកខ្សាយ អ្នកលឿង ស្រុកពាមរ
ខេត្តព្រៃវែង។ កម្លាំងទាហានខាងលើមានគ្នាសរុបប្រមាណ ២០០នាក់
ហើយទាហានទាំងនោះមានឯកសណ្ឋានបារ៉ា។
ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះម្នាក់ រស់នៅភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយក បានអះអាងនៅថ្ងៃទី៧ សីហា ថា ជាង ២០ឆ្នាំមកហើយ ប្រជាពលរដ្ឋពុំដែលប្រទះឃើញមានទាហានមកបោះទីតាំងចងអង្រឹងក្នុង ភូមិរបស់លោកដូចថ្ងៃនេះឡើយ។ លោកថា ទាហានដ៏ច្រើនខាងលើ ទំនងមានផែនការបោះទីតាំងដើម្បីទប់ស្កាត់សកម្មភាពអ្វីមួយក្នុង តំបន់អ្នកលឿងនេះជាក់ជាមិនខាន។
សំឡេងពលរដ្ឋ៖ «ឮសូរពាក្យនិយាយមកតគ្នាថា ទាហានហ្នឹងមកពីខាងខេត្តខ្លះ ហើយបន្តមកទៀតឮសូរថា មកពីអគ្គ ហ្នឹងឮសូរតាមមិត្តភ័ក្ដិបាននិយាយអ៊ីចឹងដែរ មិនបានដឹងច្បាស់។ អគ្គហ្នឹង អគ្គខាងណាបង? អត់ៗបានដឹងច្បាស់ដែរ ឮសូរនិយាយតែប៉ុណ្ណឹង។ អ៊ីចឹង ពេលឃើញទាហានមកច្រើនអ៊ីចឹងមានការព្រួយបារម្ភទេបង? បាទ! ខ្ញុំភ័យខ្លាចដែរ មិនដឹងគេដាក់ហ្នឹងក្នុងគោលបំណងអីដែរ រឿងហ្នឹងខ្ញុំចេះតែភ័យព្រួយទាំងអស់។ ហើយអ្នកស្រុកទាំងអស់ហ្នឹង គេឃើញអ៊ីចឹងក៏គេភ័យដែរ គេនិយាយតគ្នាដែរ មិនដឹងថាយ៉ាងម៉េច ម្នាក់ៗចេះតែភ័យព្រួយគ្រប់គ្នាហ្នឹង»។
ពលរដ្ឋម្នាក់ទៀតរស់នៅភូមិពោធិ៍ឧត្ដម ឃុំព្រែកខ្សាយក បញ្ជាក់ស្រដៀងគ្នាថា លោកមានការព្រួយបារម្ភ និងមានមន្ទិលសង្ស័យចំពោះកងកម្លាំងទាហានខាងលើដែរ។ ប៉ុន្តែ លោកថា រូបលោកក៏ដូចប្រជាពលរដ្ឋដទៃទៀតដែរ គឺម្នាក់ៗពុំហ៊ានទៅសួរនាំ ឬនៅក្បែរក្រុមទាហានទាំងនោះឡើយ៖ «អូ! ភ័យណាស់ភ័យខ្លាំង ព្រោះថាមានសកម្មភាពទៅ ២០ ឬ ៣០ឆ្នាំហើយ យើងមិនដែលមានទ័ពមានទាហានអ៊ីចឹង។ ព្រឹត្តិការណ៍ហ្នឹង វាក្រោយពីបោះឆ្នោតហើយ វាចាប់មានអ៊ីចឹងៗវាភ័យណាស់ ទាំងគេទាំងយើង ប្រជាជនអ្នករកស៊ីសុទ្ធតែអ្នកភ័យព្រួយទាំងអស់គ្នាហ្នឹង។ ឮមាត់មួយមាត់ពីរ ចេះតែភ័យព្រួយបារម្ភខ្លាចមានបញ្ហាអីកើតឡើង វាមិនស្រួលដែរ ព្រោះប្រជាជនទើបឆ្លងកាត់សង្គ្រាមចប់»។
វិទ្យុអាស៊ីសេរី ពុំអាចធ្វើការទាក់ទងមន្ត្រីយោធាខេត្ត ដើម្បីបកស្រាយបំភ្លឺជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៧ ខែសីហា ដោយទូរស័ព្ទរោទ៍តែពុំមានអ្នកទទួល។
ប៉ុន្តែ អភិបាលស្រុកពាមរ លោក សៅ ប្រសិដ្ឋ មានប្រសាសន៍ថា ចំពោះរឿងនេះលោកថាពុំមានការទាក់ទងនឹងអាជ្ញាធរមូលដ្ឋានទេ៖ «ខ្ញុំមិនបានដឹងដែរ រឿងការងារខាងកងទ័ពខាងថ្នាក់លើ ខ្ញុំអត់ដឹងដែររឿងហ្នឹង»។
ទោះយ៉ាងនេះក្ដី មេឃុំព្រែកខ្សាយក លោក ឯម ណេ បានអះអាងថា ក្រុមទាហានដែលប្រជាពលរដ្ឋព្រួយបារម្ភខាងលើ គឺពុំពាក់ព័ន្ធទៅនឹងបញ្ហានយោបាយឡើយ៖ «គេមកការពារបង្រៀនជាង ១០នាក់ទេ»។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច បញ្ជាក់ឲ្យដឹងចំពោះបញ្ហានេះថា ប្រទេសកម្ពុជា មានសន្តិភាពយូរមកហើយ ប៉ុន្តែពេលដែលពួកគាត់ឃើញមានការចល័តទាហានខុសប្រក្រតី ពលរដ្ឋមានការភ្ញាក់ផ្អើលកើតឡើង។ មួយវិញទៀត ស្របពេលដែលប្រទេសកម្ពុជា ទើបតែបញ្ចប់ការបោះឆ្នោតថ្មីៗផង លោកថាបញ្ហានេះបើមិនមានការបកស្រាយពីរដ្ឋាភិបាលឲ្យបានច្បាស់ លាស់ដល់ប្រជាពលរដ្ឋទេ ក្ដីបារម្ភរបស់ពលរដ្ឋ នឹងនៅតែបន្តជាក់ជាពុំខាន។
លោកបណ្ឌិត សុខ ទូច៖ «មិនមានការបកស្រាយហ្នឹងហើយដែរវាជាបញ្ហា តែបើសិនមានការបកស្រាយ វាមិនមានបញ្ហាទេ ពីព្រោះវាអត់ឆ្ងល់ ហើយអាមិនមានបកស្រាយហ្នឹងហើយ ដែលជាកង្វល់របស់ប្រជាជនហ្នឹង។ នៅទីនេះទាក់ទងអាជ្ញាធរអត់ដឹងទេ គឺទាក់ទងទៅលើរដ្ឋាភិបាលតាមការបន្លាស់ទីនៃកងទ័ពនេះ មិនមែនថា តើត្រូវការទាក់ទងកងទ័ពយ៉ាងម៉េច? មានសុំការបកស្រាយពីរដ្ឋាភិបាល ព្រោះអាជ្ញាធរហួសដែនកំណត់ហើយ»។
លោកបន្តថា រាល់ការបន្លាស់ទីកងទ័ព បើទោះធ្វើនៅរូបភាពណាក៏ដោយ គឺទាមទារឲ្យមានការបកស្រាយពីរដ្ឋាភិបាល ជាពិសេសក្រសួងការពារជាតិ តែម្ដង។
កងទាហានទាំងនោះ ត្រូវបានគេយកទៅដាក់ពង្រាយនៅទីកន្លែងមួយចំនួនក្នុងតំបន់អ្នក លឿង ខេត្តព្រៃវែង គឺចាប់តាំងពីថ្ងៃទី៥ សីហា មកម្ល៉េះ។ ហើយមកទល់បច្ចុប្បន្ន ក៏នៅតែមានទាហានប្រចាំការនៅតំបន់ខាងលើនៅឡើយ។ ប្រជាពលរដ្ឋនៅស្រុកពាមរ លើកឡើងថា ការដាក់ពង្រាយកងទ័ពស្របពេលដែលប្រទេសគ្មានសង្គ្រាមដូចនេះ គឺបានធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពជីវិតប្រចាំថ្ងៃរបស់អ្នកភូមិ ជាខ្លាំង៕

No comments:
Post a Comment